ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ​អាយអ៊ីអ៊ែល បញ្ចប់​​​ឆ្នាំ​សិក្សា 2010-2011

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​នៅសាលា​អន្តរជាតិ​​​​អាយ​​អ៊ីអ៊ែល កាលពីថ្ងៃទី​​១៦ កក្កដា ​​មានរៀប​ចំ​ពិធី​បញ្ចប់​ឆ្នាំសិក្សា​​​២០១០-២០១១ ​​និង​ប្រគល់​​សញ្ញា​​​បត្រ និង​ប័ណ្ណ​សរសើរ​​​ដល់​សិស្ស​​​​ដែល​​បានបញ្ចប់​​​ឆ្នាំ​សិក្សា​​​របស់​ពួក​ គេ​នៅ​សាលា​​អន្តរជាតិ​​អាយ​អ៊ីអ៊ែល​។

រាជធានីភ្នំពេញ​​ ៖ ​នៅសាលា​អន្តរជាតិ​​​​អាយ​​អ៊ីអ៊ែល កាលពីថ្ងៃទី​​១៦ កក្កដា ​​មានរៀប​ចំ​ពិធី​បញ្ចប់​ឆ្នាំសិក្សា​​​២០១០-២០១១ ​​និង​ប្រគល់​​សញ្ញា​​​បត្រ និង​ប័ណ្ណ​សរសើរ​​​ដល់​សិស្ស​​​​ដែល​​បានបញ្ចប់​​​ឆ្នាំ​សិក្សា​​​របស់​ពួក​គេ​នៅ​សាលា​​អន្តរជាតិ​​អាយ​អ៊ីអ៊ែល​។

លោកទិន ​សេង នាយក​សាលា​​អន្តរជាតិ​​អាយ​​អ៊ីអ៊ែល បានថ្លែង​ថា ថ្ងៃ​នេះ​​​​ជា​ថ្ងៃ​​បញ្ចប់​ឆ្នាំ​សិក្សា​​​២០១០-២០១១ ​​របស់​សាលា​​អន្តរ​ជាតិ​​​អាយ​អ៊ីអ៊ែល ហើយ​​យើង​កំណត់​​​យកពេលវេលា​ថ្ងៃ​នេះ​​ជាថ្ងៃ​​​​ជួបជុំគ្នា​​​ ដើម្បីរំលឹក​ឡើង​វិញ​នូវ​​ដំណើរ​​​ការ​នៃ​ការ​សិក្សា​​​​របស់យើង​​ និង​បូកសរុប​​នូវ​លទ្ធ​ផល​​សិក្សា​ ព្រមទាំង​​​​អបអរចំពោះ​​​ជោគ​ជ័យ​​ដែល​ការ​ខិតខំ​ប្រឹងប្រែង​របស់​​​យើង​ក្នុង​​រយៈ​ពេល​មួយឆ្នាំ​​កន្លងមក​។

សម្រាប់​​​​សិស្សា​នុសិស្ស​ទាំងអស់គ្នា ​ក្នុង​មួយ​ឆ្នាំ​សិក្សា​កន្លងទៅ​នេះ បានខិតខំប្រឹងប្រែង​​យក​ចិត្តទុកដាក់​​​រៀនសូត្រ ​​ស្រវាស្រទេញ​យ៉ាងខ្ជាប់​ខ្ជួន​ ដោយទទួលបាន​លទ្ធ​ផល​​​ដ៏គួរ​ឱ្យ​កត់​សម្គាល់។​​ លទ្ធ​ផល​​​ដែលសម្រេច​បាន​​របស់​សាលា​​អន្តរជាតិអាយ​ អ៊ីអ៊ែល ​ក្នុងឆ្នាំ​សិក្សា​នេះ សម្រាប់​​សិស្ស​បឋម​សិក្សា​​​​ដែល​ជាប់​មធ្យមភាគ​​ត្រូវ​បានឡើងថ្នាក់​មាន​ចំនួន​​​៩៩% ​​ក្នុង​នោះ​​សិស្ស​ដែល​ទទួល​​បាន​និទ្ទេស A, B និង​ C សរុប​​​​១៩​នាក់ នឹង​បាន​ទទួលការ​លើកទឹក​ចិត្ត​​ពីសា​លា​ក្នុង​​​​ការ​ផ្តល់អាហារូបករណ៍​​​​រហូត​ដល់​​​២០% សម្រាប់ឆ្នាំ​​សិក្សា​​​បន្ទាប់​នេះ។ ​ផ្នែក​​មធ្យម​​សិក្សា​​លទ្ធ​ផល​​​សិស្ស​​ដែល​ទទួល​​បាន​​​មធ្យម​​ភាគ ឡើង​ថ្នាក់​​គឺស្មើ​​នឹង​​​​៩៨% ​​សិស្ស​ដែល​​​ត្រូវ​ទទួល​បាន​អាហារូបករណ៍​​​​​​មាន​ចំនួន​​៩​នាក់ ។

សម្រាប់​សិស្ស​​​ដែលទទួលបាន​ចំណាត់ថ្នាក់​​​​​ពី​លេខ​​១ ដល់​លេខ​​៣ នៅក្នុង​ថ្នាក់ទាំង​​​បឋម​សិក្សា​​​ និង​មធ្យម​សិក្សា​​​ នឹង​ទទួល​បាន​ប័ណ្ណ​សរសើរ​​​​របស់​សាលា​​បន្ថែមទៀត​​​ដែល​រួមទាំង​​បឋម​​សិក្សា​​​ និង​មធ្យម​សិក្សា​​​មាន​​​៤៨​នាក់ ។ ក្រៅ​ពីនេះ សិស្ស​ដែល​​បានបញ្ចប់​ការ​សិក្សា​ថ្នាក់​​​ភាសា​​អង់គ្លេស​កម្រិត​​១៥ (Upper Interme-diate) ចំនួន​​​២៦​នាក់ ក៏ត្រូវ​បាន​​ប្រគល់សញ្ញា​បត្រ​​​បញ្ជាក់ការ​សិក្សា​នៅពេលនេះ​ដែរ។​ អ្វីដែល​ពិសេស​ជាង​នេះទៅទៀ​តនោះ គឺ​​ការប្រគល់​​សញ្ញាបត្រ​​​​របស់​មហាវិទ្យាល័យ Chichester-college នៃចក្រ​ភពអង់គ្លេស តំណាង​ដោយ​​​លោក Berry ដល់សិស្ស​​ចំនួន​​២៨នាក់​​ ដែល​បាន​​ប្រឡង​​​​ជាប់ Anglia Examination ក្នុង​ពេល​កន្លង​មក​។

ឆ្នាំសិក្សា​​​កន្លង​មក​នេះ យោង​ទៅតាម​​កម្ម​វិធី​សិក្សា​របស់​សាលា​ ក្រៅពី​​សិក្សា​​​តាមមេ​រៀន​​ និង​កម្មវិធីរបស់ក្រសួង​​អប់រំ យុវជន និង​កីឡា របស់​ព្រះរាជា​ណាច​ក្រ​​កម្ពុជា​​ សិស្សា​នុ​សិស្ស​ទាំង​​​បឋមសិក្សា និង​មធ្យមសិក្សា​​​ត្រូវ​បានដាក់​ឱ្យ​មាន​ការសិក្សា​​​ភាសាអង់គ្លេស ​​ភាសា​ចិន និង​ការ​​​​សិក្សា​កុំ​ព្យូទ័រ​​​​​តាម​​កម្រិត​ថ្នាក់​​ ការ​បង្កើត​​ឱ្យ​មាន​កម្មវិធីផ្សេងៗ ដើម្បី​​ជួយជំរុញ​​​ដល់​ការ​បង្កើន​ចំណេះ​​ដឹងផ្សេងទៀត ​ដូចជា​ការ​ប្រកួត​វាយ​កុំ​ព្យូទ័រ​រហ័ស​​ដើម្បី​ដណ្តើម​​យកជ័យ​លាភី​ប្រចាំ​សាលា ​ការធ្វើទស្សន​កិច្ច​​សិក្សា​ដោយ​មាន​បែង​ចែក​កម្មវិធី និង​​គោល​ដៅ​​​ច្បាស់លាស់ ​​​​ទៅ​កាន់​ភ្នំ​​ឧដុង្គ​​ ទៅកាន់​​​​ខេត្តកែប និង​កំពត ការ​រៀប​ចំ​​​ឱ្យសិស្ស​​​បានសិក្សា​ស្រាវជ្រាវ​​​​ទុកជា​មុន​បន្ទាប់មក​ចុះ​​ពិនិត្យ​​សិក្សាជាក់ស្តែង​​​​ធ្វើការ​កត់​ត្រា​​​ និង​សរសេរ​​​ជា​អត្ថបទ ដើម្បីដាក់​ពិន្ទុ និង​​ប្រកួត​​ប្រជែង​យក​​​ជ័យលាភី អ្នកពូកែ​​​​សរសេរ​។ ​អត្ថបទ​​​ដែលត្រូវ​​បានជ្រើស​​​រើសជា​​​ស្នាដៃ​​ល្អ ត្រូវ​បាន​​សាលា​រៀបចំ​​​ជាទម្រង់​​អត្ថបទ​​ ហើយ​មាន​​​ចុះនៅក្នុងទស្សនាវដ្តី​​​របស់​សាលា​​​​​ថែមទៀត​។

លោក​​ទិន​ សេង បាន​បញ្ជាក់​ថា ​​ក្រៅពី​នេះ​​​​ទៀត សាលា​​មានរៀបចំកម្មវិធីបុណ្យ​​​​ឆ្លង​ឆ្នាំ​​សាកល​ ​បុណ្យ​គ្រិស្តស្មាស់ និងអប​អរ​សាទរ​​​បុណ្យចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​​​​ជាតិ​​​ដែលមានកម្ម​វិធី​​​ជួបជុំ​​កម្សាន្ត​​​សប្បាយ ​​ការ​ចែក​ប័ណ្ណ​សរសើរ​​ ការ​ផ្តល់​រង្វាន់​​​ដល់សិស្ស​​​ដែលរៀន​ពូកែ​​​​ជា​ការ​លើក​ទឹកចិត្ត​​ដល់ការ​ខិតខំប្រឹងប្រែង​​​​សិក្សា​រៀន​សូត្រ​​​របស់សិស្សានុសិស្ស​​​ និង​​​ជាបរិយាកាស​​បន្ធូរ​​បន្ថយ​​​នូវការនឿយ​ហត់​​​ពីការ​សិក្សា​។

ការបង្កើត​​​ឱ្យមានកម្មវិធី​ផ្សេងៗ​ទៀត​ដូចជា​​​ការ​នាំ​សិស្ស​​ថ្នាក់មត្តេយ្យ​​ និងសិស្ស​ថ្នាក់​​បឋម​សិក្សា​ធ្វើ​​ទស្សនកិច្ច​​​​ជាការ​កម្សាន្ត​​​​ទៅកាន់​​រមណីយ​ដ្ឋាន​​​​ជិតៗដូចជា​​ ​សួនព្រះបរម​រាជ​វាំង សួនវត្តភ្នំ ​កសិដ្ឋាន ​​សួនបន្លែ និងទីកន្លែង​​ដទៃ​ទៀត ។ ក្រៅពី​​​​ការ​សិក្សា​​​ទ្រឹស្តី​​តាមមេរៀន ​ការ​សិក្សា​​​ដោយប្រើ​​ប្រាស់សម្ភារ​​​​ឧបទេ​ស​​​​តាម​មុខ​វិជ្ជា​ ការសិក្សា​​​ពិសោធន៍​​បែបវិទ្យាសាស្ត្រ​ ការ​ប្រើប្រាស់​​ឧបករណ៍​ពិសោធន៍ ដើម្បី​ជួយបង្កើន ចំណេះ​ដឹង​​​បន្ថែម​​​លើការ​​សិក្សា​ទ្រឹស្តី​តាម​មេរៀន​​ការបង្កើត​ស្នាដៃ​ផ្សេងៗ ​ជាពិសេស​ទៅ​ទៀត ការ​សិក្សា​​កុំព្យូទ័រ ​​ទន្ទឹមគ្នា​​ជាមួយ​ការសិក្សា​​​ចំណេះ​ដឹង​មូលដ្ឋាន ​ទាំង​ការ​សិក្សា​​​ និងការ​​អនុ​វត្ត​​ស្ថិតនៅ​​ជាមួយគ្នា​​ គឺ​ជាមូលដ្ឋាន​​​​គ្រឹះដ៏រឹង​មាំ​​​​សម្រាប់​ការ​សិក្សា​​​​ទៅអនាគត។

គួរបញ្ជាក់​​​​​ថា នៅក្នុង​ពិធី​បញ្ចប់​​​​ឆ្នាំ​សិក្សា​​នេះ​ក៏មានរៀបចំ​​​​តាំង​ពិព័រណ៍​ស្នាដៃ​​​​វិទ្យា​សាស្ត្រ​ និង​សិល្បៈ​​​រយៈ​ពេល​​២ថ្ងៃ​​គឺនៅថ្ងៃទី​១៥-១៦ ​កក្កដា និង​​ប្រកាស​​បើក​វគ្គបំប៉ន​​​ឥត​គិតថ្លៃ​​ដែល​ត្រូវ​​​ចូល​រៀន​នៅថ្ងៃទី​​២៧ ​កក្កដា ខាងមុខនេះ ដោយ​មាន​ការផ្តល់​ជូននូវ​​ឯក​សណ្ឋាន​​២​សម្រាប់​ផងដែរ ​​ហើយ​​បវេសន​កាល​ឆ្នាំ​សិក្សា​​២០១១-២០១២ នឹង​ត្រូវ​ចូល​រៀននៅ​ថ្ងៃ​ទី​៧ កញ្ញា ៕