ប្រើ​អ៊ីនធើរណែតច្រើន​ពេក​បំ​ផ្លាញ​ខួរ​ក្បាល​


យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ យុវវ័យ​ដែល​ចូល​ចិត្ត​ប្រើ​ប្រព័ន្ធ​អ៊ីន​ធើ​ណែត​ហួស​ប្រមាណ​អាច​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៃ​ខួរ​ក្បាល​របស់​គេ​ជួប​នឹង​បញ្ហា​។​
បណ្តា​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា បណ្តា​អ្នក​ដែល​ប្រើ​ប្រាស់​អ៊ីន​ធើ​រណែត​ច្រើន​(ចាប់​ពី​៨ម៉ោង​ឡើង​ទៅ​ក្នុង​១ថ្ងៃ​)​ មាន​សញ្ញា​នៃ​ការ​ចុះ​អន់​ថយ​ទៅ​ៗ​ក្នុង​ផ្នែក​ពណ៌​ប្រផេះ​របស់​ខួរ​ក្បាល​ក្នុង​ពេល​ជា​បន្ត​បន្ទាប់​ទៅ​ថ្ងៃ​ខាង​មុខ​។​ បញ្ហា​នេះ​នឹង​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ចង​ចាំ​របស់​ពួក​គេ​ក៏​ដូចជា​សមត្ថភាព​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ព្រម​ទាំង​បង្កើត​គោល​ដៅ​។ វា​ក៏​អាច​កាត់​បន្ថយ​ភាព​ទប់​ចិត្ត​បាន​របស់​គេ​និង​នាំ​ឲ្យ​មាន​ការ​ធ្វើ​អ្វី​មិនសម​រម​នានា​។

នៅ​ក្នុង​ការ​ពិ​សោធដោយ​ការ​ស្គែន​ខួរ​ក្បាល​MRIទៅលើ​និស្សិត​២ក្រុម​អាយុ​ពី​១៩ឆ្នាំ​ដោយ​១ក្រុម​មើលអ៊ីន​ធើរ​ណែត​៨ទៅ​១៣ម៉ោង​ខណៈ​មួយ​ក្រុម​ទៀត​មើល​តិច​ជាង​២ម៉ោង​ក្នុង​១​ថ្ងៃ​។ ​លទ្ធផល​​បាន​បង្ហាញ​ថា អ្នក​មើល​អ៊ីនធើ​រណែត​កាន់​តែយូរ​ គ្រោះ​ថ្នាក់​ដល់​ខួរ​ក្បាល​កាន់​តែ​ធ្ងន់​ធ្ងរ​។
ការ​សិក្សា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​the PLoS ONEនេះ​ធ្វើ​ឡើង​ដោយ​អ្នក​ជំ​នាញ​ខាង​រោគ​សរសៃ​ប្រសាទនិង​អ្នក​ជំ​នាញ​ខាង​វិទ្យុ​ព្យា​បាល​នៅ​សាកល​វិទ្យា​ល័យ​ព្រម​ទាំង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​។ ចិន​គឺ​ជា​ទី​កន្លែង​មួយ​ដែល​គេ​រក​ឃើញ​ថា មាន​អ្នក​ញៀន​នឹង​ការ​ប្រើ​អ៊ីន​ធើ​ណែត​ជា​យុវវ័យ​ប្រមាណ​២៤​លាននាក់​។

លោក​ស្រី​សាស្ត្រា​ចារ្យ​បា​រ៉ូនីស ហ្គ្រីន​ហ្វៀល​របស់​សាកល​វិទ្យា​ល័យOxford University​បាន​ពិ​ពណ៌​នា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ចិន​លើក​នេះ​ ថា​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំ​ផុត​។ លោក​ស្រី​បាន​បន្ត​ថា​៖«យើង​ចាំ​បាច់ត្រូវ​តែ​វិនិយោគ​ជា​ទឹក​ប្រាក់​បន្ថែម​ទៀត​ស្រាវ​ជ្រាវ​និង​ធ្វើ​ពិ​សោធន៍​ក្នុង​រឿង​នេះ​ឲ្យ​រឹត​តែ​ច្បាស់​បន្ថែម​ទៀត​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ