ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! បើទុកចោលការរលាកផ្លូវនោមស្រួចស្រាវមិនព្យាបាល អាចខ្សោយតម្រងនោម និងកើតអាប់សែ!

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ គឺជាការឆ្លងមេរោគដែលទាមទារការព្យាបាលជាបន្ទាន់។ ប្រសិនបើអ្នកជំងឺ មិនបានទទួលការព្យាបាលត្រឹមត្រូវ ឬព្យាបាលមិនទាន់ពេលវេលាទេ អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរដូចខាងក្រោម៖ ផលវិបាកទាំង ៣…

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ គឺជាការឆ្លងមេរោគដែលទាមទារការព្យាបាលជាបន្ទាន់។ ប្រសិនបើអ្នកជំងឺ មិនបានទទួលការព្យាបាលត្រឹមត្រូវ ឬព្យាបាលមិនទាន់ពេលវេលាទេ អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរដូចខាងក្រោម៖

ផលវិបាកទាំង ៣ ដែលបង្កដោយមេរោគ

  • ១. ខ្សោយតម្រងនោម​:
    ការឆ្លងមេរោគអាចរាលដាលឡើងទៅដល់តម្រងនោម ដែលជាសរីរាង្គដ៏សំខាន់សម្រាប់ច្រោះជាតិពុល។ នៅពេលដែលមេរោគបំផ្លាញតម្រងនោម វានឹងបណ្ដាលឱ្យមុខងាររបស់តម្រងនោមចុះខ្សោយ ឬអាចឈានដល់ដំណាក់កាលខ្សោយតម្រងនោមរ៉ាំរ៉ៃ។
  • ២. កើតអាប់សែ​នៅប្រព័ន្ធបង្ហូរទឹកមូត្រ:
    ការឆ្លងមេរោគដែលមិនបានព្យាបាល អាចបង្កឱ្យមានការកកើតខ្ទុះ ឬដំបៅ (អាប់សែ) នៅតាមប្រព័ន្ធបង្ហូរទឹកមូត្រ ឬសរីរាង្គក្បែរនោះ ដែលទាមទារឱ្យមានអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ។
  • ៣. វិវត្តទៅរកការរលាកប្រព័ន្ធទឹកមូត្ររ៉ាំរ៉ៃ:
    ករណីរលាកស្រួចស្រាវដែលមិនជាសះស្បើយទាំងស្រុង អាចក្លាយជាបញ្ហារលាកប្រព័ន្ធទឹកមូត្រដែលកើតឡើងវិញញឹកញាប់ ឬវិវត្តទៅជាទម្រង់ រ៉ាំរ៉ៃ ដែលពិបាកព្យាបាល និងប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ។

ដំបូន្មានវេជ្ជសាស្ត្រ៖ ដើម្បីចៀសវាងផលវិបាកដ៏គ្រោះថ្នាក់ទាំងនេះ លោកអ្នកត្រូវទៅពិគ្រោះ និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់ នៅពេលដែលមានរោគសញ្ញានៃការរលាកប្រព័ន្ធទឹកមូត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ