ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

ចេះ​តែ​បារម្ភ
បុរស​ម្នាក់​​មក​ពី​ខេត្ត​សួរ​សុខ​ទុក្ខ​មិត្ត​របស់​ខ្លួន ​ព្រោះ​ឮ​​ថា មួយ​ថ្ងៃ​ៗ​គិត​តែ​អង្គុយ​ស្រពាប់​ស្រពោន​​ហាក់​បី​ដូច​ជា​​មាន​រឿង​អ្វី​ លាក់​ទុក​ក្នុង​ចិត្ត​​អត់​ចង់​​ឱ្យ​អ្នក​ណា​ដឹង ។ ​ជួប​គ្នា​​ភ្លាម​បុរស​មក​ពី​ខេត្ត​សួរ ៖
-ឮ​ថា​មួយ​រយៈ​នេះ​​បង​មាន​រឿង​មិន​សប្បាយ​ចិត្ត​ តើ​​រឿង​អី​ទៅ?
-មិន​មែន​មិន​សប្បាយ​ចិត្ត​ទេ គឺ​ពិបាក​ចិត្ត ។ ខ្ញុំ​​​ពិបាក​ចិត្ត​ព្រោះ​មាន​អារម្មណ៍​​ដូច​រឿង​ចាស់​បម្រុង​​​នឹង​កើត​ឡើង​វិញ ។

ចេះ​តែ​បារម្ភ
បុរស​ម្នាក់​​មក​ពី​ខេត្ត​សួរ​សុខ​ទុក្ខ​មិត្ត​របស់​ខ្លួន ​ព្រោះ​ឮ​​ថា មួយ​ថ្ងៃ​ៗ​គិត​តែ​អង្គុយ​ស្រពាប់​ស្រពោន​​ហាក់​បី​ដូច​ជា​​មាន​រឿង​អ្វី​លាក់​ទុក​ក្នុង​ចិត្ត​​អត់​ចង់​​ឱ្យ​អ្នក​ណា​ដឹង ។ ​ជួប​គ្នា​​ភ្លាម​បុរស​មក​ពី​ខេត្ត​សួរ ៖
-ឮ​ថា​មួយ​រយៈ​នេះ​​បង​មាន​រឿង​មិន​សប្បាយ​ចិត្ត​ តើ​​រឿង​អី​ទៅ?
-មិន​មែន​មិន​សប្បាយ​ចិត្ត​ទេ គឺ​ពិបាក​ចិត្ត ។ ខ្ញុំ​​​ពិបាក​ចិត្ត​ព្រោះ​មាន​អារម្មណ៍​​ដូច​រឿង​ចាស់​បម្រុង​​​នឹង​កើត​ឡើង​វិញ ។
-រឿង​អី?
-​រឿង​ប្រពន្ធ​ខ្ញុំ​​ដែល​លែង​គ្នា​នោះ​អី?
-ចុះ​នាង​ហ្នឹង​យ៉ាង​ម៉េច?
-​កាល​នាង​លែង​ប្តី​ដំបូង​​មក​យក​ខ្ញុំ គឺ​ខ្ញុំ​ជា​ប្តី​ទី​ពីរ​របស់​នាង ។ ​ក្រោយ​មក​នាង​លែង​ខ្ញុំ​ទៅ​យក​ប្តី​ទី​បី​ទៀត, យក​គ្នា​​មិន​បាន​ប៉ុន្មាន​ផង​ក៏​លែង​ចោល ​ស្រវា​យក​ប្តី​ទី​មួយ​វិញ​​ដដែល ។
-​បង​ឯង​ និង​គេ​លែង​លះ​គ្នា​ដាច់​ស្រេច​ហើយ គេ​ចង់​ធ្វើ​អី​ជា​រឿង​របស់​គេ, ចាំ​បាច់​ពិបាក​ចិត្ត​ធ្វើ​អី?
-ខ្ញុំ​ពិបាក​ចិត្ត​ព្រោះខ្លាច​​នាង​ធ្វើ​សា​ឡើង​វិញ​ហ្នឹង​ណា៎ ។
-សា​ឡើង​វិញ​យ៉ាង​ម៉េច?
-គឺ​លែង​ប្តី​ទី​មួយ​រត់​មក​រកខ្ញុំ​​ទៀត ៕

បំណង​ប្រាថ្នា​របស់​បុរស​​៣​នាក់
បុរស​៣​នាក់ ពិភាក្សា​គ្នា​ពី​សាច់​ញាតិ​របស់​ខ្លួន​និយាយ​យ៉ាង​ម៉េច នៅ​ពេល​​​ស្លាប់​​​​ត្រូវ​គេ​ដាក់​ក្នុង​ក្តារ​មឈូស​នោះ​ ។ បុរស​ទី​មួយ​​បន្លឺ​ឡើង ៖ ពេល​ខ្ញុំ​ស្លាប់​​គេ​ដាក់​ចូល​មឈូស ខ្ញុំ​ចង់​ឮ​គេ​យំរៀប​រាប់​ពី​​គុណ​សម្បត្តិ​ខ្ញុំ​ថា ជា​​វេជ្ជ​បណ្ឌិត​មាន​ឧត្តម​គតិ​ខ្ពស់, ជា​បុរស​​គំរូ​ក្នុង​គ្រួសារ ។
បុរស​ទី​ពីរ​​លើក​ឡើង​ម្តង ៖
-ពេល​ត្រូវ​ដេក​ក្នុង​មឈូស​ ខ្ញុំ​ចង់​ឮ​សាច់​​ញាតិ​យំ​សោក​និយាយ​ថា ខ្ញុំ​ជា​ប្តី​ដ៏អស្ចារ្យ​ ជា​សាស្ត្រា​ចារ្យ​គំរូ ។ ការ​រៀប​រាប់​បែប​នេះ​មាន​ប្រយោជន៍​ដល់​ពួក​កូន​ៗ​ខ្ញុំ ។
ចំណែក​បុរស​ទីបី ៖
-ដំបូង​ខ្ញុំ​ចង់​ឮ​គេ​យំ​សោក​​ស្រណោះ​​ខ្ញុំ បន្ទាប់​មក​​ឮ​គេ​ស្រែក​ឆោ​ឡោ «នុះ, មឈូស​កម្រើក​ ។ គាត់​រស់​វិញ​ហើយ ។ បើក​គម្រប​មឈូស​ឱ្យ​ឆាប់!»៕

តុ​លា​ការ​វិនិ​ច្ឆ័យ​អ៊ីចឹង
ភ្នាក់​ងារ​ប៉ូលិសចរា​ចរ​ស្ទាក់​រថយន្ត​មួយ​គ្រឿង​​​បើក​បំពាន​ភ្លើង​ក្រហម​ ៖
-សូម​​លោក​បង្ហាញ​​ប័ណ្ណ​បើក​បរ ។
អ្នក​បើក​បរ​មើល​មុខ​ប៉ូលិស​រួច​ដក​ដង្ហើម​ធំ ៖
-ប័ណ្ណ​បើក​បរ​នៅ​លើ​ដៃ​ប្រពន្ធ​ខ្ញុំ​​ដែល​លែង​លះ​គ្នា តើ​​ឱ្យ​ខ្ញុំ​ទៅ​យក​ពី​ណា​ជូន​​លោក​​​មើល?
-នែ, ម៉េច​ប័ណ្ណ​បើក​បរ​នៅ​លើ​ដៃ​ប្រពន្ធ​​ទៅ​វិញ?
-រឿង​ហ្នឹង​មក​ពី​តុលា​ការ ។
-តុលា​ការ​យ៉ាង​ម៉េច?
-​ពេល​ពួក​ខ្ញុំ​ប្តឹង​លែង​លះ​គ្នា តុលា​ការ​វិនិ​ច្ឆ័យ​​ចែក​ទ្រព្យ​សម្បត្តិ​​អ្វីៗ​ក៏​ជា​ពីរ​ចំណែក​ ។ រថយន្ត​នេះ​បាន​មក​ខ្ញុំ ចំណែក​​ប័ណ្ណ​បើក​បរ​តុលា​ការ​ប្រគល់​ឱ្យ​ប្រពន្ធ​ខ្ញុំ ៕