ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកបះ​បោរ​​​អ៊ិស្លាម​​​​ចាប់ពង្រត់​​​រដ្ឋមន្ត្រី​​ស្ត្រី​​សូម៉ាលី​​​​មួយ​រូប​

12 ឆ្នាំ មុន

​សាច់ញាតិ​​​រាយការណ៍​​កាលពីថ្ងៃទី​​​២១ កក្កដា ប្រាប់​​​​រ៉យទ័រ​​ថា លោកស្រីរដ្ឋ​​​មន្ត្រីក្រសួង​​នារី​​សូម៉ាលី​​ថ្មីត្រូវ​បានចាប់ពង្រត់​​​ដោយពួកបះ​បោរ​​អ៊ិស្លាម​​​នៅកន្លែង​មួយ​​ចម្ងាយ​​​​៣០គីឡូ​ម៉ែត្រ ​​​ពីរដ្ឋធានី​ម៉ូហ្គា​ឌី ស៊ីយ៉ូ ដែល​​ការចាប់ពង្រត់​​​​នេះកើត​មាន​​​ក្រោយ​ពី​ការ​ប្រកាស​តែង​តាំង​​​លោក​ស្រី​មក​។​ លោកស្រី​​​អាសារ អូស្មាន ​អាគីល ត្រូវ​ចាប់​ពង្រត់​

​សាច់ញាតិ​​​រាយការណ៍​​កាលពីថ្ងៃទី​​​២១ កក្កដា ប្រាប់​​​​រ៉យទ័រ​​ថា លោកស្រីរដ្ឋ​​​មន្ត្រីក្រសួង​​នារី​​សូម៉ាលី​​ថ្មីត្រូវ​បានចាប់ពង្រត់​​​ដោយពួកបះ​បោរ​​អ៊ិស្លាម​​​នៅកន្លែង​មួយ​​ចម្ងាយ​​​​៣០គីឡូ​ម៉ែត្រ ​​​ពីរដ្ឋធានី​ម៉ូហ្គា​ឌី ស៊ីយ៉ូ ដែល​​ការចាប់ពង្រត់​​​​នេះកើត​មាន​​​ក្រោយ​ពី​ការ​ប្រកាស​តែង​តាំង​​​លោក​ស្រី​មក​។​ លោកស្រី​​​អាសារ អូស្មាន ​អាគីល ត្រូវ​ចាប់​ពង្រត់​ កាលពីយប់​​​ថ្ងៃទី​​២០ កក្កដា ក្នុង​តំបន់​មួយ​ត្រួតត្រា​​​ដោយក្រុម​​ជីវពល​​អ៊ិស្លាម​​អាល់​ចា​បា​អាប ​ក្រោយ​ការ​​ប្រកាស​​បង្កើត​​រដ្ឋាភិបាលថ្មី​​​សូម៉ាលី​​មួយមក​។​

យោងតាម​​សាច់ញាតិ​​ថា លោកស្រី​​​អាសា ​​ពេលនេះ​កំពុង​ត្រូវ​​ពួកអាល់​ចា​​ បាអាប ​​​សួរ​ចម្លើយ​​​​។ ​លោកស្រី​និយាយ​​ប្រាប់​ថា លោក​ស្រី​ដឹង​​ពី​ការតែ​ងតាំង​​​រូបលោកស្រី​​​​ តែ​លោកស្រី​​នៅ​ពុំទាន់​​ជួបទាក់ទង​ជាមួយរដ្ឋាភិបាល​នៅឡើយ ​​និង​ថា​ លោកស្រី​​ពុំទទួល​​យក​តំណែង​​នេះ​ឡើយ។ ​ពួក​ឧទ្ទាម​​​នៃក្រុមអាល់​ចាបា​អាប ជារឿយៗ​​តែ​ង​វាយប្រហារ​​​លើ​បណ្តា​​រដ្ឋមន្ត្រី​​​របស់​រដ្ឋាភិ​បាល​។ កាលពី​​​ខែមុន​​​ពួកនេះ​​​បានសម្លាប់​​​រដ្ឋមន្ត្រី​​​មហា​​ផ្ទៃ​​​លោកអាប់ឌី​សាគួរ សឺអ៊ីក ហាសាន់ ​​ក្នុង​ការ​វាយ​​ប្រហារ​​​​ដោយ​គ្រាប់បែក​មួយ ៕​