ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កាវ៉ឹនឌីសឈ្នះ​ដំណាក់ទី​១១ប្រណាំងកង់់ Tour de France​

12 ឆ្នាំ មុន

កីឡាករអង់​គ្លេស ​ម៉ាក កាវ៉ឹន​ឌីស ​បាន​ទុក​ការ​បរាជ័យ​របស់​ខ្លួន​កាល​ពី​ដំណាក់ទី​១០ ​មួយ​ឡែក​​​​​​ដោយប្រឹង​ប្រែង​រហូត​​​យក​ឈ្នះ​ដំ​ណា​ក់​ទី​១១ ​នៃការ​ប្រណាំង​កង់​ក្រប​ខណ្ឌ ​​​ Tour de France ​​នៅប្រ​ទេសបារាំង​​​កាល​ពី​ថ្ងៃ​ពុធ​​​​​​​ទី​១៣​ខែកក្ក​ដា​​​កន្លង​មក​​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ ​បាន​បញ្ចប់​នៅ​ទី​ក្រុង​​ Lavaur ប្រ​ទេស​បារាំង​។

កីឡាករអង់​គ្លេស ​ម៉ាក កាវ៉ឹន​ឌីស ​បាន​ទុក​ការ​បរាជ័យ​របស់​ខ្លួន​កាល​ពី​ដំណាក់ទី​១០ ​មួយ​ឡែក​​​​​​ដោយប្រឹង​ប្រែង​រហូត​​​យក​ឈ្នះ​ដំ​ណា​ក់​ទី​១១ ​នៃការ​ប្រណាំង​កង់​ក្រប​ខណ្ឌ ​​​ Tour de France ​​នៅប្រ​ទេសបារាំង​​​កាល​ពី​ថ្ងៃ​ពុធ​​​​​​​ទី​១៣​ខែកក្ក​ដា​​​កន្លង​មក​​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ ​បាន​បញ្ចប់​នៅ​ទី​ក្រុង​​ Lavaur ប្រ​ទេស​បារាំង​។

កាវ៉ឹន​ឌីស ​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​HTC-Highroad​​​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​​​​មាន​ចម្ងាយ​ផ្លូវ​១៦៨​​គីឡូ​ម៉ែត្រ​ ចេញ​ដំណើរ​ពី​ទី​ក្រុង Blaye-les-Mines​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង​Lavaur​ប្រ​​ទេសបារាំង​​ ដោយ​ប្រើ​អស់​ថិរ​វេលា​៣ម៉ោង​៤៦នាទី​និង៧​​​​​​វិនាទី​ យក​ឈ្នះ​កីឡាករអាល្លឺម៉​ង់​អង់​ដ្រេ ហ្គ្រេប៉េល ​ជិះកង់​ឲ្យ​ក្រុម​​Omega Pharma-Lottoនិង​​យក​ឈ្នះ​កីឡាករ​អាមេរិក​ថៃល័រ​ហ្វារ៉ា​​​​​​​របស់​ក្រុម​ Team Garmin Cer​velo ដែល​​​ទាំង​ពីរ​នាក់​បាន​ប្រើ​ថិរ​វេលា​​ច្រើន​ជាងដូចៗគ្នា​​​​​ ​​។​

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាករ​កាវ៉ឹន​ឌីស​​បាន​បញ្ជាក់​ថា​៖ «ទី​បំ​ផុត ​ខ្ញុំ​អាច​ពាក់​អាវ​កាក់​ពណ៌​បៃតង​បាន​ហើយ​។ ខ្ញុំ​នឹង​រក្សា​អាវ​នេះ​រហូត​ដល់​ទី​ក្រុង​ប៉ា​រីស​»។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​បន្ត​ថា​៖ «វា​ពិត​ជា​ពុំ​គួ​រ​ឲ្យ​ជឿ​ដែល​ខ្ញុំ​អាច​ដណ្តើម​បាន​អាវ​កាក់​នេះ​។ ជ័យ​ជម្នះ​លើក​នេះ​បាន​បង្ហាញ​ថា ក្រុម​របស់​យើង​គឺ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​លោក​។ ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ដល់​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ទាំង​អស់​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ឲ្យ​ខ្ញុំ​ឈ្នះ​ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​។ នៅ​មាន​ការ​ជិះ​ឡើង​ទី​ទួល​ជាច្រើន​លើក​ទៀត ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​យក​ជ័យ​ជម្នះ​ឲ្យ​ខាង​តែ​បាន តែ​​យ៉ាង​ណា​ ការ​រក្សា​លទ្ធផល​ឲ្យ​ល្អ​ដូចជា​ថ្ងៃ​នេះ​គឺ​ពិត​ជា​ការ​ងារ​ដ៏ពិ​បាក​មួយ​»។

សម្រាប់​កីឡាករកា​វ៉ឹន​ឌីស ​​​បើ​ទោះ​ណាជា​គេ​ដណ្តើម​បាន​​​​ជ័យ​ជម្នះ​លើក​នេះ​ពិតមែន​ ប៉ុន្តែ​គេ​នៅ​តែ​មិន​ទាន់​អាច​​​​​សន្សំ​​ពិន្ទុ​បាន​គ្រប់​គ្រាន់​​ក្នុង​ការ​​នាំ​មុខគេ​លើ​​តារាង​ពេល​វេលា​សរុបបាន​នៅ​ឡើយ​ទេ​​។ ចំណែក​កីឡាករ​បារាំង ​វ៉ូ​អែក​ក្លេ​ បើ​ទោះ​បី​ជា​ក្នុង​ដំ​ណាក់​នេះ​គេ​បញ្ចប់​ក្នុង​លំ​ដាប់​ទី​៧៥ក៏​ដោយ​ ​​​ប៉ុន្តែ​គេ​នៅ​តែ​អាច​សន្សំ​ពិន្ទុ​បាន​គ្រប់​គ្រាន់​​បន្ត​នាំ​មុខ​គេ​និង​គ្រង​អាវ​កាក់​ពណ៌​លឿងដដែល​​​។​

​​​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​អស់១១​ដំណាក់​មក​នេះ ​​កីឡាករ​​​​វ៉ូ​អែក​ក្លេ​​​​​ បាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៤២​​​​​ម៉ោង៥២​​​​​​​​នា​ទី​និង៣៩​​​​​​​វិនាទី​។ ឯកីឡាករ​ល្វីស ឡេអុន​សាន់​ឆេស ​ដែល​បាន​យក​ឈ្នះ​ដំណាក់ទី​៩​ស្ថិត​នៅ​លំ​ដាប់​ទី​២ ដដែល​បន្ទាប់​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង​១នាទី​និង​៤៩​វិនាទី​។ ស្ថិត​នៅ​លំ​​ដាប់​ទី​៣​គឺ​កីឡាករ​អូស្ត្រាលី​កាដែល អេវែន​។ អេវែន ​ដែល​ជិះកង់​ឲ្យ​ក្រុម​​ BMC Racing Team​​បាន​ប្រើ​ពេល​ច្រើន​ជាង​២នាទី​និង​២៦​​វិនាទី​​។ ​

សូម​បញ្ជាក់​ថា ​ការ​ប្រណាំងកង់​ក្នុងកម្ម​វិធី​Tour de France ​​ឆ្នាំ​នេះ ​មាន​២១​​ដំណាក់​លើ​ចម្ងាយ​ផ្លូវ​សរុប​៣.៤៣០,៥​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក់​ទី​១២​​​​ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ​២០៩​​​គីឡូ​ម៉ែត្រ ​ចេញ​ដំណើរ​ពី​ទី​ក្រុង Cugnaux ​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង​ Luz-Ardiden ប្រ​​ទេស​បារាំង​ ៕