ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​ដ៏​ខ្លាំង​នៅ​អាស៊ី​កណ្តាល​​ស្លា.ប់​១៣នាក់​

12 ឆ្នាំ មុន

​ទីភ្នាក់ងារ​​ព័ត៌មានជាតិអ៊ូ​ស្បេគីស្ថានរាយ​ការណ៍​​ថា ការរញ្ជួយដី​ដ៏ខ្លាំង​​​មួយបានកើតឡើង​​​នៅប្រទេស​កៀហ្ស៊ីស៊ី​ស្ថាន និង​ប្រទេស​​អ៊ូស្បេ​គី​ស្ថាន ​កាលពីថ្ងៃទី​​​២០ កក្កដា ​កន្លង​មក ​បណ្តាល​​​ឱ្យស្លា.ប់​​មនុស្ស​​​​១៣​នាក់ ​​និង​របួស​ច្រើន​នា​ក់​។ តាមមជ្ឈមណ្ឌល​​​​​ស្រាវជ្រាវ​​ភូមិ​​សាស្ត្រ​អាមេរិក​ឱ្យ​ដឹង​ថា ​​បាតុភូតរញ្ជួយដី​​ដែល​កើតឡើង​នៅ​ប្រទេស​​កៀហ្ស៊ីស៊ី​​ស្ថាន

​ទីភ្នាក់ងារ​​ព័ត៌មានជាតិអ៊ូ​ស្បេគីស្ថានរាយ​ការណ៍​​ថា ការរញ្ជួយដី​ដ៏ខ្លាំង​​​មួយបានកើតឡើង​​​នៅប្រទេស​កៀហ្ស៊ីស៊ី​ស្ថាន និង​ប្រទេស​​អ៊ូស្បេ​គី​ស្ថាន ​កាលពីថ្ងៃទី​​​២០ កក្កដា ​កន្លង​មក ​បណ្តាល​​​ឱ្យស្លាប់​​មនុស្ស​​​​១៣​នាក់ ​​និង​របួស​ច្រើន​នា​ក់​។ តាមមជ្ឈមណ្ឌល​​​​​ស្រាវជ្រាវ​​ភូមិ​​សាស្ត្រ​អាមេរិក​ឱ្យ​ដឹង​ថា ​​បាតុភូតរញ្ជួយដី​​ដែល​កើតឡើង​នៅ​ប្រទេស​​កៀហ្ស៊ីស៊ី​​ស្ថាន​​មានកម្រិត​ខ្លាំង​គួរ​សម​ ធ្វើ​​ឱ្យ​​កក្រើក​​​តំបន់ជា​ច្រើន​​​ដែលនៅ​ក្បែរ​​​​ចំណុច​កណ្តាល​របស់​វា​។​

ទីភ្នាក់ងារ​​​​ព័ត៌មាន​​អ៊ូស្បេគីស្ថាន​រាយ​ការណ៍​​ឱ្យ​ដឹង​ទៀត​ថា ការរញ្ជួយដី​​ដ៏មាន​ឥទ្ធិពល​​នេះ​ក៏​​ធ្វើ​​​ឱ្យខូចខាត​អគារ​ជាច្រើន​​​ផងដែរ ​ក្រៅពី​​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​១៣នាក់ និង​របួស​​៨៦​នាក់​។​ ប្រធានាធិបតី​​អ៊ូស្បេគី​​ស្ថាន លោក Islam Karimov ថ្លែង​ថា ​រដ្ឋាភិបាល​របស់លោក​​​កំពុង​ធ្វើ​​ការ​ដើម្បីជួយ​ពលរដ្ឋដែល​​រង​គ្រោះ​​​ដោយការ​រញ្ជួយដីនេះ​ ហើ​យ​លោក​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​​​ចំពោះ​​គ្រួសារ​ជនរងគ្រោះ​ផងដែរ ៕​