ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លួ.ច​ម៉ូតូ​និស្សិត​នៅ​តាម​ដងផ្លូវ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់ ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក Suzuki Nex​ពី​និស្សិត​ស្រី​ម្នាក់​ទៅ​តាម​ដងផ្លូវ​។ តាម​នគរបាល​ខណ្ឌទួលគោក​បានអោយដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០១:៥០​នាទី​រំលង​អា​ធ្រា​ត្រ​…

រាជធានី​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់ ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក Suzuki Nex​ពី​និស្សិត​ស្រី​ម្នាក់​ទៅ​តាម​ដងផ្លូវ​។

តាម​នគរបាល​ខណ្ឌទួលគោក​បានអោយដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០១:៥០​នាទី​រំលង​អា​ធ្រា​ត្រ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី​បទ​លួច​(​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki Nex​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ ផ្លូវ​លេខ​២៦៥ ក្រុម​ទី​៣៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ កាន់ ចាន់​វិច្ឆិកា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ស្នាក់​នៅ ពុំ​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ។

ចំណែក​ជន​រង​គ្រោះ​:​ឈ្មោះ កន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​២ ស្នាក់​នៅផ្ទះ​ជួល​ពុំ​មាន​លេខ ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​ចាប់​យក​មាន​៖​ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki Nex ព​ណ៍​ស ពាក់​ផ្លា​ក​លេខ កណ្ដាល 1Z-9418 ជា​របស់​ជន​រង​គ្រោះ​ប្រគល់​អោយ​ម្ចាស់​វិញ​។

បច្ចុប្បន្ន : ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ