ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​​ទៅ​មក​​ដី​សៀម​តាម​ច្រករបៀង​​​ស្រុកម៉ាឡៃ​​ដូចហែ​កឋិន

12 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​​ពល​ករ​ខ្មែរ​នៅ​​​តែ​បន្ត​​ឆ្លង​ទៅ​មក​ដីសៀម​តាម​​​ច្រក​​របៀង​​ក្នុង​ ស្រុក​​ម៉ា​ឡៃទាំង​​អ្នក​ទៅព្រឹក​វិល​ល្ងាច និង​មានទាំងទៅ​មិន​វិល​​​ត្រឡប់ដូច​ហែកឋិន ។ ច្រក​របៀង​​​ជា​ច្រើន​ក្នុង​ស្រុក​ម៉ា​ឡៃ​​​បាន​និងកំពុង​​​បើកចំហ​​ឱ្យ​ ពលករ​​​ទៅ​មក​​រក​​​​ការ​ងារ​ធ្វើ​លើ​ទឹកដី​​សៀម ប៉ុន្តែ​​​​ច្រក​​មួយចំនួនគេ​អនុញ្ញាត​ឱ្យ​តែ​​ពលករ​ទាំង​​ឡាយណា​​ដែល​ទៅ​​ ព្រឹក​វិល​​ល្ងាច​ប៉ុណ្ណោះ ​​ដូច​ជា​ច្រកដែល​​ស្ថិត​​​ក្នុង​ភូមិ​ចាន់​គិរី ​ឃុំអូរ​ស្រឡៅ ​និង​​ច្រក​​​កោះ​ស្នួល ​ស្ថិត​ក្នុង​ភូមិកោះ​ស្នួល ​ឃុំ​ទួលពង្រ ។

ក្រុង​ប៉ោយប៉ែត ៖ ​​ពល​ករ​ខ្មែរ​នៅ​​​តែ​បន្ត​​ឆ្លង​ទៅ​មក​ដីសៀម​តាម​​​ច្រក​​របៀង​​ក្នុង​ស្រុក​​ម៉ា​ឡៃទាំង​​អ្នក​ទៅព្រឹក​វិល​ល្ងាច និង​មានទាំងទៅ​មិន​វិល​​​ត្រឡប់ដូច​ហែកឋិន ។ ច្រក​របៀង​​​ជា​ច្រើន​ក្នុង​ស្រុក​ម៉ា​ឡៃ​​​បាន​និងកំពុង​​​បើកចំហ​​ឱ្យ​ពលករ​​​ទៅ​មក​​រក​​​​ការ​ងារ​ធ្វើ​លើ​ទឹកដី​​សៀម ប៉ុន្តែ​​​​ច្រក​​មួយចំនួនគេ​អនុញ្ញាត​ឱ្យ​តែ​​ពលករ​ទាំង​​ឡាយណា​​ដែល​ទៅ​​ព្រឹក​វិល​​ល្ងាច​ប៉ុណ្ណោះ ​​ដូច​ជា​ច្រកដែល​​ស្ថិត​​​ក្នុង​ភូមិ​ចាន់​គិរី ​ឃុំអូរ​ស្រឡៅ ​និង​​ច្រក​​​កោះ​ស្នួល ​ស្ថិត​ក្នុង​ភូមិកោះ​ស្នួល ​ឃុំ​ទួលពង្រ ។

តាម​​ប្រភពព័ត៌​មាន​​​​ពីពលករ​ដែល​ឆ្លង​​ទៅ​​មក​ទឹកដីសៀម​បានប្រាប់​​ថា ការ​ឆ្លង​ទៅ​​មក​ត្រូវ​​​សមត្ថកិច្ច​​​តម្រូវ​​ឱ្យ​បង់​លុយ​តិច​តួច​​​តែប៉ុណ្ណោះ។ ​ទោះបី​​ជាបែបណា ច្រក​ទាំង២​ខាងលើ​ ត្រូវ​ប្រភព​​ប្រាប់ថា ​មានលួច​​ចម្លង​ទំនិញ​ចេញ​​ចូល​ពេលយប់​​ផង​ដែរ​​ដឹកតាមរថយន្ត​​សុទ្ធ​តែ​ប្រភេទ​យីឌុប ។ សម្រាប់​​​ច្រ​ក​នេះ ក្រោយ​ពេល​ដែល​អ្នក​យកព័ត៌​មាន​ថតរូបភាព​​​ពលករ​ដែល​ដើរ​ឆ្លង​ទៅ​​មក​ឃើញ​​បុរ​សម្នាក់បានចេញ​មុខ​មក​​អះ​អាងថា ខ្លួនឈ្មោះម៉ាប់​ ជា​មេប៉ុសិ៍្ត​ប៉ូលិស​​ព្រំ​ដែន ​​លេខ​៨១៥ នៅទីនោះ ព្រម​ទាំង​​​និយាយថា ​ពេល​​ខាង​មុខ​គេ​នឹង​​ធ្វើកុង​ត្រូល​មិន​ឱ្យ​អ្នក​កាសែត​​ចេញ​ចូល​ថត​សេរី​ទៀត​នោះទេ ព្រម​ទាំង​​ពោល​ពាក្យ​​មិនគប្បី​ជា​ច្រើន​ដល់​អ្នក​កាសែត ។
ដោយឡែក​​​ច្រក​មួយ​ចំនួន​ទៀត​ក្នុង​​ឃុំ​បឹង​បេង​រួម​មាន​ច្រក​​របៀង​​ភូមិអូរល្វា​ ច្រក​​ភូមិ​ជ្រៃ​​និងច្រក​ភូមិចំបក់​​គេ​បើក​ដៃ​ឱ្យពល​ករ​ចេញចូល​ទៅ​ដីសៀម​យ៉ាង​សេរី ។

ពលករ​ដែល​​ចេញ​តាម​ច្រក​​ទាំង​៣​ខាង​លើ​ត្រូវ​ដើរ​​​កាត់​​តាម​ចំការ​​ដំឡូង​មី និង​ចំការ​​ពោត​ឆ្ពោះ​​ទៅ​មាត់អូរ​ព្រំ​ដែន​​​ក្រោយ​​ពី​​ពួកគេ​​ចុះពីរថយន្ត​​កាមរីតូចៗ ។​ ពល​ករ​ដែល​ឆ្លងទៅដី​​សៀម​មិនវិល​ល្ងាច​​​បានប្តូរ​​រូប​ភាព​​មកជិះ​រថយន្ត​ប្រភេទ​​​​កាមរី​​បញ្ឈប់​​ការជិះ​​តាមរថយន្ត​នីស្សាន់​ហើយ ព្រោះ​​​សំពីង​សំពោង​​ងា​យ​នឹង​​​សមត្ថ​កិច្ច​​ដឹង ។ ក្នុង​ចំណោម​​​៣​ច្រក​​​ គឺច្រក​​អូរល្វា ​និងច្រក​ចំបក់ពលករ​​មិនដើរ​កាត់​​ចំប៉ុសិ៍្ត​​ឈរជើង​​របស់​សមត្ថកិច្ច​​ទេ​ ។ ចំណែក​​ច្រក​​ភូមិជ្រៃ​​ពលករ​​ដើរ​កាត់​​ចំប៉ុសិ៍្ត​​​ឈរជើង​​តែម្តង ​ ។ តាម​​ប្រភព​ពី​ស្ត្រី​ម្នាក់​​ដែលដើរ​​​ត្រឡប់​​​ពីអូរ​ព្រំ​ដែន​បានប្រាប់ថា ​ពល​ករ​ដែល​ឆ្លង​ទៅ​មក​តាមច្រក​មួយនេះ​ ​ក្នុងម្នាក់​ត្រូវគេ​យក​ប្រាក់​​១៧០​​បាត ។

ទោះបី​ជាបែបណា ​យោធា​​​សឹក​រងស្រុក​​ម៉ាឡៃ​ដែល​ប្រចាំ​នៅប៉ុសិ៍្ត​​ភូមិជ្រៃ​​និយាយថា ​ពល​ករ​​ដែលចេញ​​ទៅស្រុក​សៀម​នោះ​គ្រាន់តែ​ទៅ​ដេក​ស៊ីឈ្នួល​​ធ្វើ​ការឱ្យ​គេតាម​បន្ទាត់​ព្រំ​​ដែន​តែប៉ុណ្ណោះ ៕