ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី ​​ច្រានចោល​​ការ​​ចរចាជា​មួយ​ពួក​ឧទ្ទាម​​​ជា​ថ្មីទៀត​

12 ឆ្នាំ មុន

​​មេដឹកនាំផ្តាច់ការ​​​​លីប៊ី ​វរ​សេនីយ៍​​​ឯក​មូអាម៉ា កាដាហ្វី ​កាលពីថ្ងៃទី​​​២១ កក្កដា ​​​កន្ល​ងមក ​បាន​ច្រានចោល​​​ជាថ្មីទៀត ​នូវ​ការ​ចរចាជាមួយ​ពួក​ឧទ្ទាម​​​ក្នុងកិច្ច​​​ខិតខំប្រឹងប្រែង ដើម្បី​បញ្ចប់​ការ​​កាន់អំណាច​​រយៈ​ពេល​​៤១​ឆ្នាំមក​ហើយ​របស់​លោក ។ ​លោក​កាដាហ្វី ​ថ្លែងប្រាប់​​​​អ្នកគាំទ្រ​​​​លោក​ជា​ច្រើន​​​ពាន់នាក់ ដែលប្រមូលផ្តុំ​​​​គ្នា​នៅក្នុង​ទីក្រុង​ Sirte ជា​កន្លែង​​​

​​មេដឹកនាំផ្តាច់ការ​​​​លីប៊ី ​វរ​សេនីយ៍​​​ឯក​មូអាម៉ា កាដាហ្វី ​កាលពីថ្ងៃទី​​​២១ កក្កដា ​​​កន្ល​ងមក ​បាន​ច្រានចោល​​​ជាថ្មីទៀត ​នូវ​ការ​ចរចាជាមួយ​ពួក​ឧទ្ទាម​​​ក្នុងកិច្ច​​​ខិតខំប្រឹងប្រែង ដើម្បី​បញ្ចប់​ការ​​កាន់អំណាច​​រយៈ​ពេល​​៤១​ឆ្នាំមក​ហើយ​របស់​លោក ។ ​លោក​កាដាហ្វី ​ថ្លែងប្រាប់​​​​អ្នកគាំទ្រ​​​​លោក​ជា​ច្រើន​​​ពាន់នាក់ ដែលប្រមូលផ្តុំ​​​​គ្នា​នៅក្នុង​ទីក្រុង​ Sirte ជា​កន្លែង​​​កំណើតរបស់​លោក​ថា «នឹង​មិន​មាន​ការចរចា​​​​រវាង​ខ្ញុំ​​ជាមួយ​ពួកឧទ្ទាម​ឡើយ ។ ពួក​​នេះ​​​ចាំ​បាច់ត្រូវ​តែ ចរចាជា​មួយ​ពល​រដ្ឋ​លីប៊ី​​​ហើយ​ពលរដ្ឋ​​លីប៊ី​នឹង​​ឆ្លើយ​​តប​​ចំពោះ​​​ពួកគេ»។

កាលពីថ្ងៃទី​​​២១ កក្កដា ​​កន្លង​មក​ ពួក​​អ្នក​គាំទ្រ​​​លោកកាដាហ្វី ​​ជាច្រើន​​​​ពាន់នាក់​បា​ន​ប្រមូល​ផ្តុំ​​​គ្នានៅ​ក្នុងទីក្រុង Sirte ដើម្បីបង្ហាញ​​ពី​ការគាំទ្រ​​របស់ពួកគេ​ចំពោះ​លោកកាដាហ្វី ​​ខណៈ​ពួក​ឧទ្ទាម​​​ប្រកាស​ថា ​​សង្គ្រាម​​​មិនអាច​បញ្ចប់​​​​​តាមរយៈ​ការចរចា​បានឡើយ​។​

ពួក​​ឧទ្ទាម​​លីប៊ី ដែល​​តស៊ូក្នុងការ​ធ្វើសង្គ្រាម​​ជាមួយ​​កង​កម្លាំង​​​​របស់​លោក​កាដាហ្វី ​​​​ទទួល​រង​​ការបាត់បង់​ច្រើន​ក្នុង​ការប្រយុទ្ធ​​​គ្នា​យ៉ាងធ្ងន់ធ្ងរ​​​​កាលពីសប្តាហ៍​​មុន​នៅ​ក្បែរ​​ទីក្រុង​​មីស្ត្រាតា ​​កាន់​កាប់​​ដោយ​ពួកបះបោរ​​និង​នៅទីក្រុង​​ប្រេង​ប្រេ​ហ្គា​​ភាគខាង​កើត​​ប្រទេស ប៉ុន្តែ​​​​​ទោះបី​ជា​បែប​ណា ​​​ពួក​ឧទ្ទាម​​នេះ នៅ​តែ​​​តស៊ូយ៉ាង​ននះននៀល ​​ដើម្បីទម្លាក់​លោក​កាដាហ្វី ​​ចេញពីតំណែង​​​។​ ពួក​​ឧទ្ទាម​​លីប៊ី និយាយ​​កាលពីថ្ងៃទី​២១ កក្កដា ​​​កន្លង​មក​ថា ​​ការរុលរបស់​​ពួកគេ​​​ឆ្ពោះ​ទៅ​រដ្ឋ​ធានីទ្រីប៉ូលី ​ត្រូវបានធ្វើ​​ឱ្យ​​មានការយឺត​យាវ​​​ដោយគ្រាប់មីន ដែលបង្កប់ក្នុង​​ដីជាច្រើន​​​រយ​គ្រាប់​​នៅទីក្រុង​ប្រេហ្គា ៕​