ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​​សន្តិសុខ​​​​ស៊ីរីបា.ញ់​​សម្លា.ប់​​បាតុករ៤​នាក់​ទៀត​

12 ឆ្នាំ មុន

​កង​កម្លាំង​​សន្តិសុខ​ស៊ីរី​​បានបា.ញ់​សម្លា.ប់​បាតុ​ករ​​​៤នាក់ទៀត​ កាលពីថ្ងៃទី​​១៣ កក្កដា ​​កន្លង​មក ​​ខណៈ​ពេលប្រទេស​លោកខាង​លិច​​បង្កើន​សម្ពាធ​​​ឱ្យមានការ​ចាត់វិធានការ​​របស់ក្រុមប្រឹក្សាសន្តិ​សុខ​​អង្គការ​សហប្រជាជាតិ ប្រឆាំង​ក្រុង​ដាម៉ាស់​ ។ បាតុករ​​៤នាក់​​នេះ​ត្រូវ​បានបា.ញ់​​​ស្លា.ប់​​​នៅ​​តំបន់ Jebel al-Zawiya ជា​​កន្លែង​មាន​​ដាក់ពង្រាយ​​កងទ័ព​

​កង​កម្លាំង​​សន្តិសុខ​ស៊ីរី​​បានបាញ់​សម្លាប់​បាតុ​ករ​​​៤នាក់ទៀត​ កាលពីថ្ងៃទី​​១៣ កក្កដា ​​កន្លង​មក ​​ខណៈ​ពេលប្រទេស​លោកខាង​លិច​​បង្កើន​សម្ពាធ​​​ឱ្យមានការ​ចាត់វិធានការ​​របស់ក្រុមប្រឹក្សាសន្តិ​សុខ​​អង្គការ​សហប្រជាជាតិ ប្រឆាំង​ក្រុង​ដាម៉ាស់​ ។ បាតុករ​​៤នាក់​​នេះ​ត្រូវ​បានបាញ់​​​ស្លាប់​​​នៅ​​តំបន់ Jebel al-Zawiya ជា​​កន្លែង​មាន​​ដាក់ពង្រាយ​​កងទ័ព​កាលពី​២សប្តាហ៍​​មុន ដើម្បី​បង្ក្រាប​​ការ​បះបោរ​​ប្រឆាំង​រដ្ឋាភិ​បាល។

ប្រធានផ្នែក​សិទ្ធិមនុស្ស​​​ស៊ីរី​​និយាយប្រាប់​ទី​ភ្នាក់ងារ​​​ព័ត៌មាន​​បារាំង AFP តាមទូរស័ព្ទ​​​ថា ការបាញ់​កាំភ្លើង​ត្រូវ​បានគេ​​ឮ​នៅ​​តំបន់​នោះ​ដែល​​នៅក្បែរ​​​ព្រំដែន​ជាមួយប្រទេស​តួកគី​។​
ក្រុមសិទ្ធិមនុស្ស​​និយាយ​ថា​​ កង​កម្លាំង​​​​សន្តិ​សុខ​​ស៊ីរី​​បានសម្លាប់​ជនស៊ីវិល​​​​១.៣០០នាក់ ​និង​ចាប់ខ្លួនមនុស្ស​​​​១២.០០០​នាក់ ក្នុងការបង្ក្រាប​​​​ហ្វូង​បាតុករ​​ប្រឆាំង​​រដ្ឋាភិបាល​​​។​
ប្រធានាធិបតី​​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​ថ្លែង​តាមទូរទស្សន៍​ CBS ថា ប្រធានាធិបតី​​​ស៊ីរី លោកអាសាដ ​បាត់បង់​ឱកាស​បង្ហាញ​​ពី​​របៀបវារៈ​​ធ្វើ​កំណែ​ទម្រង់​​​ពិតប្រាកដ​​ និងច្បាស់​លាស់។ ចំណែក​ពួកប្រឆាំង​​​ស៊ីរី​អំពាវ​នាវ​​​ដល់កង​ទ័ព​ឱ្យ​​បែរប្រឆាំង​រដ្ឋាភិបាល ៕​