ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ នៅ​ខេត្ត​ធំ​ៗ៣ ដើម្បី​ផ្តល់​ឱកាស​ការងារ​ ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ

1 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្ត​ធំ​ៗ​ចំនួន ៣​គឺ​ខេត្តបាត់ដំបង ខេត្តសៀមរាប…

​រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្ត​ធំ​ៗ​ចំនួន ៣​គឺ​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ការ​រៀបចំ​ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខេត្តបាត់ដំបង​ពី​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខេត្តបន្ទាយមានជ័យ​ពី​ថ្ងៃ​ទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​ខេត្តសៀមរាប​ពី​ថ្ងៃ​ទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ថា ក្នុង​ពិព័រណ៍​នេះ នឹង​មាន​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ជា​ច្រើន​ចូលរួម​ផ្ដល់​ឱកាស​ការងារ​ជាង ៧​ម៉ឺន​កន្លែង​ជាមួយ​ការ​សម្ភាស​ជ្រើសរើស​បុគ្គលិក ​នៅ​កន្លែង​ផ្ទាល់​។ ក្នុង​នោះ​អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ព័ត៌មាន​អំពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​អត្ថប្រយោជន៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផង​ដែរ​ ។

បន្ថែម​ពី​នេះ អ្នកចូលរួម​នឹង​ទទួល​បាន សេវា​កាត់សក់ អាហារ ភេសជ្ជៈ និង​អាវយឺត​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​ផង​ ។

ទន្ទឹម​នឹង​នេះ លោក ស៊ុន មេ​សា បាន​អំពាវនាវ​ឱ្យ​អតីត​ពលករ​ទាំងអស់ ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​ពិព័រណ៍​នេះ ដើម្បី​រក​ឱកាស​ការងារ​ថ្មី បង្កើន​ជំនាញ និង​បង្កើន​គុណភាព​ជីវិត ​៕ អត្ថបទសហការ