ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពសហរដ្ឋអាមេរិក​​ផ្តល់ជំនួយ​ដល់​កង​ទ័ព​ជើង​ទឹក​​កម្ពុជា​

12 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​​​ ៖ ​ក្នុងគោល​ដៅពង្រឹង​​​កិច្ច​សហ​ប្រតិបត្តិការ​​​ផ្នែក​​យោធា​​បន្ថែម​​​​ ទៀតនោះ ​កង​ទ័ព​​សហរដ្ឋអាេមរិក​បានផ្តល់​​ជំនួយ​​​ផ្នែក​សុខា​ភិ​បាល​​​ និងទឹកស្អាត​ដល់កង​ទ័ព​មូលដ្ឋាន​​សមុទ្រ​រាម​ ​​ក្នុងនោះ​​រួមមាន​​​ជួយជួស​ជុល​​អគារ​សុខា​ភិ​បាល​ចំនួន​​​២​ខ្នង និង​អណ្តូង​ទឹក​​​​ស្អាត​​ថ្មីមួយ​ ដែល​​ត្រូវ​ចំណាយទឹក​ប្រាក់​​សរុប​ជាង​​​៣ម៉ឺន​​​​

ខេត្តព្រះសីហនុ​​​ ៖ ​ក្នុងគោល​ដៅពង្រឹង​​​កិច្ច​សហ​ប្រតិបត្តិការ​​​ផ្នែក​​យោធា​​បន្ថែម​​​​ទៀតនោះ ​កង​ទ័ព​​សហរដ្ឋអាេមរិក​បានផ្តល់​​ជំនួយ​​​ផ្នែក​សុខា​ភិ​បាល​​​ និងទឹកស្អាត​ដល់កង​ទ័ព​មូលដ្ឋាន​​សមុទ្រ​រាម​ ​​ក្នុងនោះ​​រួមមាន​​​ជួយជួស​ជុល​​អគារ​សុខា​ភិ​បាល​ចំនួន​​​២​ខ្នង និង​អណ្តូង​ទឹក​​​​ស្អាត​​ថ្មីមួយ​ ដែល​​ត្រូវ​ចំណាយទឹក​ប្រាក់​​សរុប​ជាង​​​៣ម៉ឺន​​​​ដុល្លារ​​សហរដ្ឋ​អាមេរិក ។ ​​ពិធីប្រគល់​​​ទទួល​​​អំណោយកង​ទ័ព​​​សហរដ្ឋអាេមរិកនេះ​​​ត្រូវ​បាន​ធ្វើឡើង​​​​កាលពី​ថ្ងៃទី​​​១៥ កក្កដា​​ ​២០១១ ​នៅ​មូល​​​​ដ្ឋានកង​​ទ័ព​កម្ពុជា ស្ថិត​ក្នុង​ភូមិ​​​​អុង ឃុំរាម ស្រុក​ព្រៃនប់​។

លោក​វរ​នាវី​ទោគី យ៉ាដេត ​​ប្រធានមជ្ឈ​មណ្ឌល​សុខ​ភាពនៃគិលាន​​​ដ្ឋាន​​សមុទ្រ​​​រាម មាន​ប្រសាសន៍​​ថា​​ ​នេះជា​​​​ការប្រសើរ​​ដែលកង​ទ័ព​​​​​សហ​​រដ្ឋ​អាមេរិក​​មានការ​ចាប់អារម្មណ៍​ចំពោះ កង​​ទ័ព​​​កម្ពុជា​។ លោកបន្ត​ថា​​​ វាជា​​តម្រូវ​ការ​ចាំ​បាច់​​​មួយ​​ ពី​​ព្រោះមណ្ឌល​​​សុខភាពនេះ​មាន​សភាព​ទ្រុឌ​ទ្រោម​​ណាស់ទៅហើយ ​​ហើយ​ត្រូវ​​ធ្វើការ​ជួស​ជុល​ឡើងវិញ ។ ប៉ុន្តែ​​​​ក្រោយ​ពេល​ដែល​​​​ទទួល​នូវ​ការផ្តល់ជំនួយ​ពីស្ថានទូត​​អាមេរិក​​​ប្រចាំ​កម្ពុជា ​​ដែល​បាន​ជួយជួសជុល​​​​លាបថ្នាំ និង​​បំពាក់​ភ្លើង​អគ្គិសនី​​ផងនោះ បានធ្វើ​​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​​ទទួល​​យក​សេវា​ព្យាបាល​ជូន​ដល់​កង​ទ័ព​​ ព្រម​ទាំង​​​ក្រុមគ្រួសារ​​របស់​ពួកគេ ​ដែល​​ការព្យាបាល​​​ទូទៅគ្មានបង់ប្រាក់នោះ​ទេ​។​
លោកអនុសេនីយ៍​​ត្រីកង​ទ័ពសហរដ្ឋអាមេរិក​ ម៉ាទីន​ ហ៊ូហ្សា​ (Martin Huizar) ទទួលបន្ទុក​ផ្នែក​​ជួសជុល​​អគារ​មណ្ឌលសុខភាពបានថ្លែង​ថា អគារ​សុខាភិបាល​​នេះបាន​ផ្តល់​​ភាពងាយស្រួល​​ដល់ការព្យាបាល​​ជំងឺ​​​ដល់សហគមន៍​​​ ជា​ពិសេស​គឺ​កង​ទ័ពប្រចាំ​​​​ការ​នៅ​​សមុទ្ររាមតែម្ត​ង​។​ លោក​បន្ត​​ថា ​អគារ​សុខាភិបាល​​ដ៏ល្អ​នេះ​មិន​គ្រាន់តែ​​​បង្ហាញនូវ​ភាពរឹង​មាំ​ប៉ុណ្ណោះទេ ​តែ​​វាបំពេញ​​​​បាន​នូវ​​តម្រូវការ​​របស់កង​ទ័ព និង​​ក្រុម​គ្រួសារ​​​របស់ពួកគេ​ផងដែរ ។ ​ចំណែក​​​ការ​ជីក​អណ្តូង​​ទឹក​ថ្មីនេះ គឺមានការ​​ធានា​នូវ​គុណភាព​​ទឹកស្អាត​សម្រាប់​​កងទ័ពប្រើប្រាស់ និង​​ទទួល​ទាន​ក្នុង​ពេល​​​ដែល​ពួកគេ​​កន្ល​ងមក​​​​ជួបកា​រលំបាក​ក្នុង​ការ​ប្រើប្រាស់​​​ទឹក ។ ​​លោកសង្ឃឹម​ថា ​ជំនួយ​​​ដែល​បានផ្តល់​​នៅ​ពេលនេះ ​នឹង​ទទួល​បាននូវ​​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​​ប្រជា​ពលរដ្ឋ​​​​ និងក​ង​ទ័ព​​​នៅ​​ទីនេះ ដើម្បី​​មក​​ទទួលការ​ព្យាបាល និង​ការ​ប្រើប្រាស់​​បាន​ប្រសើរ​ជាង​មុន​។

គួរបញ្ជាក់​​​ថា ពិធីសម្ពោធ​​​​ដាក់​ឱ្យប្រើប្រាស់​​​​​មណ្ឌល​​សុខភាព និងអណ្តូង​​ទឹកនៅមូលដ្ឋាន​​​​​កង​ទ័ព​​​​សមុទ្រ​​​រាម កាលពីថ្ងៃទី​​​១៥ ​កក្កដា ​ឆ្នាំ​​២០១១ នេះ ​គឺមានការ​​ចូលរួមពីលោកស្រី​​គ្រីស្ទីន មីនស៍ (Kristin Means) ប្រធានការិ​យាល័យ​សហប្រតិបត្តិការ​​​​​យោធា​​​ប្រចាំ​​ស្ថានទូត​​​សហរដ្ឋ​អាមេរិក និង​​លោកឧត្តមនាវី​​​ត្រី រស់ ​វាសនា មេ​បញ្ជា​ការ​​រង​មូលដ្ឋានកងទ័ពសមុទ្រ​​​រាម ។ ​​អគារ​សុខាភិបាល​​​​មាន​​២ខ្នង និង​​​១០​បន្ទប់​​ រួមទាំង​​អណ្តូងទឹក​​​​ស្អាត​មួយ ត្រូវ​បាន​​​កង​ទ័ព​​កម្ពុជា​​​​ និងកង​ទ័ពសហរដ្ឋអាមេរិក សហការ​គ្នា​​ជួសជុល​អស់រយៈ​ពេល​​ជាង​មួយខែ​​​ទើប​រួច​រាល់ ៕