ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បរ​ធិ​បតី​៖​ កម្ពុជា​នៅ​តែ​ប្រកាន់​យក​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ថៃ​រឿង​បញ្ហា​ព្រំដែន

52 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជា​ថ្មី​ម្តងទៀត ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់​យក​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ថៃ ពាក់​ព័ន្ធ​និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ​។…

រាជធានី​ភ្នំពេញ​ ៖ ​ជា​ថ្មី​ម្តងទៀត ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់​យក​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ថៃ ពាក់​ព័ន្ធ​និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ​។

ការ​បញ្ជាក់​របស់​សម្តេច​បរ​វ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ពេល​សម្តេច​ជាមួយ​ភរិយា បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាជន​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ចំនួន​៣​រូប ដែល​បាន​រង​របួស​ដោយ​ការ​បាញ់ប្រហារ​ពី​យោធា​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃរសៀល​ថ្ងៃ​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​ពី​បាន​យក​មក​ពិនិត្យ និង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា បន្ទាប់​ពី​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយ​មានជ័យ​រួច​មក ​។ ​នេះ​បើ​តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក៏សូម​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​កងកម្លាំង​សមត្ថកិច្ច​របស់​យើង​ដែល​បាន​ចាត់វិធានការ​លឿន​រហ័ស​ក្នុង​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​ទីនោះ ជា​ពិសេស​ អ្នក​របួស​ដោយ​ជួយ​ចាត់ចែង​ដឹក​ជញ្ជូន​មក​ពិនិត្យ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា​ ។

ព្រម​ជាមួយ​គ្នា​នេះ សម្តេច​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ បុគ្គលិក​សុខាភិបាល​ទាំងអស់​ នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​បាន​យកចិត្តទុកដាក់​ធ្វើការ​វះកាត់​ជួយ​សង្គ្រោះ​ជីវិត​បងប្អូន​ប្រជាជន​ខ្មែរ​ស្លូតត្រង់​របស់​យើង​ទាំង​៣​រូប ប្រកបដោយ​ជោគជ័យ និង​សូម​ជូនពរ​ដល់​បងប្អូន​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​ឆាប់​ជា​សះស្បើយ និង​រឹង​មាំ​ឡើង​វិញ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ «កម្ពុជា​នៅ​តែ​ប្រកាន់​យក​ជំហរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រោះថា​ការ​ដោះស្រាយ​ដោយ​អំពើ​ហឹ​ង្សា ឬ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ គឺ​មិន​ផ្តល់​ផលប្រយោជន៍​ណាមួយ ឬ​មិន​បង្ក​លក្ខណ​:​វិជ្ជមាន​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា ព្រមទាំង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​ថែម​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ