ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​នគរ​បាល​មេមត់​នាំ​យក​គ្រឿង​ឧប​ភោគ​ បរិភោគ​ប្រគេន​ព្រះ​សង្ឃ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ក្រៅពីកិច្ចការពារសន្តិ​សុខ​សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេល​កន្លងទៅថ្មីៗនេះលោកវរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមេត់ និងសហការីបាន​នាំយកសំភារ ទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តគិរីសុវណ្ណរាម​បុស្ស​តាមអ៊ឹម និងវត្តគិរីសុវណ្ណរាមកន្ទួត ស្ថិតនៅក្នុង

ខេត្ត​កំពង់​ចាម​ ៖ ក្រៅពីកិច្ចការពារសន្តិ​សុខ​សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេល​កន្លងទៅថ្មីៗនេះលោកវរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមេត់ និងសហការីបាន​នាំយកសំភារ ទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តគិរីសុវណ្ណរាម​បុស្ស​តាមអ៊ឹម និងវត្តគិរីសុវណ្ណរាមកន្ទួត ស្ថិតនៅក្នុង ឃុំជាំតាម៉ៅ ស្រុកមេមត់ ។

តាមលោក វ៉ា រ៉ា នាយផ្នែកសេនាធិការ នគរ​បាលស្រុកមេមត់ឲ្យដឹងថា ក្រោម​ការ​ផ្តួច​ផ្តើមគំនិតពីលោកអធិការ អធិការរង​នគរ​បាល​ស្រុកមេមត់ជារៀងរាល់ឆ្នាំតែង​តែ​នាំយក​គ្រឿង​ឧបភោគបរិភោគដើម្បីទៅប្រគេន​ដល់ព្រះចៅ​អធិការវត្តទាំង២នោះមិន​ដែលអាក់ខានម្តងណា​ឡើយ ។

លោកនាយផ្នែកសេនាធិការបន្តថា នៅ វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ កក្កដា ២០១១ លោកវរសេនីយ៍ត្រី ឯម កុសល    ជាសមាជិកអចិន្ត្រៃយ៍បក្សស្រុកមេមត់ជួយ​ ឃុំ​ជាំតាម៉ៅ និងសហការីនាំកំលាំងនៅ​ក្រោមឱវាទ​ជាច្រើននាក់យក ទៀន​វស្សា២គូ សាដក៨  អង្ករ​២បាវ ទឹក​ក្រូច៤កេស​ ទឹកស៊ីអ៊ីវ៤យួរ ទឹក​ត្រី៤យួរ កំណាត់ស២០ដុំ មីយើង៤កេស ប្រេង​ម៉ាស៊ូត​២​កាន ទឹកបរិសុទ្ធ៨យួរសំរាប់បែងចែក​២​​វត្តនោះ ។
ថវិកាប្រគេនព្រះចៅអធិការវត្ត ព្រមទាំង​តាជី​​​ យាយជី២០នាក់ សរុបចំណាយអស់ចំនួន​១.៩៣៤.០០០រៀល ។

ចំណែកលោកអនុសេនីយ៍ឯក កែវ សំនៀង អធិការរងនគរបាលស្រុកមេមត់ទទួលផែន​យុត្តិធម៌វិញបានឲ្យដឹងថា នៅក្នុងរដូវចូល វស្សាឆ្នាំនេះរូបលោកបានយកទៀនវស្សាទៅ​​ប្រគេននៅវត្តចាន់មូល ឃុំចាន់មូល ស្រុក​មេ​មត់ ហើយបានសំណេះសំណាលជាមួយតាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយ​លើក​ឡើង​ពីគោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព  ដើម្បី​ឲ្យបានជ្រួត​ជ្រាប​យល់ដឹង​គ្រប់​ទាំង១៤​ឃុំនៅស្រុកមេមត់ ៕