ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​ច្រើនយ៉ាង​ក្នុងការ​ព្យាបាល​ស្ត្រី​​ដែល​មាន​​អាការ​ឈឺ​ដោះ​

12 ឆ្នាំ មុន

មានវិធី​ច្រើនយ៉ាង​​ក្នុង​ការ​ព្យាបាល​​​ ស្ត្រី​​ដែលទទួល​​​រង​នូវការ​ឈឺ​ដោះ​​ពេលជិតមក​រដូវ ឬ​ឈឺដោះ​​ដោយអាកា​រផ្សេងៗ ហើយ​ការព្យា​បាល​​នោះ គ្រូពេទ្យ​នឹងធ្វើ​ឡើង​ទៅតាម​​មូលហេតុ​​របស់​វា​…​ចូរស្ត្រី​​​កុំ​ខ្មាស​ អៀន​​ឱ្យសោះ​​​ត្រូវតែ​​និយាយ​​​​វា (ពិភាក្សា​) ប្រាប់គ្រូពេទ្យ ​បើ​​ពុំដូច្នោះ​​ទេ ​វា​នឹង​ក្លាយ​​ទៅ​គ្រោះថ្នាក់​​​ធំសម្រាប់ជីវិត​​ជា​មិនខាន

មានវិធី​ច្រើនយ៉ាង​​ក្នុង​ការ​ព្យាបាល​​​ ស្ត្រី​​ដែលទទួល​​​រង​នូវការ​ឈឺ​ដោះ​​ពេលជិតមក​រដូវ ឬ​ឈឺដោះ​​ដោយអាកា​រផ្សេងៗ ហើយ​ការព្យា​បាល​​នោះ គ្រូពេទ្យ​នឹងធ្វើ​ឡើង​ទៅតាម​​មូលហេតុ​​របស់​វា​…​ចូរស្ត្រី​​​កុំ​ខ្មាស​អៀន​​ឱ្យសោះ​​​ត្រូវតែ​​និយាយ​​​​វា (ពិភាក្សា​) ប្រាប់គ្រូពេទ្យ ​បើ​​ពុំដូច្នោះ​​ទេ ​វា​នឹង​ក្លាយ​​ទៅ​គ្រោះថ្នាក់​​​ធំសម្រាប់ជីវិត​​ជា​មិនខាន​។

ការពិភាក្សា​​​​ជាមួយគ្រូពេទ្យ​​ស្តីពីអាការ​ឈឺ​​​ដោះ​នឹង​​នាំមក​នូវ​ដំណោះស្រាយ​ជាច្រើន​​​​សម្រាប់​ការ​​ព្យាបាល​ទៅតាមជំងឺនីមួយៗ វិធី​​​ព្យា​បាល​​​​រួមមាន​៖
-ប្រើអាវ​​ទ្រនាប់​ដែលមានប៉ុង​​​ទន់អាច​​​​ទ្រ​ទម្ងន់​សុដន់​​​បានល្អ​
-ប្រើថ្នាំ​​​បំបាត់​​ឈឺ​ចាប់​​​​
-ប្រើ​​ថ្នាំ Danazol ក្នុងករណី​​ឈឺ​ចាប់ខ្លាំង
មានការ​ព្យាបាល​​​ដទៃទៀត​​​​សម្រាប់​ការ​​ឈឺ​ដោះ​​ដូចជា
-ចៀសវាង​ការ​ពិសា​កាហ្វេ​អុីន​
­-ប្រើអំបិល​តិច​
-ប្រើវីតាមីន E ឬ B6
-ប្រើ​ថ្នាំបញ្ចុះ​​ទឹកនោម​
ភាគច្រើន​​ការឈឺដោះ​​​តែ​ងតែ​​​បាត់ទៅវិញ ដោយខ្លួន​ឯង​​បន្ទាប់​ពី​​រយៈ​ពេលយ៉ាង​តិច​​​១ខែ ​យ៉ាង​យូរ​​៣ខែ ។​
គួរក្រើន​រំលឹក​​ផងដែរថា ​​អាការ​ឈឺ​​ដោះ​វា​មិនត្រឹម​តែ​កើត​ឡើង​​ដោយសារ​​​តែ​​ហេតុ​ផល​​​នារីជិត​​មក​រដូវ​ប៉ុណ្ណោះទេ វាអាច​បណ្តាល​​មកពីជំងឺ​ផ្សេងៗ​ ឬ​ការ​ប្រែប្រួល​​នៃសរីរាង្គ​ណាមួយ​…​។​
បើយើង​ពិនិត្យ​​​មើល​​ឱ្យទូលំទូលាយ​​​​ទៅ​មានរឿង​រាវជា​ច្រើន​​អាចធ្វើ​​​ឱ្យ​ដោះ​​​របស់​​នារីឈឺ ឬ​​ឡើងតឹង​ រោគសញ្ញា​រួមមាន ៖
-​បំរែបំរួល​​អ័រម៉ុន​ក្នុងពេលមានរដូវ​
-ឡើង​ចាល់​​ជាតិទឹក​ច្រើនពេក​នៅ​ក្នុង​ខ្លួន ​ដែល​​វា​ប្រហែល​ជា​កើត​​ឡើង​ក្នុងពេលមក​រដូវ​ ទើបបណ្តាល​​ឱ្យ​ឈឺ​ដោះ​​
-មានរបួស​លើដោះ​​ (រោគ​មុន​, ដុំសាច់​)
-មានផ្ទៃ​ពោះ​
-កំពុងបំបៅ​ដោះ​
-មាន​ជំងឺ​លើ​ដោះ​មហារី​​ដោះ (មិនសូវ​​ធ្វើ​​ឱ្យ​ឈឺ​ដោះ​ទេ​)៕