ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នចាញ់បោក ៖ ធនាគារស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ទេរប្រាក់ និងព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដទៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ក្រើនរម្លឹក​សាធារណជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​ការ​ចាញ់បោក ឬ​ធ្លាក់​ក្នុង​កលល្បិច​របស់​ជន​ទុច្ចរិត ដែល​នាំ​ឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ជាប់​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ខុសច្បាប់​ជាយថាហេតុ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ធនាគារជាតិ…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ក្រើនរម្លឹក​សាធារណជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​ការ​ចាញ់បោក ឬ​ធ្លាក់​ក្នុង​កលល្បិច​របស់​ជន​ទុច្ចរិត ដែល​នាំ​ឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ជាប់​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ខុសច្បាប់​ជាយថាហេតុ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ធនាគារជាតិ នៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ ។

ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា សូម​ក្រើនរំលឹក​ដល់​សាធារណជន​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចុច​តំណ​ភ្ជាប់ គេហទំព័រ ឬ​ផ្លែ​ត​ហ្វ​ម​វិនិយោគ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ និង​សូមកុំ​ផ្ទេរ​ប្រាក់ ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​លក់​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ​ឱ្យ​បុគ្គល​ដទៃ ។

ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ត​ថា ទន្ទឹម​នោះ​ដែរ​ជនល្មើស​មួយ​ចំនួន បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​ក្រោម​ទម្រង់​ផ្សេង​ៗ ដូច​ជា ការ​ក្លែងបន្លំ​ខ្លួន​ជា​សាច់ញាតិ ដើម្បី​ស្នើ​សុំ​ខ្ចីប្រាក់ ឬ​ឱ្យ​ផ្ទេរ​ប្រាក់ ការ​ក្លែងបន្លំ​ជា​បុគ្គលិក​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឬ​ក្រុមហ៊ុន​ឯកជន ដើម្បី​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​អំពី​រំ​ង្វា​ន់ ឬ​ឱកាស​ការងារ ហើយ​តម្រូវ ឱ្យ​បង់ប្រាក់​មុន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ