ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធា.ក់​ម៉ូតូ​​ស្ត្រីម្នាក់​​ប្ល.ន់​យក​ទូរ​ស័ព្ទស៊េរី​ទំនើប បាន៤ថ្ងៃ ត្រូវអស់លក្ខណ៍

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​រយៈពេល​៤​ថ្ងៃ បាន​តាម​ប្រមាញ់​ជនសង្ស័យ​២​នាក់ ដែល​បាន​ឆក់​ទូរ​សព្ទ​ដៃ​ស៊េរី​ទំនើប iphone17 ក្នុងភូមិ​សាស្ត្រ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ម៉ូតូ​តាម​ដងផ្លូវ​។…

ខេត្តកំពង់ចាម​: ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​រយៈពេល​៤​ថ្ងៃ បាន​តាម​ប្រមាញ់​ជនសង្ស័យ​២​នាក់ ដែល​បាន​ឆក់​ទូរ​សព្ទ​ដៃ​ស៊េរី​ទំនើប iphone17 ក្នុងភូមិ​សាស្ត្រ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ម៉ូតូ​តាម​ដងផ្លូវ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី ២​វិច្ឆិកា ឆ្នាំ​២០២៥​ថា​:​ក្រោយ​ពី​បាន​បាត់​ទូរ​សព្ទ iphone សារី​ទំនើប​ចុង​ក្រោយ​អ្នក​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​វែកមុខ​ក្រុម​ចោរ​ចំនួន​ពីរ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​ដៃ​រួម​ហ្នឹង​របស់ទ្រព្យ​មួយ​ចំនួន​ទៀត​។​បន្ទាប់​មក​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង​ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ក្រុង​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ដែល​មើលឃើញ​ក្រុម​ចោរ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​  កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុ​ត្តិធម៌​បាន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ទទួល​បណ្ដឹង​ពី​ឈ្មោះ រឿ​ន សា​រ៉ាត ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម សុំ​ប្តឹង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់​ភេទ​ប្រុស ពាក់អាវ​ព​ណ៍​ខ្មៅ ស្លៀកខោរ​ខ្មៅ​ជើងវែង​មិន​ចាំ​ព​ណ៏ ពាក់មួក​សុវត្ថិភាព​ព​ណ៍​ខ្មៅ​ទាំង​០២​នាក់ មាឌ​ស្គម​ខ្ពស់ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ មិនដឹង​ឆ្នាំ​   ផលិត មាន​កាំ​បន្ទះ​ព​ណ៍​ខ្មៅ ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ។​ 

ជាមួយ​នោះ​របស់ទ្រព្យ​ដែល​បាន​បាត់បង់​មាន​÷
-​ទូរ​ដៃ​ម៉ាក​IPhone 17 Pro mak​ព​ណ៍​ទឹកក្រូច​ទើបតែ​ចេញ​ថ្មី​ៗ
-​លុយ​ខ្មែរ​ចំនួន​៥០​ម៉ឺន លុយ​ដុល្លា​ចំនួន​៤០០​ដុល្លា
-​សោរ​ចំនួន​០២
-​អត្ត​សញ្ញា​បណ្ណ​ចំនួន​០១

ក្រោយ​ទទួល​ព័​ត៍​មាន​ភ្លាម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​  ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ រក​ឃើញ​ទូរស័ព្ទ​របស់​អ្នក​រង​គ្រោះ​នៅ​នឹង​ឈ្មោះ រុន សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​កន្លែង​ជ្រៅ ឃុំ ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង កំពង់​ប្រើប្រាស់​។ បន្ទាប់​មក​សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា បន្ត​សហការ​ជាមួយ កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥  នៅ​ចំណុច​តារាង​បាល ស្ថិត​នៅ​នៅ​ភូមិ​ទ្រមូង ឃុំ​ទ្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​នោះ​មាន​÷

១.​ឈ្មោះ លុយ សុខ​ឡៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​តា​មេ​ង​លើ ឃុំ​ទ្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មុខរបរ កសិក
២.​ឈ្មោះ មីន សាលី ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​អណ្តូង​តា​ជោ ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មុខរប​បើកបរ ជនសង្ស័យ​បាន​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សា​ភាព ថា ពួក​ខ្លួន​ទាំង​ពី​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ធាក់​ប្តួ​ល​ម៉ូតូ​ខាងលើ រួច​បក​មក​ឆក់​យក​កាបូប ហើយ​ជិះ​គេចខ្លួន​ដោយ​បើក​ម៉ូតូ​ត្រឡប់​មក​កាន់​កន្លែង​លក់​ទូរ​សព្ទ ក្នុង​ខេត្តព្រៃវែង ពេល​បាន​លុយ​ហើយ​ចែក​គ្នា​ចាយ​សប្បាយ​ហ៊ឺហា​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​តាម​រយៈ​ការ​ធ្វើតេស្ត​ទឹក​ម៉ូត​រកសា​ធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង​២​នាក់ (​អវិជ្ជមាន​) ។​ចំពោះ​សម្ភារៈ​ដកហូត

១.​ទូរស័ព្ទ​១​គ្រឿង iPhone 17 bro max ពណ៌​ទឹកក្រូច (​របស់​ជន​រង​គ្រោះ​)
២.​ទូរស័ព្ទ​១​គ្រឿង iPhone 16 bro max ពណ៌​ប្រផេះ (​របស់​ជនសង្ស័យ​)
៣.​ទូរស័ព្ទ​១​គ្រឿង iPhone 11 bro ពណ៌​ខ្មៅ (​របស់​ជនសង្ស័យ​)

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន បណ្ដោះអាសន្ន នៅ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម តាម​បញ្ជា​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ។ គិត​រហូត​មក​ដល់​ថ្ងៃ​ទី 2 វិច្ឆិកា​ឆ្នាំ 2025 ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​បាន​ធ្លាក់​ផ្ដួល​ម៉ូតូ​អ្នក​រង​គ្រោះ​ប្លន់​យក​ទូរ​សព្ទ​ដៃ​ហ្នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ