ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (បើកភ្លៅ “ទិន និង តុក ៧”) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

តុ​ក​- ទិនមុខ​មិន​ស្រស់​ក្រៀមក្រោះ​ឈ្ងោក​ដី តើ​មានទុក្ខ​អ្វី​នៅ​ក្នុង​ឱ​រ៉ា
ជា​មិត្ដ​ប្ដូរផ្ដាច់​ទាំង​សាច់​សង្ខារ ម្ដេច​មិន​វាចា​លាក់បាំង​ធ្វើ​អ្វី?

 តុ​ក​- ទិនមុខ​មិន​ស្រស់​ក្រៀមក្រោះ​ឈ្ងោក​ដី          តើ​មានទុក្ខ​អ្វី​នៅ​ក្នុង​ឱ​រ៉ា
        ជា​មិត្ដ​ប្ដូរផ្ដាច់​ទាំង​សាច់​សង្ខារ                    ម្ដេច​មិន​វាចា​លាក់បាំង​ធ្វើ​អ្វី?
 ទិន​- អញ​ទើប​ជួប​ស្នេហ៍​បាន​មួយ​ខែ​គត់                ឥឡូវ​រលត់​ប្រែ​អត់​រស្មី
        អញ​កំពុង​ឆ្ងល់​ថា​អញ​ខុស​អី                       ម្ដេច​បានជា​ស្រី​ដាច់​ក្ដី​មេត្ដា ។
 តុ​ក​- អញ​មិន​ទាន់​ស្គាល់​សង្សារ​ឯង​ផង                 ឥឡូវ​ផ្ដោះផ្ដង​ថា​បាត់​ស្នេហា
        បរិយាយ​មក​មើល​រឿងហេតុ​យ៉ាងណា           ម្ដេច​ក៏​ប្រេះឆា​ដូច​មិន​ទំនង ។
 ទិន​- អញ​ប្រុង​ឱ្យ​ម៉ែ​ចូល​ស្ដីដណ្ដឹង                       ស្រី​តូច​ច្រឡឹង​ធ្វើ​ជា​គូរ​គ្រង
        ត្រូវ​សួរ​ចិត្ដ​មុន​ទើប​មិន​ខុសឆ្គង                    បើ​ធ្វើ​រំលង​នាំ​អាក់​ហរ​ទ័យ ។
 ទិន​- តែ​អញ​អៀន​មាត់​មិន​ហ៊ាន​វាចា                   ទើប​តែង​អក្ខរា​សារ​ស័ព្ទ​សំដី
        ពេល​នាង​អាន​ចប់​មាន​ត្រេកអរ​អី                 បែរ​ខឹង​ជេរ​ស្ដីថា​អញ​មើលងាយ​។
 តុ​ក​- ក្នុង​សំបុត្រ​ឯង​សរសេរ​ពី​អ្វី?                        បើ​គ្មាន​ទោសពៃរ៍​គេ​មិន​និយាយ
       អត្ថន័យ​យ៉ាងណា​ទើប​ថា​មើលងាយ              ចូរ​ឯង​បកស្រាយ​ឱ្យ​អញ​សណ្ដាប់​។
 ទិន​- សំបុត្រ​អញ​ខ្លី​មាន​ន័យ​ត្រឹមត្រូវ                     សុំ​នាង​បើកផ្លូវ​ឱ្យ​ចូល​តាម​ច្បាប់
       នេះ​នែ៎​សំបុត្រ​ក្នុង​ដៃ​អញ​ស្រាប់                     មិនបាច់​ចាំ​ស្ដាប់​អាន​ខ្លួនឯង​ទៅ​។
       (​នាយ​តុ​ក​ទទួលយក​សំបុត្រ​របស់ នាយ​ទិន​មក​អាន​)
តុ​ក​- ពុទ្ធោ​ទិន​អើយ​នេះ​ហើយ​កំហុស                     កន្លែង​ដែល​ខុស​គឺ​ពាក្យ​ថា​“​ផ្លូវ​”
       ពេល​ឯង​ប្រកប​ជាមួយ​“​ភ​”​ទៅ                     ន័យ​នេះ​សំដៅ​ទៅ​លើ​ភ្លៅ​មនុស្ស​។
ទិន​- អ​ញ្ចឹ​ង​ទើប​នាង​ខឹង​អញ​ខ្លាំង​ម្លេះ                    អញ​ធ្វេសប្រហែស​ទើប​ប្រកប​ខុស
       អញ​ត្រូវ​តែ​ទៅ​ចរចា​សុំ​ទោស                       តែ​ខ្លាច​ទោមនស្ស​នាង​មិន​ប្រណី​។
 តុ​ក​- ប្រុស​ទ្រូង​ប្រាំ​ហត្ថ​ប្រ​ម៉ាត់​ប្រាំ​ផឹង                   រឿង​តូច​ប៉ុណ្ណឹង​ទៅ​ព្រួយ​ធ្វើ​អ្វី?
       ចរចា​មិន​បាន មិន​ចេះ​រក​ថ្មី ?                        មាន​ទៅ​ខ្វះ​ស្អី​ស្រី​ល្អ​ពេញ​ភូមិ​។
 
ដោយ  ព្រុំ  គឹ​ម ជឿន prumkimchoeun@gmail.com