សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ផ្លែទ្រលឹងទឹង មិនត្រឹមតែជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារប៉ុណ្ណោះទេ តែវាត្រូវបានគេរកឃើញថា មានអត្ថប្រយោជន៍ដ៏ខ្ពស់ក្នុងការជួយសម្រួលដល់សុខភាពរបស់អ្នកជំងឺទឹកនោមផ្អែម។
តើទ្រលឹងទឹងជួយបញ្ចុះជាតិស្ករដោយរបៀបណា?
ការទទួលទានទឹកស្ងោរផ្លែទ្រលឹងទឹង មួយចាន អាចផ្តល់នូវគុណប្រយោជន៍ដូចខាងក្រោម៖
- កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ សារធាតុសកម្មមួយចំនួនដែលមាននៅក្នុងផ្លែទ្រលឹងទឹង ត្រូវបានគេជឿថា ដើរតួនាទីក្នុងការជួយដល់ដំណើរការ គ្រប់គ្រង និងកាត់បន្ថយកម្រិតជាតិស្ករ ដែលមាននៅក្នុងចរន្តឈាម។
- ភេសជ្ជៈដ៏ល្អសម្រាប់អ្នកជំងឺ៖ ទឹកស្ងោរទ្រលឹងទឹង ត្រូវបានចាត់ទុកជាភេសជ្ជៈដ៏ល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងការជួយគ្រប់គ្រងស្ថានភាពសុខភាពរបស់ពួកគេប្រកបដោយប្រសិទ្ធភាពតាមបែបធម្មជាតិ។
ដំបូន្មាន៖ ទោះបីជាទ្រលឹងទឹងមានប្រយោជន៍យ៉ាងណាក្ដី អ្នកជំងឺទឹកនោមផ្អែមត្រូវតែបន្តពិគ្រោះជាមួយគ្រូពេទ្យ និងអនុវត្តតាមការព្យាបាលតាមវេជ្ជបញ្ជាជានិច្ច មុននឹងបន្ថែមអាហារបំប៉នធម្មជាតិណាមួយទៅក្នុងរបបអាហារ៕
ចែករំលែកព័តមាននេះ