ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាហាន​​បារាំង​៥នាក់​​ស្លា.ប់​នៅ​អាហ្វ​ហ្គានីស្ថាន​​៤នាក់​​ទៀត​របួស

12 ឆ្នាំ មុន

​​វិមាន​ប្រធានាធិបតី​បារាំង​រាយ​ការណ៍​ថា ​​​ទា​ហាន​​បារាំង​៥នាក់​បាន​ស្លា.ប់​កាលពីថ្ងៃទី១៣ កក្កដា ​និង​៤​នាក់​ទៀត​របួសធ្ងន់​ធ្ងរ​​ក្នុងការ​វាយ​ប្រហារ​​​ដោយគ្រាប់បែក​មួយ​ក្នុង​ខេត្ត​​កាពីសា នាភាគ​​ខាង​កើត​​អាហ្វហ្គានីស្ថាន ។ ​ការ​ស្លា.ប់​ទាហាន​បារាំង​៥នាក់នោះ​ទៀត​​​​ធ្វើ​ឱ្យ​ចំនួនទាហាន​បារាំង​ស្លា.ប់​នៅអាហ្វហ្គានីស្ថាន ​​ឡើង​ដល់​៦៩​នាក់ ហើយ​​ចាប់តាំង​

​​វិមាន​ប្រធានាធិបតី​បារាំង​រាយ​ការណ៍​ថា ​​​ទា​ហាន​​បារាំង​៥នាក់​បាន​ស្លាប់​កាលពីថ្ងៃទី១៣ កក្កដា ​និង​៤​នាក់​ទៀត​របួសធ្ងន់​ធ្ងរ​​ក្នុងការ​វាយ​ប្រហារ​​​ដោយគ្រាប់បែក​មួយ​ក្នុង​ខេត្ត​​កាពីសា នាភាគ​​ខាង​កើត​​អាហ្វហ្គានីស្ថាន ។ ​ការ​ស្លាប់​ទាហាន​បារាំង​៥នាក់នោះ​ទៀត​​​​ធ្វើ​ឱ្យ​ចំនួនទាហាន​បារាំង​ស្លាប់​នៅអាហ្វហ្គានីស្ថាន ​​ឡើង​ដល់​៦៩​នាក់ ហើយ​​ចាប់តាំង​ពីដំណាច់​ឆ្នាំ ២០០១ មក ។

​យោង​តាម​សេចក្តី​​ប្រកាស​មួយ​របស់​​វិមាន ​អេលីហ្សេ​ថា ​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​​ម្នាក់ ក៏​ត្រូវ​ស្លាប់​​​ដែរ ហើយ​​៣នាក់​ទៀត​ត្រូវ​របួស​​ក្នុង​ការ​វាយប្រហារ​​ជាមួយ​​គ្នានេះ​ដែលកើត​មាន​ បន្ទាប់ពីទស្សនកិច្ច​​មួយ​របស់ប្រធានាធិបតី​បារាំង​​លោក​នីកូឡាស់​​ សាកូហ្ស៊ី ​នៅ​អាហ្វហ្គានី​ស្ថាន ។ ​ភេរវករម្នាក់​បាន​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់ខ្លួន​​គេផ្ទុះ​​ក្បែរ​​កងទាហានបារាំង​ដែល​ការ​ពារ​សភា​​តំបន់មួយ​នៅក្រុង JOYBAR ក្នុង​រលង​​ភ្នំ​តាហ្គាប ។ ​លោក THIERRY BUKHARD អ្នកនាំ​ពាក្យ​របស់​សេនាធិការ​ដ្ឋាន​​កង​ទ័ព​បារាំង​និយាយ​ថា ​​ពួក​ខ្មាន់កាំភ្លើង​ចូលរួមក្នុង​ការ​វាយ​ប្រហារ​​នេះ​ដែរ ដោយពួកគេ​មួយចំនួន​ត្រូវ​​បាន​កម្ទេច៕