រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសនូវដំណឹងដ៏សំខាន់មួយ ដែលនឹងក្លាយជាកម្លាំងចលករដ៏ធំសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ។

ជាក់ស្តែងនាថ្ងៃទី១២ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍បានប្រកាសថា ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ» ។
សូមរំលឹកថា ការប្រកាសពីការភ្ជាប់ជើងហោះហើរត្រង់ពី Kolkata មកសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មិនមែនត្រឹមតែជាការបន្ថែមជើងហោះហើរថ្មីប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាសញ្ញាណៃកំណើនថ្មី និងជាជំហានដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យឈានដល់កម្រិតកំពូល ៕
ចែករំលែកព័តមាននេះ