កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៤ មីនា ផ្សាយឱ្យដឹងថា អាវុធក្នុងចំនួនដ៏ច្រើនមានដូចជាកាំ ភ្លើងប្រភេទ M16 ចំនួន១៣០ដើម និងកាំភ្លើងយន្តធុនស្រាលជាច្រើនដើមទៀត បានបាត់ពីកន្លែងផ្ទុកអាវុធនៃកងពលតូចថ្មើរជើងទី១ នៅក្នុងស្រុក Pran Buri ខេត្ត Prachuap Khiri Khan ប្រទេសថៃ ។ ការបាត់អាវុធក្នុងចំនួនដ៏ច្រើននេះត្រូវបានដឹងដោយមេបញ្ជាការកងពលតូចទ័ពថ្មើរជើងទី១ លោក Manorot Suthisam-deang ។
លោក Manorot ឱ្យដឹងថា កាំភ្លើងប្រភេទ M16 ចំនួន១៣០ដើម និងកាំភ្លើងផ្សេងៗទៀតជាង១០០ដើម ក្នុងនោះមានកាំភ្លើងយន្តធុនស្រាលផលិតនៅប្រទេសបែលហ្ស៊ិកបានបាត់ ។ ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ប្រមុខយោធាថៃ ត្រូវបានជម្រាបអំពីការបាត់អាវុធដ៏ច្រើននេះ នៅព្រឹកថ្ងៃទី៤ មីនា ហើយលោកបានបញ្ជាឱ្យបើកការស៊ើបអង្កេតភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះ ៕
ចែករំលែកព័តមាននេះ