ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធ​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់​ខ្លួន​ស្ត្រី​​ចែក​ចាយ​គ្រឿង​ញៀន

12 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ អនុវ​ត្ត​តាមបទ​បញ្ជា​របស់​លោក​មេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្នុង​ ការ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​បង្រាប​រាល់​បទ​ល្មើស​ ការ​ផលិត​ ការ​ជួញ​ដូរ ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ គឺសំដៅ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​។

បន្ទាយ​មាន​ជ័យ ៖ អនុវ​ត្ត​តាមបទ​បញ្ជា​របស់​លោក​មេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្នុង​ការ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​បង្រាប​រាល់​បទ​ល្មើស​ ការ​ផលិត​ ការ​ជួញ​ដូរ ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ គឺសំដៅ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​។

ជា​លទ្ធ​ផល​នៅវេលា​​ម៉ោង​១២​និង​៣៥​នាទី ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១១ កម្លាំង​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ម៉ា​ឡៃ​ចំនួន​១០នាក់ ដឹក​នាំ​ដោយ​លោក​នៅ​ សំ​អាត មេ​បញ្ជា​ការរង​មូល​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ម៉ា​ឡៃបាន​ចុះ​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ឡេន ឆាត ភេទ​ស្រី អាយុ​៤៥ នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​​ពី​បទ​លក់​ចែក​ចាយ​គ្រឿង​ញៀនខុសច្បាប់​។ ក្នុង​ការ​បង្ក្រាប​នេះ សមត្ថ​កិច្ច​​បាន​ដក​ហូត​វត្ថុ​​តាង​​ថ្នាំ​ញៀនមេតំ​ហ្វេ​តាមីន​ចំនួន​៤​គ្រាប់ នៅ​ជាប់​នឹង​ខ្លួនជា​ជន​ល្មើស​ទូរ​ស័ព្ទ​​ដៃ​​ចំនួន​៣​គ្រឿង និង​ខ្សែ​ដៃ​លោ​ហ​ធាតុ​ពណ៌​លឿង​១​ខ្សែ។

តាម​ព័ត៌​មានពីលោក​នៅ សំ​អាត បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេលឃាត់​ខ្លួន​ជន​សង្ស័យ​រួម​ទាំង​ដក​ហូត​វត្ថុ​តាង​ខាង​លើ​រួចមក កម្លាំង​កង​រាជ​អាវុធ​ហត្ថ​មូល​ដ្ឋាន​បាន​បន្ត​ទៅឆែក​ឆេរ​រុករក​វត្ថុ​តាង​នៅ​លំនៅ​ឋាន​​របស់​ជន​សង្ស័យ​ដោយ​មាន​​លោក​​មេ​ឃុំទួល​ពង្រ លោក​មេ​ភូមិ​ខ្លា​ងាប់ ចូល​រួម​ផង​ដែរ។ ជា​លទ្ធ​ផល​​សមត្ថ​កិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៧គ្រាប់​ បន្ថែម​ទៀត ដែល​ជន​សង្ស័យ​​លាក់​ទុកក្រោម​ចង្ក្រាន​ដាំ​បាយ។

បន្ទាប់​ពី សមត្ថ​កិច្ច​រក​ឃើញវត្ថុ​តាង​ចំនួន​៧​គ្រាប់​ទៀត​នោះ ជន​សង្ស័យ​មាន​ការ​ភិត​ភ័យ​រហូត​ដល់​សន្លប់​បាត់​ស្មារតី​ ម្យ៉ាង​​ទៀត​ដោយ​មាន​ជំងឺ​ប្រ​ចាំ​កាយ​ផង​នោះ សមត្ថកិច្ច​បានបញ្ជូន​ជន​សង្ស័យ​ទៅ​​ព្យា​បាល​នៅមន្ទី​រពេទ្យ​​បង្អែក​មិត្ត​ភាព​កម្ពុជា-​ជប៉ុន​ មួយ​រយៈ​រហូត​បាន​ជា​សះ​ស្បើយ​ទើបបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕