ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ថ្នាំ​ការ​ពារ​ជំ​ងឺ​សារ​ទឹក​លើ​សត្វ​ពា​ហ​នៈ​នៅ​ស្រុក​កំពង់​ត្រ​ឡាច

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​កែវ រិទ្ធី អនុ​​ប្រ​ធាន​មន្ទីរ​កសិក​ម្ម​ខេត្ត​ និងលោក​ក្រឹង​ សំ​អាត ប្រ​ធាន​ការិយា​ល័យ​បសុ​ព្យា​បាល កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា បាន​ដឹក​​នាំ​មន្ត្រី​ពេទ្យ​សត្វ​ចុះ​ចាក់​ថ្នាំ​​ការ​ពារ​ជំងឺ​សារ​ទឹក​ សត្វ​​គោ​របស់​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៤៩៥​ក្បាល​ ស្ថិត​ក្នុង​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​សែប ស្រុក​​កំពង់​ត្រ​ឡាច។

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​កែវ រិទ្ធី អនុ​​ប្រ​ធាន​មន្ទីរ​កសិក​ម្ម​ខេត្ត​ និងលោក​ក្រឹង​ សំ​អាត ប្រ​ធាន​ការិយា​ល័យ​បសុ​ព្យា​បាល កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា បាន​ដឹក​​នាំ​មន្ត្រី​ពេទ្យ​សត្វ​ចុះ​ចាក់​ថ្នាំ​​ការ​ពារ​ជំងឺ​សារ​ទឹក​សត្វ​​គោ​របស់​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៤៩៥​ក្បាល​ ស្ថិត​ក្នុង​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​សែប ស្រុក​​កំពង់​ត្រ​ឡាច។

លោក​ក្រឹង សំ​អាត ប្រ​ធាន​ការិយា​ល័យ​ពេទ្យ​សត្វ​បាន​មាន​ប្រ​សាសន៍​ថា ដោយ​​ពេល​នេះ​ជា​រដូវ​ធ្វើ​ស្រែ​ចម្ការ​ ដែល​ប្រ​ជា​កសិករពឹង​ផ្អែក​លើកម្លាំង​អូ​ស​ទាញ​ ដើម្បី​​ភ្ជួរ​រាស់ និងជា​ការ​ទប់​ស្កាត់​​​ក្រែង​សត្វពា​ហនៈ​ទាំង​នោះ​មាន​ជំងឺ​ជា​ហេតុ​បង្ករ​ឱ្យ​ខាត​បង់ពេល​វេលា​ ទ្រព្យ​សម្បត្តិ ទើប​លោក​ប្រ​ធាន​មន្ទីរ​កសិកម្មចាត់​វិធាន​ការ​ចុះ​ចាក់​វ៉ាក់សាំងការ​ពារ​លើ​សត្វ​គោ​របស់​ប្រ​ជា​ពល​រដ្ឋ​​រយៈ​ពេល​តែ​មួយ​ព្រឹក​ថ្ងៃ​ទី​១៤កក្កដា​នោះ​យើង​សម្រេច​បាន​ចំនួន​​៤៩៥​ក្បាល តែ​យើង​នឹង​បន្ត​ចាក់​នៅ​​តាមភូមិ-​ឃុំមួយ​ចំនួន​ក្នុងខេត្ត​ជា​បន្ត​​ទៀត​។

លោក​កែវ រិទ្ធី អនុ​ប្រ​ធាន​មន្ទីរ​កស​កម្ម​ខេត្ត​បាន​ណែ​នាំ​ដល់​ប្រ​ជា​ពលរដ្ឋ​​ដែល​បាន​យក​សត្វ​គោ​មក​ចាក់​ថ្នាំ​ក្នុង​ពេល​នេះថា ត្រូវ​យក​ចិត្ត​ទុក​ដាក់ ថែទាំ​សត្វបន្ថែម​ទៀត​ ដែល​មាន​ស្រាប់​ដូច​ជា មាន់ ទា ជ្រូក និង​គោ​​ ក្របី​ ​ជា​ដើម ហើយ​បង​ប្អូន​ដែល​ពុំ​ទាន់​បាន​យក​សត្វ​គោ​មក​ចាក់​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​សារ​ទឹក​ដែល​តែង​កើត​ឡើង​ក្នុង​រដូវ​វស្សា​នេះ សូម​ប្រ​ញាប់​ប្រ​ញាល់​យក​មក​ចាក់​ការ​ពារ​ព្រោះ​ខាង​ពេទ្យ​សត្វ​​មក​ចាក់​ការ​ពារ​​​ឱ្យ​​បង​ ប្អូន ជា​បន្ត​បន្ទាប់​ទៀត។

លោក​បន្តទៀត​ថា ក្រៅ​ពី​នេះ​សូម​បង​ ប្អូន ប្រ​ជា​ពលរដ្ឋយក​ចិត្ត​ទុក​ដាក់​ថែ​បំ​ប៉នដល់​សត្វ​ដែល​ជា​កម្លាំង​អូស​ទាញ​ឱ្យ​បាន​ល្អ​ ដើម្បី​បញ្ចៀស​​នូវ​រាល់ជំងឺ​ដង្កាត់​ផ្សេង​ៗ៕