ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីធម្ម​ជាតិ​ដី​ល្អ​សញ្ញា​រូបក្ងោក​​កសិករ​ទទួលស្គាល់​ថា ​មានគុណ​ភាព​​ខ្ពស់​លើដំណាំស្រូវ

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​​ប្រជាកសិករ​​​រស់នៅក្នុង​​​ឃុំ​ចារ ស្រុកព្រៃ​កប្បាស ​​ខេត្តតាកែវ ​​មាន​សេចក្តី​រំភើប​រីករាយ​​​ជា​ខ្លាំង​ក្នុង​ពេល​ស្រូវវស្សារបស់​ពួកគាត់​ កំពុង​តែ​ប្រមូល​ផល​ ជាពិសេស​​ការ​​ប្រមូល​ទិន្ន​ផល​​ស្រូវ​នេះ​មានគុណភាព​​ខ្ពស់​​បន្ទាប់​ពី​​ ពួក​គាត់​ប្រើ​ជីធម្មជាតិ​ដី​ល្អសញ្ញា​​រូបក្ងោក ។ ​នៅព្រឹកថ្ងៃទី២១ កក្កដា ​ឆ្នាំ​២០១១ ​តំណាង​​​ក្រុមហ៊ុន​

ខេត្តតាកែវ ៖ ​​ប្រជាកសិករ​​​រស់នៅក្នុង​​​ឃុំ​ចារ ស្រុកព្រៃ​កប្បាស ​​ខេត្តតាកែវ ​​មាន​សេចក្តី​រំភើប​រីករាយ​​​ជា​ខ្លាំង​ក្នុង​ពេល​ស្រូវវស្សារបស់​ពួកគាត់​កំពុង​តែ​ប្រមូល​ផល​ ជាពិសេស​​ការ​​ប្រមូល​ទិន្ន​ផល​​ស្រូវ​នេះ​មានគុណភាព​​ខ្ពស់​​បន្ទាប់​ពី​​ពួក​គាត់​ប្រើ​ជីធម្មជាតិ​ដី​ល្អសញ្ញា​​រូបក្ងោក ។ ​នៅព្រឹកថ្ងៃទី២១ កក្កដា ​ឆ្នាំ​២០១១ ​តំណាង​​​ក្រុមហ៊ុន​នាំជី​​ធម្មជាតិ​​ដីល្អ​សញ្ញារូប​​ក្ងោក​​ដែលនាំ​ចូល​ផ្តាច់​មុខសម្រាប់លក់​ ឬ​ចែកចាយ​​នៅ​កម្ពុជា​​រួមជាមួយ​​​​ក្រុមអ្នកបច្ចេក​ទេស​មកពី​​បរ​ទេស​ចុះ​​ពិនិត្យ​​ទិន្ន​ផល​​ស្រូវវស្សា​នៅ​ក្នុង​ឃុំ​ចារ ​ស្រុកព្រៃ​កប្បាស ​ខេត្ត​តាកែវ​ជាច្រើន​​ហិកតា​ដែលកំពុង​ប្រមូល​ផល​ បន្ទាប់ពី​ក្រុម​​​ហ៊ុន​នេះ​ផ្តល់​ជី និង​​បច្ចេកទេស​​​ផ្សេងៗ​​សម្រាប់​ជា​ការ​​សាកល្បង ។ ​ជា​លទ្ធផល​​នៃ​ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​នេះ ប្រជា​ពលរដ្ឋ​ពិត​ជា​មានសេចក្តី​​រីក​រាយ​​​ជា​ខ្លាំង​នៅ​ពេល​​ប្រមូល​បានទិន្នផល​ខ្ពស់ គួរ​ឱ្យ​កត់សម្គាល់​រហូតដល់មួយហិកតា​​ពី៦ ទៅ​៨​តោន ដែល​កាលពីមុនក្នុងមួយ​ហិកតា​បាន​តែ​ក្រោម​៦​តោន។

កសិករ​ឈ្មោះអ៊ឹង កាន នៅឃុំ​​ចារ ពេល​កំពុង​​​​តែ​ប្រមូល​​ផល​ស្រូវ​​តាមរយៈការច្រូត​កាត់​ និង​បោក​ដោយម៉ាស៊ីន​បាន​​​ឱ្យ​ដឹង​ថា ​ដីសម្រាប់​ធ្វើស្រែ​វស្សា​របស់គាត់​មាន​ចំនួន​២​ហិកតា​​ ពេល​នេះកំពុង​ប្រមូលផល​ ។​ ការ​​ប្រមូល​​ផល​ស្រូវឆ្នាំ​នេះ​មានទិន្នផល​​ខ្ពស់​ជាង​ឆ្នាំកន្លងទៅ បន្ទាប់ពី​លោកប្រើ​ដីធម្មជាតិជីល្អ  សញ្ញារូប​ក្ងោកជារួម​បានទទួល​ទិន្នផល​​ក្នុង​មួយ​​ហិកតា​ប្រមាណ​ពី៦ ទៅ​៨តោន ដែល​ឆ្នាំកន្លង​ទៅ​មិនដល់​​៦តោន​ទេ ។

លោក​ឧកញ៉ា​ឃី វណ្ណ​វិសាល នាយកក្រុម​ហ៊ុន​​ដែល​ទទួល​សិទ្ធិចែកចាយ​ជីធម្មជាតិ​​ដីល្អ​សញ្ញា​រូបក្ងោក ឬ​សម្ភារ​​កសិកម្ម​ប្រភេទ​ជីសរី​រាង្គ​​ (វីអេសធី)​នៅប្រទេស​​កម្ពុជា​បានឱ្យ​ដឹង​ថា ជី​ធម្ម​ជាតិ​នេះ​មាន​គុណភាព​​ខ្ពស់សម្រាប់​ការប្រើ​ប្រាស់ដំណាំស្រូវមិន​ធ្វើឱ្យដី​ខូចគុណភាព​ ជួយ​បង្កើន​​ជីជាតិ​ដី​ អាចធ្វើដំណាំ​ស្រូវ​បានល្អ​ជា​បន្ត​ទៅទៀត ។​ ក្រុមហ៊ុន​​មានគម្រោង​​លក់ ឬ​ចែក​ចាយ​ដល់គ្រប់ខេត្ត-ក្រុង​​នៅទូទាំង​ប្រទេស​​មានតម្លៃ​​​ថោកសមរម្យ​​ដែលប្រជាកសិករ​​មានលទ្ធ​ភាព​ទិញ​​បានដោយ​ស្រួល​​ ។ ​ក្រុម​ហ៊ុនក៏​មាន​​អ្នកបច្ចេក​ទេសម្រាប់​ផ្តល់​ការ​ប្រឹក្សា​​ ឬផ្តល់​បទ​ពិសោធន៍​ដល់ប្រជា​កសិករ​ផ្ទាល់​ ជាពិសេស​​ការ​ជ្រើស​​រើស​ពូជស្រូវ​ ការត្រាំពូជ ការ​កម្ចាត់​​​សត្វ​​ល្អិត​ និងគុណ​ភាពជីធម្មជាតិ​ដីល្អ​សញ្ញា​រូបក្ងោក​នេះតែម្តង ៕