ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​​ការបរទេស​​​អេហ្ស៊ីប​​សុំ​លា​​លែង​​ចេញ​ពី​​តំណែង​

12 ឆ្នាំ មុន

​រដ្ឋមន្ត្រីការបរទេស​​អេហ្ស៊ីប លោក Mohamed el-orabi បានសុំលាលែង​ចេញពីតំណែង​​កាលពីថ្ងៃទី​​១៦ កក្កដា ​កន្លង​មក ​ជា​ផ្នែក​មួយ​​នៃ​ផែន​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​​របស់រដ្ឋា​ភិបាល​ និង​ដើម្បី​​ជា​ការ​​ឆ្លើយ​តប​​​ចំពោះ​បាតុ​កម្ម​​ដែល​នៅ​បន្តកើត​ឡើង​ស្ទើរ​​រាល់ថ្ងៃ​​​អំពា​វនាវ​​​ឱ្យ​​មាន​ការធ្វើ​​​កំណែ​ទម្រង់​​សម្រាប់​​ប្រទេស​។​

លោកនាយករដ្ឋមន្ត្រី Esan Sharaf បាន​ទទួល​​យកពាក្យ​សុំលាលែង​ចេញពី​តំណែង​រ​បស់​លោក Mohamed ដែល​ទើប​កាន់​តំណែង​រដ្ឋ​​មន្ត្រី​​ការបរទេស​​បាន​រយៈ​ពេលជិត​​១​ខែ​ប៉ុណ្ណោះ។ នេះបើ​តាម​ការ​ឱ្យ​ដឹង​​ដោយអ្នកនាំ​ពាក្យ​​ក្រសួង​ការបរទេស​​​អេហ្ស៊ីប​​លោក Menha Bakhoum ។​

ការ​សុំ​លាលែង​​ចេញ​ពី​តំណែង​របស់​លោក Mohamed ធ្វើឡើង​​​​ចំពេល​កំពុង​មាន​​កា​រផ្លាស់​ប្តូរ​ក្នុង​រដ្ឋាភិបាល​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ Sharaf ប្រកាស​កាលពីថ្ងៃទី​​១៦ កក្កដា ​​​ថា លោក Hazem Al-Beslawy និង​លោក Ali Al-Selmy ត្រូវ​បាន​ជ្រើសតាំង​​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​។​ ពុំទាន់មាន​អ្នកណា​ម្នាក់​​ទទួល​ការតែង​តាំង​​ជំនួស​លោក Mohamed នៅឡើយទេ ៕​