ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​រាជធានី ខេត្ត នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ បាន​ចេញ​ញត្តិ​ថ្កោលទោស ​ការ​បា.ញ់ប្រហារ​របស់​យោធា​ថៃ​ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់

1 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ផ្នែក​រាជធានី ខេត្ត នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ពី​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​ពី​សំណាក់​យោធា​ថៃ​មក​លើ ប្រជាពលរដ្ឋ​ខ្មែរ បណ្តាល​ឱ្យ​ជន​ស៊ី​វិល ១​រូប​បាត់បង់​ជីវិត…

​រាជធានីភ្នំពេញ​ ៖ ផ្នែក​រាជធានី ខេត្ត នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ពី​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​ពី​សំណាក់​យោធា​ថៃ​មក​លើ ប្រជាពលរដ្ឋ​ខ្មែរ បណ្តាល​ឱ្យ​ជន​ស៊ី​វិល ១​រូប​បាត់បង់​ជីវិត និង ៣​រូប​ផ្សេង​ទៀត​រង​របួស នៅ​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​ប្រមាណ ១៥:៥០​នាទី ថ្ងៃ​ពុធ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​។

យោង​តាម​ញត្តិ​ថ្កោលទោស​នេះ បាន​គូសបញ្ជាក់​ពី​ទ​ង្វើ​អមនុស្សធម៌ ដ៏​សាហាវឃោរឃៅ​របស់​ភាគី​ថៃ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​បំពាន​លើ “​សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​” កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់​ឯកឧត្ដម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ​។

ជាមួយ​គ្នា​នេះ ផ្នែក​រាជធានី ខេត្ត នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ ​។

ទន្ទឹម​នឹង​នេះ ផ្នែក​រាជធានី ខេត្ត នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ក៏​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ ពិតប្រាកដ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ៕ អត្ថបទសហការ