ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងម៉ាឌ្រីដ​របស់​ប្រទេស​អេស្ប៉ាញ​នឹង​ចូលរួម​ ធ្វើការ​ដេញថ្លៃ​ប្រកួត​អូឡាំពិក​រដូវក្តៅឆ្នាំ​2020

12 ឆ្នាំ មុន

អភិបាល​ក្រុង​ម៉ា​ឌ្រីដ​របស់​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃពុធ​បាន​អះ​អាង​ថា​ ទី​ក្រុង​របស់​ខ្លួន​នឹង​ចូល​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំពិក​​នៅ​​រដូវ​ក្តៅ​ឆ្នាំ​២០២០​ ខាង​មុខ។
លោក​អាល់​បឺតូ រូ​អ៊ីស​ ហ្គាលឡា​ដុង​បាន​និយាយ​ថា​៖«គេគ្មាន​ការ​សង្ស័យ​ទេ​ដែល​ថា ប្រ​សិន​ជា​ទី​ក្រុង​ក្នុង​ទ្វីប​អឺរ៉ុប​មួយបាន​ជាប់​ជា​ម្ចាស់​ផ្ទះ​ប្រកួត​អូឡាំពិក​ឆ្នាំ​២០១៨​រួច​ហើយ​នោះ

អភិបាល​ក្រុង​ម៉ា​ឌ្រីដ​របស់​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃពុធ​បាន​អះ​អាង​ថា​ ទី​ក្រុង​របស់​ខ្លួន​នឹង​ចូល​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំពិក​​នៅ​​រដូវ​ក្តៅ​ឆ្នាំ​២០២០​ ខាង​មុខ។
លោក​អាល់​បឺតូ រូ​អ៊ីស​ ហ្គាលឡា​ដុង​បាន​និយាយ​ថា​៖«គេគ្មាន​ការ​សង្ស័យ​ទេ​ដែល​ថា ប្រ​សិន​ជា​ទី​ក្រុង​ក្នុង​ទ្វីប​អឺរ៉ុប​មួយបាន​ជាប់​ជា​ម្ចាស់​ផ្ទះ​ប្រកួត​អូឡាំពិក​ឆ្នាំ​២០១៨​រួច​ហើយ​នោះ ​ដូច្នេះ​​ក្តី​សង្ឃឹម​ក្នុង​ការចូល​ដេញ​ថ្លៃ​ម្តងទៀត​ប្រហែល​ជា​មិន​បាន​ជោគជ័យ​ទេ​»។

ទី​ក្រុង​ម៉ា​ឌ្រីដ​ធ្លាប់​បាន​ទទួល​ការ​បរាជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូឡាំពិក​រដូវ​ក្តៅ​​២លើក​រួច​មក​ហើយ​។​ ​ការ​ដេញ​ថ្លៃ​អូឡាំពិក​ឆ្នាំ​២០១២​ម៉ា​ឌ្រីដ​ចាញ់​ទី​ក្រុង​ឡុង​ដ៍​របស់​អង់​គ្លេស​ខណៈ​ដេញ​ថ្លៃ​អូឡាំពិក​ឆ្នាំ​២០១៦​ចាញ់​ទី​ក្រុង​រីយ៉ូ​ដឺហ្សា​នេរ៉ូ​របស់​​ប្រេស៊ីល​។ ទី​ក្រុង​ម៉ាឌ្រីដ​សង្ឃឹម​ថា ខ្លួន​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ជា​ទី​ក្រុង​ពី​យ៉ុង​ឆាង​របស់​កូ​រ៉េ​ខាង​ត្បូង​ដែល​ទទួល​បាន​ជោគជ័យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨​នៅ​ក្នុង​ការ​ចូល​ដេញ​ថ្លៃ​ជា​លើក​ទី​៣។

ការ​ប្រកាស​លទ្ធផល​ថា​ តើ​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ត្រូវ​ធ្វើ​នៅ​ទី​កន្លែង​ណា? ​ដែល​ការ​រៀប​​ចំ​នោះ ​នឹងត្រូវ​​ធ្វើ​ឡើង​ដោយ​គណៈ​កម្មា​ធិការ​អូឡាំពិក​ពិភព​លោក​នៅ​ទី​ក្រុង​វ៉េណូ​ស៊ែ​រ៉េស​ប្រទេស​អាហ្សង់​ទីន​នាខែ​កញ្ញា​ឆ្នាំ​២០១៣​។​ ថ្លែង​តាម​រយៈ​គេ​ហទំព័រ​ជា​ផ្លូវ​ការ​របស់​IOC​លោក​អភិ​បាល​ហ្គាលឡា​ដុង​បាន​បញ្ជាក់​ថា​៖ «ប្រ​សិន​បើ​យើង​មិន​ទុក​ចិត្ត​ថា ​ម៉ា​ឌ្រីដ​គ្មាន​​ឱកាស​​ល្អ​ទេ​ យើង​ក៏​មិន​ធ្វើ​រឿង​នេះ​ដែរ​។ ការ​ងារ​​របស់​យើង​ទាំង​អស់​គឺ​ផ្តោត​ជា​សំ​ខាន់​ទៅ​លើ​ការ​ទទួល​បាន​ការ​ជឿ​ជាក់​ពី​សមាជិក​ទាំង​១០០នាក់​របស់​IOC»។

លោក​ហ្គាលឡាដុង​ដែល​បាន​ចូល​កាន់​តំណែង​ជា​អភិ​បាល​ក្រុង​ម៉ា​ឌ្រីដ​នៅ​ឆ្នាំ​២០០៣​បាន​ទាញ​ហេតុ​ផល​សំ​អាង​ដោយ​យោង​ទៅ​លើ​ភាព​ជោគជ័យ​របស់​ទី​ក្រុង​ពី​យ៉ុង​ឆាង​របស់​កូ​រ៉េ​ខាង​ត្បូង​។ លោក​បាន​បន្ត​ថា​៖ «ជោគជ័យ​របស់​ក្រុង​អា​ស៊ី​មួយ​នេះ​បាន​ចង្អុល​បង្ហាញ​ថា IOC ​ពេញ​​ចិត្ត​ផ្ត​ល់​ជា​រង្វាន់​ដល់​អ្នក​ដែល​មាន​ការ​ព្យាយាម​និង​តស៊ូ​ព្រម​ទាំង​មាន​បទ​ពិ​សោធន៍​។ អ្វី​ដែល​ទី​ក្រុង​ម៉ា​ឌ្រីដ​​​ផ្តោត​សំខាន់ គឺ​ការ​ចូល​ដេញ​ថ្លៃ​លើក​នេះ​ដែល​​ចាត់​ថា ជា​ឱកាស​មិន​អាច​ខ្វះ​បាន​»។

ទី​ក្រុង​របស់​ប្រទេស​អេស្ប៉ាញ​ចុង​ក្រោយ​គេ​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ឆ្នាំ​១៩៩២​គឺ​ក្រុង​បាសេឡូ​ណា។ ​សូម​បញ្ជាក់​ថា បញ្ជី​ឈ្មោះ​ពេញ​លេញ​ទី​ក្រុង​ដែល​ចូល​ដេញ​ថ្លៃអូឡាំពិក​ឆ្នាំ​២០២០​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី​១ កញ្ញា​ឆ្នាំ​នេះ​ដោយ​IOC ៕