ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការទ្រង់ទ្រាយធំ! កម្ពុជាបណ្ដេញជនជាតិវៀតណាម៥៧នាក់ ចេញតាមច្រកបន្ទាយចក្រី ព្រៃវែង

1 នាទី មុន

ខេត្តព្រៃវែង ៖ ជនជាតិ​វៀតណាម​ចំនួន ៥៧​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

ខេត្តព្រៃវែង ៖ ជនជាតិ​វៀតណាម​ចំនួន ៥៧​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន​៥៧​នាក់ (​ស្រី​១៥​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ជួញដូរ​បំពង់ខ្យល់​សង្ស័យ​ជា​ខ្យល់​សប្បាយ (HAPPY BALOON) លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (ONLINE SCAMS) គ្មាន​លិខិតឆ្លងដែន និង​អនុវត្ត​ទោស​ចប់ (​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​)​។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង និង​ខេត្ត​ព្រះ​សីហ​នុ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ