ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារាយ​សមុទ្រ​​ការ​ពារ​ជំងឺ​បេះ​ដូង​ និង​បញ្ចុះ​សម្ពាធ​ឈាម

12 ឆ្នាំ មុន

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ទទួល​ទាន​សារាយ​សមុទ្រ​អំឡុង​អាហារ​ពេល​ល្ងាច​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​ គាំង​បេះ​ដូង​បាន​។ ពួក​គេ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​ប្រភេទ​វារីជាតិ​នេះ​មាន​ប្រ​សិទ្ធភាព​ជួយ​ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​ថ្នាំ​ពេទ្យ​ផងដែរ។
យោង​តាម​ការ​សិក្សា​ដ៏​សំ​ខាន់​មួយ​ សារាយ​សមុទ្រ​ជា​ប្រភព​សំ​បូរ​ទៅ​ដោយ​ប្រូ​តេអុីន​ដែល​មាន​ឈ្មោះ​ថា bioactive peptides។ ប្រភេទ​សារ​ធាតុ​នេះ​គេ​ក៏​ឃើញ​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ផងដែរ​។ វា​មាន​ប្រ​សិទ្ធភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ឱសថ​ACE inhibitorsដែល​ប្រើ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​និងការ​ពារ​ជំ​ងឺ​គាំង​បេះ​ ដូង​ព្រម​ទាំង​ជំ​ងឺ​ស្ត្រូក​​។

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ទទួល​ទាន​សារាយ​សមុទ្រ​អំឡុង​អាហារ​ពេល​ល្ងាច​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​គាំង​បេះ​ដូង​បាន​។ ពួក​គេ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​ប្រភេទ​វារីជាតិ​នេះ​មាន​ប្រ​សិទ្ធភាព​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​ថ្នាំ​ពេទ្យ​ផងដែរ។
យោង​តាម​ការ​សិក្សា​ដ៏​សំ​ខាន់​មួយ​ សារាយ​សមុទ្រ​ជា​ប្រភព​សំ​បូរ​ទៅ​ដោយ​ប្រូ​តេអុីន​ដែល​មាន​ឈ្មោះ​ថា bioactive peptides។ ប្រភេទ​សារ​ធាតុ​នេះ​គេ​ក៏​ឃើញ​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ផងដែរ​។ វា​មាន​ប្រ​សិទ្ធភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ឱសថ​ACE inhibitorsដែល​ប្រើ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​និងការ​ពារ​ជំ​ងឺ​គាំង​បេះ​ដូង​ព្រម​ទាំង​ជំ​ងឺ​ស្ត្រូក​​។

នៅ​ចក្រភព​អង់​គ្លេស​សារ៉ាយ​សមុទ្រ​កម្រ​ត្រូវ​បាន​គេ​ទទួល​ទាន​ខ្លាំង​ណាស់​ ប៉ុន្តែ​ផ្ទុយ​គ្នា​ស្រឡះ​ នៅ​ប្រទេស​ជប៉ុន​វា​ជា​អាហារ​រាប់​សតវត្ស​មក​ហើយ​។ អា​ហារ​មាន​ប្រជា​ប្រិយភាព​ដូចជា«​វ៉ាកាមី​»(ប្រើ​ដាក់​ក្នុង​ស៊ុប)​ «កុមប៊ី​និង​ណូ​រី​»ជា​អាហារ​គោក​ប្រើ​រុំ​លើ​បាយ​ស៊ូ​ស៊ី​។
សារាយ​សមុទ្រ​តែ​មួយ​ប្រភេទ​គត់​ដែលជន​ជាតិ​អង់​គ្លេស​និយម​ទទួល​ទាន​នោះ​គឺ​Laver(​ជា​ប្រភេទ​សារាយ​ពណ៌​ក្រហម​)​។
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​លើក​នេះ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​កា​សែត​គីមី​វិទ្យា​ផ្នែក​កសិកម្ម​និង​ចំណី​អាហារ​របស់​American Chemical Societyបាន​វិភាគ​លើភស្តុ​តាង​នៃ​ការ​សិក្សា​នានា​ចំនួន​១០០។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​ជប៉ុន​វិញ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា សារាយ​សមុទ្រ​មាន​កាឡូរី​ទាប​ ហើ​យ​តាម​អ្នក​វិទ្យាសាស្ត្រ​​ខ្លះ​អះ​អាង​ថា វា​អាច​ជួយ​បញ្ចុះ​ទម្ងន់​ដោយ​ការទប់​ស្កាត់​ការ​ស្រូប​យក​សារ​ធាតុ​ខ្លាញ់​ ៕