ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់លែងត្រីចម្រុះជាង៦០គីឡូក្រាម ក្រោយសមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ៣ទីតាំង នៅ​ស្រុកព្រៃឈរ

19 ម៉ោង មុន

ខេត្តកំពង់ចាម៖ ត្រីចម្រុះជាង៦០គីឡូក្រាម ត្រូវបានចាក់លែងឱ្យរស់រានមានជីវិតនិងសម្រាប់បន្តពូជជាធនធានជលផលឡើងវិញ បន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទចំនួន៣ទីតាំងផ្សេងគ្នា នៅ​ស្រុកព្រៃឈរ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥…

ខេត្តកំពង់ចាម៖ ត្រីចម្រុះជាង៦០គីឡូក្រាម ត្រូវបានចាក់លែងឱ្យរស់រានមានជីវិតនិងសម្រាប់បន្តពូជជាធនធានជលផលឡើងវិញ បន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទចំនួន៣ទីតាំងផ្សេងគ្នា នៅ​ស្រុកព្រៃឈរ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានចាត់អាជ្ញាធរមូលដ្ឋាន សហការជាមួយខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ករណីនៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន៖ ករណីទី១- រឹបអូសឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ បង្គោលចម្រឹងចំនួន ២១០ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ។

ចំណែកករណីទី២- រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦៧០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៤៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម។ រីឯករណីទី៣- រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៦៦៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣២៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ