ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​កាហ្វេ​៤​ពែង​ក្នុង​១​ថ្ងៃ​ជួយ​ទប់ស្កាត់​មហារីក​មាត់

13 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ផឹក​កាហ្វេ ៤​ពែង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ការពារ​ជំងឺមហារីក​មាត់​បាន ។ ការ​សិក្សា​នេះ ក៏​បានបង្ហាញ​ផង​ដែរ​ថា មនុស្ស​ដែល​ទម្លាប់​ផឹក កាហ្វេ​ច្រើនមាន​អត្រា​កើត​ជំងឺមហារីក​មាត់ និង​បំពង់ក​ផ្នែក​ខាងលើ​តែ​៣៩​ភាគរយប៉ុណ្ណោះ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី បណ្ដា​វេជ្ជបណ្ឌិត​បាន​និយាយ​ថា គេ​ក៏​មិន​គួរ​ផឹក​កាហ្វេឱ្យ​ច្រើន​លើសលប់​នោះ​ទេ ដ្បិត​សារធាតុកាហ្វេ​អ៊ី​ន​ដែល​មាននៅ​ក្នុង​កាហ្វេ​អាច​ធ្វើ​ ឱ្យចង្វាក់បេះដូង​ដើរ​ញាប់ និង​សំពាធ​ឈាមកើនឡើង​។ អ្វី​ដែល​រឹតតែ​ពិសេស​នៅ​ក្នុង​ការ​រក​ឃើញលើក​នេះ គឺ​ក្នុង​កាហ្វេ​មាន​សារធាតុ​គីមី​ចំនួន១.០០០​មុខ ដែល​ក្នុង​នោះ​មាន​ទាំង​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ផង​ដែរ​។ សមា​ធាតុ​នេះ​មាន​លទ្ធភាព​ប្រឆាំង​នឹងជំងឺមហារីក​បាន ។

 ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ផឹក​កាហ្វេ ៤​ពែង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ការពារ​ជំងឺមហារីក​មាត់​បាន ។ ការ​សិក្សា​នេះ ក៏​បានបង្ហាញ​ផង​ដែរ​ថា មនុស្ស​ដែល​ទម្លាប់​ផឹក កាហ្វេ​ច្រើនមាន​អត្រា​កើត​ជំងឺមហារីក​មាត់ និង​បំពង់ក​ផ្នែក​ខាងលើ​តែ​៣៩​ភាគរយប៉ុណ្ណោះ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី បណ្ដា​វេជ្ជបណ្ឌិត​បាន​និយាយ​ថា គេ​ក៏​មិន​គួរ​ផឹក​កាហ្វេឱ្យ​ច្រើន​លើសលប់​នោះ​ទេ ដ្បិត​សារធាតុកាហ្វេ​អ៊ី​ន​ដែល​មាននៅ​ក្នុង​កាហ្វេ​អាច​ធ្វើ​ឱ្យចង្វាក់បេះដូង​ដើរ​ញាប់ និង​សំពាធ​ឈាមកើនឡើង​។ អ្វី​ដែល​រឹតតែ​ពិសេស​នៅ​ក្នុង​ការ​រក​ឃើញលើក​នេះ គឺ​ក្នុង​កាហ្វេ​មាន​សារធាតុ​គីមី​ចំនួន១.០០០​មុខ ដែល​ក្នុង​នោះ​មាន​ទាំង​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ផង​ដែរ​។ សមា​ធាតុ​នេះ​មាន​លទ្ធភាព​ប្រឆាំង​នឹងជំងឺមហារីក​បាន ។

ការ​សិក្សា​លើក​នេះ បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​របស់​អា​មេ​រិ​ក បាន​ប្រើប្រាស់​ព័ត៌មានដែល​ប្រមូល​បាន​ពី​ការ​សិក្សា​ចំនួន​៩​ដង​ពី​ទ្វីបអឺរ៉ុប  និង​អា​មេ​រិ​ក ធៀប​ទៅ​អ្នកជំងឺ​មហា រីក​៥​ពាន់​នាក់ ដែល​មាន​ទំលាប់​ប្រើប្រាស់កាហ្វេ​ជា​ប្រចាំ ។ ពួក​គេ​បានឃើញ​ថា អ្នក​ដែល​ផឹក​កាហ្វេ​ជា​ប្រចាំ និង​ទៀងទាត់មាន​អត្រា​កើត​មហារីក​មាត់​និង​បំពង់ក​ផ្នែក​ខាងលើ​៣៩​ភាគរយធៀប​នឹង​អ្នក​ដែលមិន​ផឹក​សោះ ។

ក្រៅពី​នេះ កាហ្វេ​ក៏​អាច​ជួយ​ទប់ស្កាត់អត្រា​កើត​មហារីក​លំពែង ពោះវៀនធំ ខួរក្បាល និង​បំពង់​អាហារ​ឱ្យ​នៅ​កំរិត​ទាបផង​ដែរ ៕