ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូបាម៉ា ៖​ អាមេរិក​​ត្រូវ​កាត់​​បន្ថយ​​ឱន​ភាព​​តាម​ដែល​​អាច​ធ្វើ​​ទៅ​បាន​

12 ឆ្នាំ មុន

ប្រធានា​ធិបតី​អាមេរិក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ថា សហ​រដ្ឋ​អាមេរិក​​មាន​ការ​ទទួល​​ខុស​ត្រូវ​​មួយ​ ហើយ​ត្រូវ​កាត់​បន្ថយ​​ឱន​ភាព​របស់​ខ្លួន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ជាក់​ស្តែង​ និង​ដោយ​ពេញ​លេញ។ ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​មួយ​ លោក​អូបា​ម៉ា​ ថ្លែង​ថា ក្នុង​រយៈ​ពេល​១​ទសវត្ស​អាមេរិក​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​​

ប្រធានា​ធិបតី​អាមេរិក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ថា សហ​រដ្ឋ​អាមេរិក​​មាន​ការ​ទទួល​​ខុស​ត្រូវ​​មួយ​ ហើយ​ត្រូវ​កាត់​បន្ថយ​​ឱន​ភាព​របស់​ខ្លួន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ជាក់​ស្តែង​ និង​ដោយ​ពេញ​លេញ។

ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​មួយ​ លោក​អូបា​ម៉ា​ ថ្លែង​ថា ក្នុង​រយៈ​ពេល​១​ទសវត្ស​អាមេរិក​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​​ដែល​ខ្លួនរក​​បាន។ ចាប់​តាំង​ពី​មួយ​ទស​វត្ស​មក​ហើយ អាមេរិក​បាន​ចំណាយ​ប្រាក់​ដែល​ខ្លួន​រក​​បានច្រើន​បំផុត​។ ចាប់​តាំង​ពី​ច្រើន​ទស​វត្ស​​បំណុល​របស់​យើង​មាន​ការ​កើន​ឡើង​។ លោក​កត់​សំគាល់​ថា គេ​ត្រូវ​រក​ផ្លូវ​ចេញ​ដែល​មាន​តុល្យ​ភាព​មួយ ហើយ​ត្រូវ​ធ្វើ​ការ​លះ​បង់​នានា​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​​បញ្ហា​នេះ។​ប្រការ​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ចំណាយ​ឱ្យ​តិច​ក្នុង​កម្ម​វិធី​​ចំណាយ​ក្នុង​ប្រទេស​ទាំង​ឡាយ​​។ វា​ក៏​មាន​ន័យ​ផង​ដែរ​យើង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​កម្ម​វិធី​ការ​ពារ ត្រូវ​មាន​ការកែទម្រង់​ក​ម្ម​វិធី​ទាំង​ឡាយដូច​ជា​ការ​ធានារ៉ាប់​រង​ជំងឺ​ជា​ដើម​ដើម្បី​កាត់​បន្ថយ​​ការ​ចំណាយ ហើយ​ពង្រឹង​កម្ម​វិធី​នានា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ វា​មាន​ន័យ​ទៀត​ថា បង្កើន​ការ​ប្រមូល​ពន្ធ​​ និង​កាត់​បន្ថយ​ផល​ប្រយោជន៍​​ពន្ធដា​មួយ​ចំនួន។

ការ​ចរចា​គ្នា​រយៈ​ពេល​៥​ថ្ងៃ​មក​​ហើយ​ស្តី​ពី​បំណុល​នៅ​សេត​វិមាន​ពុំ​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ឡើយ​ក្នុង​សប្តាហ៍​កន្លង​មក​នេះ។ កម្រិត​ខ្ពស់​បំផុត​នៃ​ការ​ខ្ចី​ប្រាក់​របស់​សហ​រដ្ឋ​អាមេរិក​ដែល​បច្ចុប្បន្ន​មាន​១៤.២៩០​ពាន់​លាន​ដុល្លារ​នោះ​បាន​ឈាន​ដល់​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា​ ហើយ​ក្រសួង​រតនា​គារ​អាមេរិក​បាន​ព្រមាន​ថា មហា​អំណាច​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក​នេះ​អាច​ជួប​គ្រោះ​ថ្នាក់​នៃ​ការ​ដួល​រលំ​ បើគ្មាន​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​បង្កើន​បំណុល​ឱ្យ​លើស​ពី​កម្រិត​កំពូល​នេះ​នៅ​មុន​ថ្ងៃ​ទី​២ សីហា ទេ​នោះ​ ៕