ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​​ពាក់ព័ន្ធ​​​នឹង​ការបាត់​រដូវ​របស់​ស្ត្រី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​មូលហេតុ​នៃការ​បាត់​រដូវ​​របស់ស្ត្រី​​​អាច​ថា នៅពេល​អ្នក​មាន​​​អាយុខ្ទង់​​​៣០​ប្លាយឆ្នាំ ក្រពេញ​អូវែ​របស់​អ្នក​បង្កើត​នូវ​​អ័រម៉ូនអឺស្ត្រូសែន (oestrogen) និងប្រូសេស្តេរ៉ូន (progesterone) តិច ហើយ​អំឡុង​ពេលនេះ​មេ​ជីវិត​​ញីកាន់តែ​​​តិច​ទុំ​​នៅក្នុង​ក្រពេញអូវែរនៃ​ខែ​ នីមួយៗ ។ សភាព​នេះ​​វា​នឹង​ធ្វើ​​ឱ្យ​​​ការបញ្ចេញ​​មេ​ជីវិត​​ញី (ovulation) ក៏កាន់តែ​​មិន​ប្រាកដ​ប្រជា ហើយ​​ឱកាស​​នៃការ​​មានផ្ទៃពោះ​ក៏កាន់តែ​​តិច​ទៅ​​។​ ការប្រែប្រួល​​​នេះ​​កើតឡើង​​ខ្លាំង​​​ឡើង ​នៅ​ពេលស្ត្រី​​​ដល់អាយុ​ខ្ទង់​​​៤០​ឆ្នាំ

រាជធានីភ្នំពេញ​​ ៖ ​​មូលហេតុ​នៃការ​បាត់​រដូវ​​របស់ស្ត្រី​​​អាច​ថា នៅពេល​អ្នក​មាន​​​អាយុខ្ទង់​​​៣០​ប្លាយឆ្នាំ ក្រពេញ​អូវែ​របស់​អ្នក​បង្កើត​នូវ​​អ័រម៉ូនអឺស្ត្រូសែន (oestrogen) និងប្រូសេស្តេរ៉ូន (progesterone) តិច ហើយ​អំឡុង​ពេលនេះ​មេ​ជីវិត​​ញីកាន់តែ​​​តិច​ទុំ​​នៅក្នុង​ក្រពេញអូវែរនៃ​ខែ​នីមួយៗ ។ សភាព​នេះ​​វា​នឹង​ធ្វើ​​ឱ្យ​​​ការបញ្ចេញ​​មេ​ជីវិត​​ញី (ovulation) ក៏កាន់តែ​​មិន​ប្រាកដ​ប្រជា ហើយ​​ឱកាស​​នៃការ​​មានផ្ទៃពោះ​ក៏កាន់តែ​​តិច​ទៅ​​។

ការប្រែប្រួល​​​នេះ​​កើតឡើង​​ខ្លាំង​​​ឡើង ​នៅ​ពេលស្ត្រី​​​ដល់អាយុ​ខ្ទង់​​​៤០​ឆ្នាំ ​​ធ្វើ​​ឱ្យ​​ការធ្លាក់​​ឈាម​រដូវ​​របស់អ្នក​​អាចពន្យារ​ពេល​​កាន់តែ​ច្រើនថ្ងៃ ឬ​ឆាប់​​​​ ឈាម​ច្រើនឬតិច និង​ខាប់ ឬ​​អន្ធិល រហូត​ដល់​ក្រពេញ​​​អូវែរ​របស់​អ្នក​​ឈប់​ផលិត​​មេ​ជីវិតញី ​និង​គ្មាន​ឈាមរដូវ​​ទៀត​ ឬ​​​ធ្លាក់​ឈាម​​រដូវ​​​មិនទៀង​​ទាត់​។ ការ​កាត់​ស្បួន ប៉ុន្តែមិន​មែន​​​ជាក្រពេញ​​​អូវែរ​នោះ ជាធម្មតា​មិន​បណ្តាល​ឱ្យ​អស់រដូវ​ទេ ប៉ុន្តែ​ការ​វះកាត់​​ស្បូន និង​ក្រពេញ​អូ​វែរ​​ទាំង​សង​ខាង​គឺ​បណ្តាល​​ឱ្យ​មាន​​ការ​អស់រដូវ​​ដោយ​​​គ្មាន​​​ដំណាក់កាល​បណ្តោះអាសន្ន​នោះទេ ។

ការ​មក​ឈាម​រដូវ​គឺ​លែង​មាន​​ភ្លាមៗ អ្នក​អាច​​​ហាក់ដូច​ជាក្តៅ​​​បែកញើស​ពេលយប់ ​និង​មាន​​សញ្ញា​​ដទៃ​ទៀត​នៃការអស់​រដូវ​។​​ ការព្យា​បាល​​​​លើ​​ជំងឺ​មហារី​អាច​បណ្តាល​ឱ្យមាន​​​ការ​អស់​រដូវ ហើយ​ពេលនោះស្ត្រី​​​មានភាព​ក្តៅ​ក្នុងខ្លួន​ បើ​ទោះ​​​ជា​នាង​កំពុង​​​ស្ថិត​នៅក្នុង​​ការ​ព្យាបាល​​អំឡុង​ពេល​៣​ទៅ​៦ខែ​ក៏ដោយ​។ ជាមួយគ្នា​នេះ ស្ត្រី​​ប្រហែល​​​១ភាគរយ​មានការ​អស់​រដូវ មុន​អាយុ​​​៤០ឆ្នាំ គឺ​ជា​ការ​បង្ហាញ​ថា ​ខ្សោយ​ក្រពេញ​អូវែរ ព្រោះ​កាត់បន្ថយ​​អ័រម៉ូន ការ​ចុះខ្សោយ​​​​ក្រពេញ​អូវែរ អាច​មកពី​កត្តា​តំណពូជ ឬ​​ជំងឺ​​អូតូ​អ៊ុយ​មីន (autoimmune disease) ។

ដំណាក់កាល​​​ឈាន​ដល់​​ការ​អស់រដូវ​​ ​លុះ​ត្រា​ណា​​អ្នក​​បាត់​រដូវ​មានរយៈ​ពេលច្រើន​​​ខែ​​​ ឬ​អាច​​​ថា ជាង​​១ឆ្នាំ ទើប​ហៅ​ថា ​អ្នក​ពិតជា​​​អស់រដូវ​ប្រាកដ​ហើយ​។ ការអស់រដូវ​​គឺត្រូវ​​បានចែក​​ជា​ដំណាក់​កាល​​ៗ​ដូចជា ​អ្នក​​​​ចាប់ផ្តើម​​មានរោគ​សញ្ញា​​នៃការ​អស់​រដូវ​​ កម្រិត​នៃអ័រម៉ូន​កើនឡើង​​​និង​ធ្លាក់ចុះ​ និង​​អ្នកមាន​​ការ​ក្តៅ​បែកញើស​ពេល​​យប់ និង​​​រោគសញ្ញា​​​ផ្សេងទៀត អំឡុងពេល​នេះ​អ្នក​អាច​ទៅ​រួច​តិច​តួច​ផងដែរ ក្នុងការ​​មានផ្ទៃ​ពោះ ប៉ុន្តែ​​​បើអស់​រដូវ​ប្រាកដ​​ប្រជា​ហើយ​​គឺ​ពិត​ជា​​មិនអាច​មានផ្ទៃពោះ​ទេ៕