ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​ដំបូង​​រាជធានី​​សម្រេច​​ឃុំ​ខ្លួន​ជន​ប្រមឹក​បើក​រថយន្ត​បុក​ស្លា.ប់​មួយ​គ្រួសារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ​លោក​អឿង សៀង ​ចៅ​​ក្រម​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ចេញដីកា​​​ឱ្យ​ឃុំ​ខ្លួន​អ្នក​​បើក​បរ​ស្រវឹង​​​ដែល​បង្កើត​​​ ឱ្យ​មាន​សោកនា​ដ​កម្ម​​កិន​​​មនុស្ស​ស្លា.ប់​៣​នាក់ និង​របួស​ធ្ងន់​​​កុមារ​ម្នាក់​ ក្រោម​បទ​បើក​បរ​ធ្វើ​ឱ្យ​​​ស្លា.ប់​​អ្នក​ដទៃ​ ដោយ​ដាក់​ពន្ធនាគារ​​ជា​

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ​លោក​អឿង សៀង ​ចៅ​​ក្រម​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ចេញដីកា​​​ឱ្យ​ឃុំ​ខ្លួន​អ្នក​​បើក​បរ​ស្រវឹង​​​ដែល​បង្កើត​​​ឱ្យ​មាន​សោកនា​ដ​កម្ម​​កិន​​​មនុស្ស​ស្លាប់​៣​នាក់ និង​របួស​ធ្ងន់​​​កុមារ​ម្នាក់​ ក្រោម​បទ​បើក​បរ​ធ្វើ​ឱ្យ​​​ស្លាប់​​អ្នក​ដទៃ​ ដោយ​ដាក់​ពន្ធនាគារ​​ជា​បណ្តោះ​អាសន្ន​ រង់​ចាំ​សវនា​ការ​ផ្តន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់ ។

ជន​ជាប់​ពិរុទ្ធ​ជន​​ខាង​លើ​​​នេះ​ឈ្មោះ​អឿង ប៊ុន​ធឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​​ជ័យ​​និគម ឃុំ​​កណ្តោល​ជ្រំ​ ស្រុក​ពញា​ក្រែក ​ខេត្ត​កំពង់​ចាម ។ ​ឯ​ជន​​រងគ្រោះ​ដែល​បាត់​​ប​ង់​​អាយុ​ជីវិត​​ទាំង​៣​នាក់​នោះ​គឺ​ឪពុក​ ម្តាយ និង​កូន​​ម្នាក់​ ព្រម​ទាំង​បន្សល់​ទុក​​កូន​​ម្នាក់​​ទៀត​​​ដែល​រង​របួស​យា៉ង​ធ្ងន់​​ធ្ងរ​កំពុង​សង្គ្រោះ​​​ក្នុង​​មន្ទីរ​ពេទ្យ ។

គួររំលឹក​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ស្ថិត​ក្នុង​ក្រុម​ទី​៧ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ កក្កដា ដោយ​រថយន្ដ​បែន​ដឹក​ដី​កង់​១០ ម៉ាកអ៊ីស៊ុយហ្ស៊ុយមួយ​គ្រឿង​ បុក​ម៉ូតូ​សេ​១២៥ រមូរ​ចូល​ក្រោម​រថយន្ដ បណ្ដាល​ឱ្យ​ប្ដី-ប្រពន្ធ​ស្លាប់​នៅ​កន្លែង​កើតហេតុ កូនប្រុស​អាយុ​៨​ឆ្នាំ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​កូន​ស្រី​អាយុ​៣​ឆ្នាំ​រង​របួសធ្ងន់ ។
គ្រោះ​​អកុសល​នេះ​បាន​កើតឡើង​ខណៈ​ពេល​ក្រុម​គ្រួសារ​ប្ដី​ប្រពន្ធ​និង​កូន​២​នាក់​ជិះ​ ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E-4811 ​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​ព្រៃ​ស លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏ជួបនឹង​រថយន្ដ​បែន​ដឹក​ដី​កង់​១០ ម៉ាកអ៊ីស៊ុយហ្ស៊ុយពណ៌​សំបក ឪឡឹក ពាក់​ស្លាក​លេខ ក​-២២៣៧ ភព​៣ បើក​បរ​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា ហើយ​រថយន្ដ​​បាន​បុក​ចំ​ពីមុខ​បណ្ដាលឱ្យ​ម៉ូតូ និង​ប្ដី​-​ប្រពន្ធ​រមូរ​ចូល​ក្រោម​រថយន្ដ ចំណែក​កូន​ទាំង​ពីរ​នាក់​ខ្ទាត​ចេញ​ក្រៅ​រថយន្ដ។ ក្នុង​ហេតុការគ្រោះថ្នាក់​នេះ​បណ្ដាល​ឱ្យ​ស្លាប់​បុរស​ជា​ប្ដី​ឈ្មោះ​នាង កេ​ន​ម​ន្ថា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​តាម​ប​ណ្តោ​យ​ប្រឡាយ​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ប្រពន្ធ​ឈ្មោះ​ស្រី​មុំ អាយុ​៣៦​ឆ្នាំ និង​កូនប្រុស​ឈ្មោះ​កេ​ន មុន្នី​រ៉េ​ត អាយុ​៨​ឆ្នាំ ចំណែក​កូនស្រី​ឈ្មោះ​កេ​ន ណា​រី អាយុ​៣​ឆ្នាំ បាក់ដៃ​ទាំង​សង​ខាង ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផទី​៤។

ប្រភព​ដដែល​បន្ដ​ថា ពេល​បុក​ម៉ូតូ​ហើយ​​រថយន្ដ​មិន​បាន​ជាន់​ហ្រាំ្វ​ង​បន្ថយល្បឿន​ទេ គឺ​បើក​អូស​ទាំង​កម្រោល រួច​ហើយ​ព្យាយាម​បើក​រត់គេច​បាន​ចម្ងាយ​ប្រមាណ​​៣០​ម៉ែត្រ​ទើប​​​ឈប់​​ ហើយ​អ្នក​បើក​បរ​បើក​ទ្វារ​រថយន្ដ​ចុះ​រត់គេច​ទៅ​ក្នុង​វាលស្រែ ស្រប​ពេល​​នោះ​ដែរ ​មានអ្នក​​ម៉ូតូ​២​គ្រឿង​​ផ្សេង​ទៀត ឃើញ​ហេតុការណ៍ក៏​ជិះ​ដេញ​តាម​ទាន់​​ និង​​ចុះ​ទៅ​​ចាប់​បាន។ ពេល​​សមត្ថកិច្ច​ទៅ​ដល់​​ក៏​បាន​ចាប់​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ដាក់​ខ្នោះ​នាំ​​យក​ទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃ​ស​​ដាក់​​ក្នុង​បន្ទប់​​​ចាក់​សោ​ ព្រោះ​ពេល​នោះ​មាន​ប្រជាពល​រដ្ឋ​​ទៅ​ចោម​រោម​នៅ​មុខ​ប៉ុស្ដិ៍​ក្នុង​បំណង​បម្រុង​វាយ​ព្រមាន​ តែ​សមត្ថកិច្ច​ហាមឃាត់​មិន​ឱ្យ​ចូល​ទៅ​ជិត​ទេ។ ប្រជាពលរដ្ឋ​និយាយ​ថា ពេល​​​ចាប់​បានអ្នក​បើក​​បរ​​រថយន្ដ​នោះ​មាន​ធុំក្លិន​ស្រា​ និង​មើលទៅ​ស្រវឹង​ជោកជាំ​ផង ៕