ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ទល់លាមកអាចនាំឱ្យកើតឫសដូងបាត និងមហារីកពោះវៀនធំ

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺទល់លាមកមិនមែនជាបញ្ហាស្រាលដែលអាចមើលរំលងបានឡើយ។ បើមិនបានដោះស្រាយទាន់ពេលទេ វានឹងបង្កជាផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងប្រព័ន្ធរំលាយអាហាររបស់យើង។ ៣ ផលវិបាកចម្បងដែលបង្កដោយជំងឺទល់លាមក ជំងឺទល់លាមកបង្ខំឱ្យលាមករឹង និងពិបាកបន្ទោបង់…

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺទល់លាមកមិនមែនជាបញ្ហាស្រាលដែលអាចមើលរំលងបានឡើយ។ បើមិនបានដោះស្រាយទាន់ពេលទេ វានឹងបង្កជាផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងប្រព័ន្ធរំលាយអាហាររបស់យើង។

៣ ផលវិបាកចម្បងដែលបង្កដោយជំងឺទល់លាមក

ជំងឺទល់លាមកបង្ខំឱ្យលាមករឹង និងពិបាកបន្ទោបង់ ដែលនាំឱ្យមានបញ្ហាដូចខាងក្រោម៖

  • ១. អាចបង្កទៅជាជំងឺឬសដូងបាត​:
    ការប្រឹងខ្លាំងពេកដើម្បីបន្ទោបង់ ធ្វើឱ្យសរសៃឈាមនៅតំបន់គូទរីកប៉ោង និងហើម រហូតក្លាយជាជំងឺឬសដូងបាត។
  • ២. ការដាច់រហែកភ្នាសបាត​:
    លាមករឹងធ្វើឱ្យមានការដាច់រហែកស្បែក ឬភ្នាសនៅបរិវេណគូទ។ ផលវិបាកនេះបណ្តាលឱ្យមាន ការធ្លាក់ឈាម និង ការឈឺចាប់ខ្លាំង រាល់ពេលបន្ទោបង់។
  • ៣. បង្កជាបញ្ហារ៉ាំរ៉ៃដល់ពោះវៀនធំ និងមហារីក៖
    ប្រសិនបើការទល់លាមកនេះកើតឡើង រ៉ាំរ៉ៃ និងអូសបន្លាយយូរ វាក៏អាចបណ្តាលឱ្យមានបញ្ហា ខ្សោយពោះវៀនធំ និងក្លាយជាការ ប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំ ផងដែរ។

ការណែនាំ៖ ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរទាំងនេះ សូមកុំទុកឱ្យមានជំងឺទល់លាមក។ គួរតែទទួលទានទឹក និងជាតិសរសៃឲ្យបានគ្រប់គ្រាន់ ហើយពិគ្រោះជាមួយគ្រូពេទ្យ បើបញ្ហានេះនៅតែបន្តកើតមាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ