ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​អាហ្វ្រិក​​១១​លាន​​​នាក់​រង​ការ​គំរាម​កំហែង​​​ដោយ​​គ្រោះ​ទុរ្ភិក្ស

12 ឆ្នាំ មុន

អ.ស.ប ​បានប៉ាន់ប្រមាណ​ថា ពលរដ្ឋ​​​១១​​លាន​នាក់​ក្នុងតំបន់​​​ស្នែង​ក្របី​​នៃទ្វីប​​អាហ្វ្រិក​​រង​ការ​គំរាម​កំហែង​​​​​ដោយគ្រោះ​ទុរ្ភិក្ស​​ ហើយ​​​មនុស្ស​ជា​ច្រើន​រយ​ពាន់​​នាក់​ក្នុង​ចំណោម​​មនុស្ស​​ទាំង​នេះ អាច​​ស្លា.ប់​ដោយ​សារ​​​ការ​​​អត់​ឃ្លាន​​ប្រសិន​បើ​សហគមន៍​​​អន្តរ​ជាតិ​មិន​ខិតខំ​​ដុត​ដៃ​​​ដុត​ជើង​​​ជួយស​ង្គ្រោះ​​ពួកគេ​ទេនោះ ។ ​បណ្តា​​អ្នក​ផ្តល់​ជំនួយ​អន្តរ​ជាតិ​​ និងអ.ស.ប ​រង​ការ​​រិះគន់​យ៉ាងខ្លាំងចំពោះ​ភាពយឺត​យ៉ាវ​​​​ក្នុង​​ការ​​ឆ្លើយ​តប​ចំពោះ​​ភាពរាំង​ស្ងួត​​​​យ៉ា​ងធ្ងន់​ធ្ងរ​​​បំផុត

អ.ស.ប ​បានប៉ាន់ប្រមាណ​ថា ពលរដ្ឋ​​​១១​​លាន​នាក់​ក្នុងតំបន់​​​ស្នែង​ក្របី​​នៃទ្វីប​​អាហ្វ្រិក​​រង​ការ​គំរាម​កំហែង​​​​​ដោយគ្រោះ​ទុរ្ភិក្ស​​ ហើយ​​​មនុស្ស​ជា​ច្រើន​រយ​ពាន់​​នាក់​ក្នុង​ចំណោម​​មនុស្ស​​ទាំង​នេះ អាច​​ស្លាប់​ដោយ​សារ​​​ការ​​​អត់​ឃ្លាន​​ប្រសិន​បើ​សហគមន៍​​​អន្តរ​ជាតិ​មិន​ខិតខំ​​ដុត​ដៃ​​​ដុត​ជើង​​​ជួយស​ង្គ្រោះ​​ពួកគេ​ទេនោះ ។

​បណ្តា​​អ្នក​ផ្តល់​ជំនួយ​អន្តរ​ជាតិ​​ និងអ.ស.ប ​រង​ការ​​រិះគន់​យ៉ាងខ្លាំងចំពោះ​ភាពយឺត​យ៉ាវ​​​​ក្នុង​​ការ​​ឆ្លើយ​តប​ចំពោះ​​ភាពរាំង​ស្ងួត​​​​យ៉ា​ងធ្ងន់​ធ្ងរ​​​បំផុត​នៅ​សូម៉ាលី​ អេ​ត្យូពី​ កេនយ៉ា ​​និង​ហ្ស៊ី​​​ប៊ូទី​ដែល​តំបន់​​នេះ​ជួប​​ប្រទះ​ចាប់​តាំងពី​២០ឆ្នាំ​មក​ហើយ។ អ.ស.ប ​បានប្រកាស​អាសន្ន​ពីគ្រោះ​​ទុរ្ភិក្ស​​​​កាល​ពីសបា្តហ៍​​​មុន​ក្នុងតំបន់​​២​​នាភាគ​ខាង​ត្បូង​​សូម៉ា​លី ​។ ​​ក៏ប៉ុន្តែ​​​​អង្គ​ការ​​ PAM ​បាន​ព្រ​មាន​​​ថា គេ​ពុំ​​អាច​បញ្ជូន​​ជំនួយ​​ឱ្យ​ដល់​​ត្រួត​​ត្រា​​តំបន់​ទាំងនោះមនុស្ស​ជាង​​២​លាន​នាក់​​ដែល​រស់នៅ​ក្នុង​តំបន់​​ទាំងនេះ​​ ព្រោះ​​ពួក​ជីវ​ពល​អ៊ិស្លាម​នៃ​ក្រុម​អាល់​ចា​បា​អាប ​​ដែល​ហាម​ឃាត់​​​មិនឱ្យ​បញ្ជូន​ជំនួយ​​ចូល​។

​លោក​ស្រី JOSETTE SHEERAN នាយិកា​​ប្រតិបត្តិ​​​របស់ PAM ​មាន​ប្រសាសន៍​ថា ​សម្រាប់ពេល​នេះ ​យើងពុំ​អាច​ចូល​ទៅ​ដល់​មនុស្ស​២,១២​​លាន​​នាក់ ​ដែលកំពុង​ជួបប្រទះ​​នឹង​ការ​​អត់​​ឃ្លាន​ ឡើយ ។ ​នេះ​ជា​​បរិយាកាស​​យ៉ាង​គ្រោះថ្នាក់​​បំផុត​​ដែល​​យើងពុំ​ធ្លាប់​ជួប​​លើពិភព​លោក​ក្នុង​ការងារ​ជួយ​សង្គ្រោះ​​​របស់យើង ។ ​មនុស្ស​ជា​ច្រើន​​​​អាចស្លាប់​នាពេល​នេះ ។ នេះ​មិន​មែន​​ជា​​បញ្ហា​​នយោបាយ​ទេ តែជា​បញ្ហា​​នៃ​អាយុជីវិត​​​​ និង​ការ​ជួយ​សង្គ្រោះ ៕