ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកនោមផ្អែម​ប្រភេទ​ទី​២ ៖ កុំ​បណ្តោយឱ្យ​​ដល់​ដំណាក់កាល​ខ្សោយតម្រងនោម និង​កាត់​ជើង

3 ម៉ោង មុន

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កើត​មាននៅ​ពេល​ដែល​រាង​កាយ​មិន​អាច​ប្រើ​អាំង​ស៊ុ​យ​លី​ន ដែល​ជា​អ័រម៉ូន​ប​ម្លែ​ង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹមត្រូវ ។​នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។ បើ​មិន​បាន​ព្យាបាល ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​៖ – ខ្សោយតម្រងនោម –…

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កើត​មាននៅ​ពេល​ដែល​រាង​កាយ​មិន​អាច​ប្រើ​អាំង​ស៊ុ​យ​លី​ន ដែល​ជា​អ័រម៉ូន​ប​ម្លែ​ង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹមត្រូវ ។​នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

បើ​មិន​បាន​ព្យាបាល ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​៖

– ខ្សោយតម្រងនោម

– ស្លាប់​សាច់ដុំ​បេះដូង

– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល

– ជំងឺ​ភ្នែក

– កាត់​ជើង

+​ដំបូន្មាន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​៖

– ហាត់ប្រាណ​យ៉ាងតិច ៣០​នាទី​ក្នុង​មួយ​ថ្ងៃ

– បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាងតិច ៣​ដង និង​ទៀងពេល

– លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​តាម​ពេល​ដែល​បាន​កំណត់

– ពិសា​គ្រាប់ស្ករ និង​ផ្លែ​ឈើ​ភ្លាម បើ​ឈី​ក្បាល ញ័រ​ដើមទ្រូង បែកញើស ពេល​ល្ងាច​មុន​បាយ ពាក់កណ្តាល​អធ្រាត្រ ឬ​ជិត​ភ្លឺ

– កុំ​ពិសា​ស្រា​ច្រើន​ពេក

– កុំ​ពិសា​បារី​ឲ្យ​សោះ

– កុំ​ពិសា​ប្រៃ​ពេក

– កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់ថ្ងៃ

– ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ