ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដក​កងទ័ព​​នៅតំបន់ប្រាសាទព្រះ​វិហារ​មួយផ្នែក ​មិនទាក់ទិនទៅនឹង​ការ​អនុ​វត្ត​​ដីកា​សម្រេច​របស់តុលាការ​យុត្តិធម៌​​អន្តរជាតិ​​​ទេ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​អ្នកនាំពាក្យក្រសួងការ​ទេសកម្ពុជា លោកកុយ គួង បានថ្លែងថា ជំហរ​របស់កម្ពុជានៅតែដដែលគឺដរាបណាអ្នកសង្កេត ការណ៍​ឥណ្ឌូណេស៊ី មិនទាន់មានវត្តមាននៅ​តំបន់​ព្រំដែនកម្ពុជា-ថៃទេ គឺកម្ពុជាមិនដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារនោះឡើយ ។

រាជធានីភ្នំពេញ​​ ៖ ​អ្នកនាំពាក្យក្រសួងការ​ទេសកម្ពុជា លោកកុយ គួង បានថ្លែងថា ជំហរ​របស់កម្ពុជានៅតែដដែលគឺដរាបណាអ្នកសង្កេត ការណ៍​ឥណ្ឌូណេស៊ី មិនទាន់មានវត្តមាននៅ​តំបន់​ព្រំដែនកម្ពុជា-ថៃទេ គឺកម្ពុជាមិនដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារនោះឡើយ ។

ការថ្លែងរបស់លោក​កុយ គួង យ៉ាងដូច្នេះគឺ​បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍​ក្នុង​ស្រុកនៅថ្ងៃទី២៦ កក្កដា នេះថា កងទ័ពកម្ពុជា​នៅ​វរៈសេនាធំភូមិភាគ១ តំបន់អូរជុញ ក្នុង​ខេត្ត​ព្រះវិហារចាប់ផ្ដើមដក ជាលក្ខណៈទ្រង់ទ្រាយធំ ត្រឡប់ទៅទីតាំងដើមវិញ ។ សេចក្តីរាយការណ៍​ដដែលបានស្រង់សម្តី​លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងអន្តរាគមន៍​លេខ៣​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារមកបញ្ជាក់ទៀតថា ការ​ដក​នេះធ្វើឡើងជាជំហានដំបូង ដោយសារតែ​ស្ថានភាពនៅតាមព្រំដែនមានសភាពធូរស្រាលបណ្ដើរៗហើយនោះ​។ លោកស្រី​ឌឹក បានបន្ថែម​ថា ការដក​កងទ័ពកម្ពុជានៅវរៈសេនាធំភូមិភាគ​១​ប្រចាំតំបន់អូរជុញ ជាទីតាំងប្រឈម​មុខគ្នាជា​មួយទាហានសៀមនាពេលនេះ គឺស្ថិត​ក្រោម​អធិបតីភាពរបស់នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោកគន់ គីម និងលោក​ជា តារា អគ្គមេ​បញ្ជា​រង​នៃកងយោធពលខេមរភូមិន្ទ។

ទាក់ទងទៅនឹងការដកកងទ័ពកម្ពុជាខាងលើ នេះ ទាំងលោកកុយ គួង អ្នកនាំពាក្យក្រសួងការ​បរទេស​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួងការ​ពារ​ជាតិ លោក​ឧត្តមសេនីយ៍​ឈុំ សុជាតិ បាន​ប្រាប់​​កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃ ទី២៦ កក្កដា ​២០១១ នេះ ថា លោកមិនទាន់​បាន​ទទួល​ព័ត៌មាននេះនៅឡើយទេ​។ បើតាម​លោក​កុយ គួង ​បញ្ជាក់​ថា មកទល់នឹងវេលានេះ​អ្នក​សង្កេត​ការណ៍ឥណ្ឌូណេស៊ីក៏នៅមិនទាន់មានការ​កំណត់កាលបរិច្ឆេទមកកាន់តំបន់ព្រំដែនកម្ពុជា-ថៃ​នៅ​ពេលវេលាណា មួយនោះពិតប្រាកដ​នៅ​ឡើយដែរ​។ ចំណែកឯរឿងទាក់ទងទៅនឹងសេច​ក្តីព្រាង​កិច្ច​ព្រមព្រៀងស្តីពីការអនុវត្តដីកា​សម្រេច​របស់តុលាការយុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡា​អេ ដែល​កម្ពុជាបានផ្ញើជូនភាគីថៃនោះ ក៏​នៅ​មិនទាន់មានការឆ្លើយតបពីភាគីថៃវិញនៅ ឡើយ​ដែរ ៕