ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោន បង្កង ងាវ និង​ក្ដាម នៅ​ប្រទេស​ចិន​មាន​លាយឡំ​សារធាតុពុល

14 ឆ្នាំ មុន

កាសែត​ចិន​“​ឆាយ​ណា​ដេ​លី​” ដោយ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ថែរក្សាសមុទ្រ​ផ្សាយ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ទឹក​នៅ​ក្នុងសមុទ្រ​របស់​ចិន​សំបូរ​ដោយ​សារធាតុពុល​គ្រប់​ ប្រភេទ​រួម​មាន​ទាំង​ប្រេង និងសារធាតុ​គីមី កំចាត់​សត្វល្អិត​បំផ្លាញ​ដំណាំ​ផង​។ សារធាតុពុល​ទាំងនេះ​បាន​ឡូ​កឡំ​សត្វ ទឹក​ដូច​ជា​ព្រោន បង្កង ងាវ និង ក្ដាម ជាដើម ។

កាសែត​ចិន​“​ឆាយ​ណា​ដេ​លី​” ដោយ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ថែរក្សាសមុទ្រ​ផ្សាយ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ទឹក​នៅ​ក្នុងសមុទ្រ​របស់​ចិន​សំបូរ​ដោយ​សារធាតុពុល​គ្រប់​ប្រភេទ​រួម​មាន​ទាំង​ប្រេង និងសារធាតុ​គីមី កំចាត់​សត្វល្អិត​បំផ្លាញ​ដំណាំ​ផង​។ សារធាតុពុល​ទាំងនេះ​បាន​ឡូ​កឡំ​សត្វ ទឹក​ដូច​ជា​ព្រោន បង្កង ងាវ និង ក្ដាម ជាដើម ។

ព្រោន បង្កង ងាវ ក្ដាម នៅ​បរិវេណ​ឆ្នេរសមុទ្រ​របស់​ចិន​មាន​សារធាតុពុល​ឡូ​កឡំ ដូច​ជា​សំណ និង DDT ក្នុង​កំរិត​ដ៏​គ្រោះថ្នាក់បំផុត ។ សមត្ថកិច្ច​ជំនាញ​បាន​ត្រួតពិនិត្យឃើញ​ថា សត្វ​ទាំងនេះ​មាន​សារធាតុ​សំណ លាយឡំ​យ៉ាង​លើសលប់​ពី​កំរិត​ធម្មតា គឺច្រើន​ជាង​៥០% និង​មាន​សារធាតុ DDT ខ្ពស់ជាង​ប្រក្រតី​ដល់​ទៅ​៤០% ។

សារធាតុ​សំណ គឺជា​ប្រភេទ​សារធាតុម្យ៉ាង​បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ និងបង្កើត​ភាព​ខុស​ប្រក្រតី​ក្នុង​ឈាម និង​ខួរក្បាល ។ អង្គការ​សុខភាព​ពិភពលោកបញ្ជាក់​ថា សារធាតុ DDT ជា​សារធាតុគ្រោះថ្នាក់​ធុន​កណ្ដាល ។ គណៈកម្មការ​ថែរក្សា​ក្នុង​សមុទ្រ​ចិន បាន​បញ្ជាក់​ពី​គុណភាពទឹក​នៅ​ក្នុង​ឆ្នេរសមុទ្រ​ប្រហែល​១៤៧.០០០ គីឡូម៉ែត្រ​ក្រឡា​កាលពី​ឆ្នាំ​២០០៩​ថា ទាបជាង​កំរិត​បទដ្ឋាន ដោយ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ង​រ​ច្រើន​ជាង​៧,៣%​ធៀប​នឹង​ឆ្នាំ​២០០៨ ។

ប្រទេស​ចិន​បាន​កែទំរង់​ប្រព័ន្ធ​សេដ្ឋកិច្ចអស់​រយៈពេល​៣០​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុងប្រកួតប្រជែង​ជាមួយ​ជប៉ុន ដោយ​ប្រជែង ឡើងជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចលំដាប់​ទី​២​នៅ​លើ​ពិភពលោក ប៉ុន្ដែ​បច្ចុប្បន្ន ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ជាតិពុល​ខ្ពស់បំផុត​នៅ​លើ​ពិភពលោក ៕