ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាកលេបអាហារ? នេះជា​សញ្ញា​ប្រាប់​ពី​ជំងឺ​មហារីក​បំពង់​អាហារ​ ដែល​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ!

14 ម៉ោង មុន

​រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺដែលមានដុំមហារីកនៅត្រង់បំពង់អាហារ ​តែងតែបង្ហាញរោគសញ្ញាមួយចំនួនដែលគួរឱ្យកត់សម្គាល់។ ការស្គាល់នូវសញ្ញាទាំងនេះមានសារៈសំខាន់ណាស់ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ​រោគសញ្ញា​ទូទៅ​ដែល​តែង​កើតមាន អ្នកជំងឺភាគច្រើនត្រូវបានគេសង្កេតឃើញថា មានរោគសញ្ញាដូចខាងក្រោម៖ ​រោគសញ្ញា​ទាក់ទង​នឹង​សុខភាព​ទូទៅ…

​រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺដែលមានដុំមហារីកនៅត្រង់បំពង់អាហារ ​តែងតែបង្ហាញរោគសញ្ញាមួយចំនួនដែលគួរឱ្យកត់សម្គាល់។ ការស្គាល់នូវសញ្ញាទាំងនេះមានសារៈសំខាន់ណាស់ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

រោគសញ្ញា​ទូទៅ​ដែល​តែង​កើតមាន

អ្នកជំងឺភាគច្រើនត្រូវបានគេសង្កេតឃើញថា មានរោគសញ្ញាដូចខាងក្រោម៖

  • ពិបាក​លេប​អាហារ​ចូល​៖ នេះជាសញ្ញាដំបូងគេបង្អស់។ ដំបូងគឺពិបាកលេបតែអាហាររឹង បន្ទាប់មកអាហាររាវ ហើយចុងក្រោយសូម្បីតែទឹកក៏ពិបាកលេបដែរ។
  • ឈឺ​ចុកចាប់​ពេល​បរិភោគ​អាហារ៖ មានអារម្មណ៍ថាឈឺ ឬចុកណែននៅពេលកំពុងលេប។
  • ក្អួត​ចង្អោរ៖ អាចកើតមានការក្អួតចង្អោរ ឬក្អួតចាល់ត្រលប់មកវិញ បន្ទាប់ពីបរិភោគអាហាររួច។
  • ចុក​ណែន​ក្នុង​ដើមទ្រូង៖ មានអារម្មណ៍ថាអួលណែន ឬឈឺចាប់នៅតំបន់ដើមទ្រូង។

រោគសញ្ញា​ទាក់ទង​នឹង​សុខភាព​ទូទៅ

ក្រៅពីបញ្ហាពេលលេបអាហារ ជំងឺនេះក៏បណ្តាលឱ្យមានបញ្ហាសុខភាពទូទៅធ្ងន់ធ្ងរផងដែរ៖

  • ស្រក​ទម្ងន់​ខ្លាំង៖ ស្រកទម្ងន់យ៉ាងលឿន និងខុសពីធម្មតា ដោយសារតែពិបាកបរិភោគ និងការបាត់បង់ចំណង់អាហារ។
  • ខ្សោយ​កម្លាំង៖ ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃខ្លាំង។
  • ស្លេកស្លាំង៖ មានសភាពស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម (ភាពស្លេកស្លាំង)។
  • បាត់បង់​ចំណង់​អាហារ៖ មិនចង់ទទួលទានអាហារ និងអាចមានអាការៈធុំក្លិនសាច់។
  • ហូរ​ឈាម៖ ក្នុងករណីខ្លះ វាអាចបណ្តាលឱ្យមានការហូរធ្លាក់ឈាម (ក្នុងលាមក ឬក្អួត)។

ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាណាមួយខាងលើ ជាពិសេស ការ​ពិបាក​លេប​អាហារ​ចូល​ដែល​កើតឡើង​ជា​ប្រចាំ សូមប្រញាប់ទៅ ពិគ្រោះ និងពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស ឱ្យបានឆាប់រហ័សបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ