ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀកឈុត​​ហែលទឹក​បុរស ឬ​​​ឈុត​ម៉េនគីនី ជិះម៉ូតូ​​តាម​ផ្លូវ​​​កាត់បន្ថយ​កំដៅ​

12 ឆ្នាំ មុន

​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​ពីបរទេស​​កាលពីថ្ងៃទី​​​២៥ កក្កដា ​​បង្ហើប​​ឱ្យដឹង​ថា លោកហ្សា​ខុប ​ស៊ូត​ហាត​​ ក្លាយ​ជា​មនុស្ស​ល្បីប្រចាំ​​ទីក្រុង​​ហ្សង់​​ល្វី ​សហរដ្ឋអាមេរិកបន្ទាប់ពីលោក​​បង្កើត​​ភាព​ល្បី​ល្បាញ​ ដោយ​ស្លៀក​ឈុត «ម៉េន​គីនី» ឬ​ឈុត​​​ហែល​​​ទឹក​បុរស​ក្នុង​ខ្សែ​ភាពយន្ត​កំប្លែង “Borat” ជិះលើ​ម៉ូតូ​​នៅ​តាម​​ផ្លូវ​​ក្រោម​​​បរិយាកាស​ក្តៅ​​ហួត​ហែង​។​

ប្រព័ន្ធ​​​ផ្សព្វផ្សាយ​ពីបរទេស​​កាលពីថ្ងៃទី​​​២៥ កក្កដា ​​បង្ហើប​​ឱ្យដឹង​ថា លោកហ្សា​ខុប ​ស៊ូត​ហាត​​ ក្លាយ​ជា​មនុស្ស​ល្បីប្រចាំ​​ទីក្រុង​​ហ្សង់​​ល្វី ​សហរដ្ឋអាមេរិកបន្ទាប់ពីលោក​​បង្កើត​​ភាព​ល្បី​ល្បាញ​ ដោយ​ស្លៀក​ឈុត «ម៉េន​គីនី» ឬ​ឈុត​​​ហែល​​​ទឹក​បុរស​ក្នុង​ខ្សែ​ភាពយន្ត​កំប្លែង “Borat” ជិះលើ​ម៉ូតូ​​នៅ​តាម​​ផ្លូវ​​ក្រោម​​​បរិយាកាស​ក្តៅ​​ហួត​ហែង​។​
ទង្វើ​ខាងលើ​​កើតឡើង​​ពីការ​ណែនាំ​របស់​មិត្ត​ភក្តិ​ ​ហើយ​​​លោកស៊ូ​តហាត បានអនុវត្ត​​វា​រហូត​ក្លាយ​​​ជា​​ចរឹត​និស្ស័យ​​​ ដើម្បី​​​បន្ធូរ​បន្ថយ​​​ស្ថាន​ភាព​ក្តៅ​ក្នុងទីក្រុង​។ ​លោកហ្សាខុប ​​មន្ត្រី​​ផ្នែក​​ហិរញ្ញ​វត្ថុ​​​បង្ហើប​​ឱ្យ​​ដឹង​ថា ​លោក​ពេញ​​ចិត្ត​ក្នុង​​ការ​ក្លាយ​​​​ជា​គោ​ដៅ​​​ចំណាប់​​អារម្មណ៍​នៅពេល​​បាន​ស្លៀក​​ឈុត​ហែលទឹក​នៅ​លើ​ម៉ូតូ ធ្វើ​​ឱ្យ​​មនុស្ស​​គ្រប់​រូប​​អស់​សំណើច​នៅ​ពេល​បាន​​ឃើញ​​លោក​ជិះ​ម៉ូតូ​ក្នុងឈុត​ខាង​លើ​។

ក្រៅពីនេះ​​​លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា ​​​លោក​​អាចស្លៀក​​ពាក់ឈុត​​នេះជិះម៉ូតូ​​បាន​ដោយ​មិនខ្លាច​​ប៉ូលិស​​ចាប់ ព្រោះ​កាលពីមុននេះ ​​លោក​បាន​​​សួរប៉ូលិស​ថា តើ​អាច​ស្លៀក​​ពាក់​ឈុត​​នេះ​បាន​ឬ​អត់​? ​​ពេល​នោះ​​ប៉ូលិស​បាន​ប្រាប់​ថា អាច​ស្លៀក​ពាក់​បាន​ ព្រោះ​មិន​ខុសច្បាប់​ទេ​។

សម្រាប់​​អ្នក​បើក​​បរ​យាន​​យន្តទូទៅ​នៅ​ពេល​បានឃើញ​​​លោក​ហ្សា​ខុប ស្លៀកពាក់​ឈុត​ម៉េន​គីនី ធ្វើ​ឱ្យ​​​ពួកគេ​មានអារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក៏បាន​ទាញ​កាមេរ៉ា​ថត​រូប​នេះ​ទុក ព្រោះ​បារម្ភ​ខ្លាច​នៅពេលដែល​​និយាយ​រឿង​នេះ​ប្រាប់​គេ​ដោយឥត​ភស្តុ​តាង​​គ្មាន​​នរណា​ជឿ​។

ទោះបីជា​យ៉ាង​ណាក៏៏ដោយ មនុស្សទូទៅ​​មិន​យល់​ស្រប​តាម​​​គោលគំនិត​​បន្ថយ​កំដៅ​​ខាង​លើឡើយ។ ដោយឡែក​​ចៅ​ហ្វាយ​​នាយ​របស់​លោក​ស៊ូតហាត ពេល​បាន​ឃើញ​លោកស៊ូត ហាត នៅតាមដង​ផ្លូវ​ជា​មួយនឹង​ឈុត​​ហែលទឹក​​​បុរស ឬ​ឈុត​​ម៉េនគីនីនេះ ក៏​បាន​បញ្ជូន​សារ​បញ្ជាក់​ថា ​លោក​ស៊ូត​ហាត ជា​​មនុស្ស​​ចម្លែក​​។​​ចំណែក​​ប្រពន្ធ​របស់​​លោកស៊ូតហាត បាន​ថ្លែង​​ដោយ​ភាព​ស្រងាក​ក្នុងចិត្ត​​តាមរយៈ Facebook ថា អ្នកស្រី​គ្មាន​​ហេតុ​​ផល​អ្វី​​​ប្រកែក​​ជាមួយប្តី ​ទាក់ទិន​នឹង​ទង្វើ​ដ៏​ចម្លែក​របស់គាត់​ឡើយ ដូច្នេះ​មានតែ​បណ្តែត​បណ្តោយ​​ឱ្យ​គាត់ធ្វើ​តាម​ចិត្តរ​បស់គាត់​ចុះ​។

ស្ថានភាពអាកាស​ធាតុ​​របស់​អាមេរិក​នា​ពេល​បច្ចុប្បន្ន​​​គឺ​ក្តៅខ្លាំង ​ដោយ​នៅភាគកណ្តាល​​​ប៉ែក​ខាង​លិច ឬ​ខាង​ត្បូង ​សីតុណ្ហ​ភាព​​​បានឡើង​ដល់​ទៅ​​​៥០​អង្សាសេ ​​បណ្តាល​​ឱ្យ​មាន​​មនុស្ស​​ស្លាប់​​ចំនួន​២០នាក់ ៕