ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ផ្អាក​​ជំនួយ​350​លានដុល្លារ​សម្រាប់​ប្រទេស​​ម៉ាឡាវី​

12 ឆ្នាំ មុន

​សហរដ្ឋអាមេរិក​កាលពីថ្ងៃទី​​២៦​ កក្កដា ​កន្លង​មក បាន​សម្រេច​ផ្អាក​​ជំនួយ​​​៣៥០លាន​ដុល្លារ សម្រាប់ប្រទេស​ម៉ាឡាវី ក្រោយពី​ប្រទេស​នៅអាហ្វ្រិក​ភាគ​ខាង​ត្បូង​មួយនេះ​​​បង្ក្រាប​បាតុករ​ដោយ​ហិ.ង្សា​ បណ្តាល​ឱ្យស្លា.ប់​​​មនុស្សជា​ច្រើន​​នាក់​ដែលធ្វើ​​បាតុកម្ម​​ ប្រឆាំង​លោក​ប្រធានាធិបតី​​ Bingu wa Mutharika

​សហរដ្ឋអាមេរិក​កាលពីថ្ងៃទី​​២៦​ កក្កដា ​កន្លង​មក បាន​សម្រេច​ផ្អាក​​ជំនួយ​​​៣៥០លាន​ដុល្លារ សម្រាប់ប្រទេស​ម៉ាឡាវី ក្រោយពី​ប្រទេស​នៅអាហ្វ្រិក​ភាគ​ខាង​ត្បូង​មួយនេះ​​​បង្ក្រាប​បាតុករ​ដោយ​ហិង្សា​ បណ្តាល​ឱ្យស្លាប់​​​មនុស្សជា​ច្រើន​​នាក់​ដែលធ្វើ​​បាតុកម្ម​​ ប្រឆាំង​លោក​ប្រធានាធិបតី​​ Bingu wa Mutharika ។

សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេសដទៃ​ទៀត ​បានព្រមាន​​រដ្ឋាភិបាល​​របស់​លោក Mutharika ថា នឹងប្រឈមមុខ​​ចំពោះ​​​ការកាត់​បន្ថយ​​​ប្រហែល​​​​៤០​​ភាគរយ​នៃ​ថវិកា​​ជំនួយ​ ប្រសិន​​បើ​នៅតែ​អនុញ្ញាត​​​ឱ្យទាហាន និង​​កង​កម្លាំង​សន្តិ​សុខ​​បង្ក្រាប​​​ដោយ​ហិង្សា ប្រឆាំងហ្វូង​បាតុ​ករ​​​​ទៀត​។

បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​​​ម៉ាឡាវី​បាន​ផ្ទុះ​ឡើង​​កាលពី​​ប៉ុន្មាន​ថ្ងៃមុន បណ្តាល​​ឱ្យស្លាប់​មនុស្ស​​​១៩​នាក់​ហើយ​។​ សារជីវ​កម្ម​ប្រជែង​​សហស្សវត្ស​​ដែលជា​​ទីភ្នាក់ងារ​​អាេមរិក​មួយ​​​ផ្តល់​ជំនួយ​​​​​អភិ​វឌ្ឍន៍​​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​មាន​អភិបាល​កិច្ចល្អ ​​បានចុះហត្ថលេខា​​​លើកិច្ចព្រម​ព្រៀង​​​មួយ​​មាន​ទឹកប្រាក់​៣៥០​លានដុល្លារ ​សម្រាប់​​​រយៈ​ពេល​​​​៥​ឆ្នាំ​​​ជាមួយប្រទេស​ម៉ាឡាវី កាលពីខែ​​មេសាកន្លងមក ។

​ប៉ុន្តែ​ទីភ្នាក់ងារ​​នេះ​និយាយ​ក្នុង​​សេចក្តីថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃទី​​២៦ កក្កដា ​កន្ល​ង​មក​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​​សារ​ព្រឹត្តិ​ការណ៍​ថ្មីៗ​នេះ​​នៅ​ក្នុងប្រទេស​ម៉ាឡាវី ​ហើយ​ពេលនេះ បាន​សម្រេច​​ផ្អាក​​កម្មវិធី​​ផ្តល់ជំនួយ​នោះវិញ ​ដើម្បី​ពិនិត្យ​​​មើល និង​សើរើ​ឡើងវិញ​នូវ​​​ភាពជា​ដៃគូ​របស់ខ្លួនជាមួយ​ប្រទេស​ម៉ាឡាវី ។​
ជំនួយ​អាមេរិក​ដែលនឹងត្រូវ​ផ្តល់​​ទៅ​​ឱ្យ​ប្រទេស​ម៉ាឡាវីនោះគឺដើម្បី​​ជួយប្រទេស​នេះ​​កែ​លម្អ​​​បណ្តាញ​ផ្គត់ផ្គង់​​អគ្គិសនី​ដែល​ទ្រុឌទ្រោម​​ ៕​