មនុស្ស៥នាក់បានត្រូវស្លាប់ និង២៥នាក់ទៀតរងរបួសក្នុងការវាយប្រហារអត្តឃាតដោយការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តនៅប៉ុស្តិ៍ប៉ូលិសមួយក្នុងទីក្រុង Hangu ភាគពាយ័ព្យប៉ាគីស្ថាន កាលពីព្រឹកថ្ងៃទី២៤ មីនា កន្លងមក ។ តាមរបាយការណ៍មួយថា ការវាយប្រហារនេះកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីព្រឹកម៉ោងក្នុងស្រុកដោយរថយន្តបង្កប់គ្រាប់បែកមួយគ្រឿងចតក្បែរប៉ុស្តិ៍ប៉ូលិសនោះត្រូវបានបំផ្ទុះ ។
ជនអត្តឃាត និងប៉ូលិសម្នាក់ក៏ត្រូវស្លាប់ក្នុងការវាយប្រហារនោះដែរ ។
ការវាយប្រហារអត្តឃាតនេះបានធ្វើឱ្យអគារជាច្រើននៅជុំវិញប៉ុស្តិ៍ប៉ូលិសរងការខូចខាតធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ