ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​​ស្តីពី​ការ​​ដោះដូរ​​កីឡា​ករ​​នៅ​​​អឺរ៉ុប​​ក្នុង​រដូវ​​កាល​​​​២០១១-​២០១២

12 ឆ្នាំ មុន

ខ្សែបម្រើ​ក្លឹប​​ Blackpool អាដាម ​បាន​​​ផ្លាស់​មក​​លេង​​ឱ្យ​ក្លឹប​​ Liverpool ក្នុង​​​តម្លៃ​ខ្លួន​​៨​លាន​​ផោន​ រួមទាំង​ចុះ​ហត្ថ​លេខា​​ជាមួយ​ក្លឹប​ថ្មី​រយៈពេល​​៤ឆ្នាំ ។ ក្រោយពី​​បាន​​ឆ្លង​ផុត​ ការ​ត្រួត​ពិនិត្យ​​​សុខភាព​​កីឡាករ​​អាដាម​ បាន​បង្ហើប​ឱ្យ​ដឹង​ពីអារម្មណ៍​​​នៃ​​សមាសភាព​ជា​កីឡាករ​ថ្មី​របស់​​ក្លឹប​​ Liverpool ថា​ «​ខ្ញុំ​​មាន​ការ​​ពេញ​ចិត្ត​​​ដែល​បាន​មក​​លេង​​​ឱ្យ​​​​ក្លឹប​​​Liverpool។ Liverpool ជាក្លឹប​​​ល្បី​សម្បូរ​​​ទៅ​​ដោយយ​កីឡាករ​​ល្បីៗ​​ ខ្ញុំ​មាន​​ភាព​ត្រេកអរ​ដែល​​សម្រេច​ចិត្ត​​​ចាក​ចេញ​​ពី​ក្លឹប​ Blackpool និង​​សង្ឃឹម​​​ថា

*Liverpool ​បង្ហាញ​​​ខ្លួន​កីឡាករ​​ឆាលី អាដាម​​ខ្សែ​បម្រើ​​អាយុ​​២៥​ឆ្នាំ​ ក្រោយ​ពី​ឆ្លង​កាត់​​​ការ​ត្រួត​ពិនិត្យ​សុខភាព​

ខ្សែបម្រើ​ក្លឹប​​ Blackpool អាដាម ​បាន​​​ផ្លាស់​មក​​លេង​​ឱ្យ​ក្លឹប​​ Liverpool ក្នុង​​​តម្លៃ​ខ្លួន​​៨​លាន​​ផោន​ រួមទាំង​ចុះ​ហត្ថ​លេខា​​ជាមួយ​ក្លឹប​ថ្មី​រយៈពេល​​៤ឆ្នាំ ។ ក្រោយពី​​បាន​​ឆ្លង​ផុត​ ការ​ត្រួត​ពិនិត្យ​​​សុខភាព​​កីឡាករ​​អាដាម​ បាន​បង្ហើប​ឱ្យ​ដឹង​ពីអារម្មណ៍​​​នៃ​​សមាសភាព​ជា​កីឡាករ​ថ្មី​របស់​​ក្លឹប​​ Liverpool ថា​ «​ខ្ញុំ​​មាន​ការ​​ពេញ​ចិត្ត​​​ដែល​បាន​មក​​លេង​​​ឱ្យ​​​​ក្លឹប​​​Liverpool។ Liverpool ជាក្លឹប​​​ល្បី​សម្បូរ​​​ទៅ​​ដោយយ​កីឡាករ​​ល្បីៗ​​ ខ្ញុំ​មាន​​ភាព​ត្រេកអរ​ដែល​​សម្រេច​ចិត្ត​​​ចាក​ចេញ​​ពី​ក្លឹប​ Blackpool និង​​សង្ឃឹម​​​ថា នឹង​​ទទួល​​​ជោគជ័យ​​​នៅ​លើ​​អាជីព​​បាល់​ទាត់​​របស់​​ខ្លួន»៕​

*កីឡាករ Petr Cech និយាយ​ថា ៖ កុំ​មើល ពី​អាយុ​​​តែ​ត្រូវ​មើលពី​ទេព​កោសល្យ​របស់​គ្រូ​​បង្វឹក​ថ្មី

តាម​ប្រភព​ព័ត៌​មាន BBC បានឱ្យ​ដឹង​ថា ៖ កីឡា​ករ​​ចាំទី​​របស់​ក្លឹប​​​តោ​ខៀវ Chelsea Petr Cech បាន​បង្ហាញ​​​ទំនុក​ចិត្ត​​យ៉ាង​ខ្លាំង​ដល់​លោក​ Villas Boas គ្រូបង្វឹក​​ថ្មី​ដោយ​និយាយថា ៖ យើង​គួរ​តែ​កុំ​គិតពី​អាយុ​​តែ​ត្រូវ​មើល​ពី​ទេព​កោសល្យ​ និង​​បទ​ពិសោធន៍​​ដឹក​នាំរបស់​គាត់​កន្លង​មកវិញ ។ ​កីឡា​ករ​ចាំទី​​ជើង​ចាស់​រូប​នេះ​បាន​លើក​ឧទាហរណ៍​ប្រាប់​ BBC ថា ប្រសិន​បើ​​អ្នក​ទើប​តែ​មាន​អាយុ​​១៦​ឆ្នាំ ​តែ​​អ្នក​មាន​សមត្ថ​ភាព​លេង​ល្អ​ នោះ​ហើយគឺ​​ជា​អ្វី​ដែល​យើង​ត្រូវការ​ ហើយ​រឿង​នេះ​ក៏​ដូច​គ្នា​ដែរ​សម្រាប់​គ្រូបង្វឹក​​វ័យ​ក្មេង ។ ​មូល​ហេតុ​ដែល​នាំឱ្យ​កីឡា​ករ Petr Cech និយាយ​បែប​នេះ ​ដោយ​សារ​តែ​កីឡា​​ករ​មួយ​ចំនួន​​នៅ​ក្នុង​ក្រុម​​ Chelsea ដែល​មាន​វ័យ​ស្របាល​ៗ​គ្នា​ជា​មួយ​គ្រូ​បង្វឹក​សម្តែង​ការ​ព្រួយ​បារម្ភពី​​ការ​ធ្វើ​ទំនាក់​ទំនង​​គ្នា​រវាង​គ្រូ​បង្វឹក​​ និង​កីឡា​ករ​ ព្រម​ទាំង​បទពិសោធន៍​ក្មេង​ខ្ចី​ក្នុង​ការ​ដឹក​នាំ​​ក្លឹប​ផង​ដែរ ។ ​គួររំលឹក​ដែរថា លោក Villa Boas បច្ចុ​ប្បន្ន​​ទើប​តែ​មាន​​វ័យ​៣៣​ឆ្នាំ ។ ​លោក​បាន​ចូល​មក​ដឹក​នាំ​ក្លឹប Porto កាល​ពី​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​​២០១០ ។ នៅ​ជា​មួយ​​ក្លឹប Porto លោក​ដឹក​នាំ​​​​បាន​ល្អ​ណាស់ គឺ​ជួយ​ឱ្យ​ក្លឹប​នេះ​ទទួល​បាន​​ពាន​​រង្វាន់​៤​ក្នុង​១​រដូវ​កាល​គឺ​ពាន​​រង្វាន់​ស៊ុប​ពើ​រ​ខាប់​១, ពាន​រង្វាន់​ព័រ​ទុយ​ហ្គាល់​ខាប់​១, ​ពាន​រង្វាន់​ព័រ​ទុយ​ហ្គាល់​លីក​១ និង​ពាន​រង្វាន់​​ធំ​យូ​ហ្វា​ខាប់​១។ ស្នា​ដៃ​ទាំងអស់​នេះ​ហើយ​ដែល​​​អាច​ទាញ​យក​​ការ​ចាប់​​អារម្មណ៍​ពី​ម្ចាស់​ក្លឹប Chelsea បាន៕

*​កីឡាករ​ខាន់​ណាវ៉ារ៉ូ​ ប្រកាស​​​ចូល​​​និវត្តន៍​​ ព្រោះ​តែ​​មានអាការ​​របួស​រ៉ាំរៃ

កាលពី​ថ្ងៃទី​​​១០ កក្កដា​ កន្លងមក​ កីឡាករ​​ហ្វាប៊ីយ៉ូ​ ខាន់​ណាវ៉ារ៉ូ ខ្សែការពារ​​អាយុ​៣៧​ឆ្នាំ ​របស់​​ក្លឹប​​​ Real Madrid ​បាន​សម្រេច​​​ចិត្ត​ប្រកាស​​​ចូល​និវត្តន៍​​ព្រោះ​តែ​មាន​​អាការ​​របួស​ជង្គង់​រ៉ាំរៃ។​ កីឡាករ​ខ្សែ​ការពារ​ខាងលើ​​បាន​បញ្ជាក់​​ថា «​​ឆ្អឹង​​របស់​ខ្ញុំ​​មាន​​សភាព​​​​ទ្រុឌ​​ទ្រោម​ និង​​ទោះបី ជា​​​ខិតខំ​​​អនុវត្តន៍​​តាម​​វេជ្ជ​​​បញ្ជា​​របស់​​គ្រូពេទ្យ​​ក្នុង​ការ​ព្យាបាល​​​របួស​ក្នុង​​​អំឡុង​​ពេល​ឈប់​សម្រាក​​ក្នុង​ថ្ងៃ​វិស្សមកាល​​បាល់​ទាត់​ទៅ​​ដើរ​កម្សាន្ត​​​នៅ​ក្រុង​ម៉ៃអាមី​ សហរដ្ឋអាមេរិក​​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​​បែរ​ជា​នៅ​មាន​​អារម្មណ៍​​ថា​ អាការ​​របួួស​​នៅ​មាន​​សភាព​​ឈឺ​ចាប់​ និង​យល់​ច្បាស់​ថា មិន​អាច​លេង​​បន្ត​ទៀត​​បាន​ ទើប​​សម្រេច​​ចូល​និវត្តន៍ ៕​

*កីឡាករ​​គ្រីស ស្មលលីង ខ្សែ​ការពារ​វ័យ​​ក្មេង​​​​បន្ត​កិច្ច​សន្យា​រយៈពេល​​​​៥ឆ្នាំ​​ជាមួយ​ក្លឹប​ Man Utd

កីឡាករ​ស្មល​​លីង បាន​​​​ផ្លាស់​​ចេញ​​ពី​ក្លឹប​​Fulham ​ទៅ​លេង​​ឱ្យ​ក្លឹប​ Man Utd ​កាលពី​រដូវ​កាល​​​មុន នឹង​​ក្លាយ​ជា​​ជម្រើស​​សម្រាប់​ស្នង​​បន្ត​​ពី​កីឡាករ​​រីយ៉ូ ហ្វើ​ឌីណង់ ដោយ​កាលពី​​រដូវ​កាល​មុន​​ចូល​លេង​​ឱ្យ​​ក្លឹប​ Man Utd ​បាន​​​ចំនួន​៣៣​​លើក ហើយ​បច្ចុប្បន្ន​​បាន​ទទួល​កិច្ច​សន្យា​ថ្មី ។ ចំណែក​​លោក​អាឡិច​ ​ហ្វើគូសុន​ ​​បាន​​​បង្ហាញ​​ភាព​​ត្រេក​អរដល់​​​កីឡាករ​​ស្មល​លីង​ ដែល​បាន​​​បន្តកិច្ច​សន្យា​​​ថ្មី រួមទាំង​​កោត​សរសើរ​​ដល់​​កីឡា​ករ​​ខាង​លើ​ថា «​កីឡាករ​​គ្រីស​ស្មល​លីង មាន​​​លក្ខណៈ​​ការ​លេង​​ល្អ​ចាប់តាំងពី​​ផ្លាស់​​​ចេញពី​​ Fulham ​​។ គេ​ជា​ខ្សែ​ការពារ​​វ័យ​ក្មេង​​​ដ៏លេច​ធ្លោ​ និង​រយៈពេល​​នៃ​ការ​បន្ត​កិច្ច​សន្យា​ថ្មី​នេះ ធ្វើ​ឱ្យ​សាមី​​​ខ្លួន​លេង​ឱ្យ​ក្លឹប​​ Man Utd ​រហូត​ដល់​​ឆ្នាំ​២០១៦ ៕​

*កីឡាករ​​​ចន​​ ផ្លាណាហ្គេន​​ ខ្សែការពារ​​អនា​គតវែង​ឆ្ងាយ​ចុះ​​ហត្ថ​​លេខា​​រយៈ​​ពេល​៤ឆ្នាំ

​កីឡាករ​​ចន ​ផ្លាណា​ហ្គេន​ ខ្សែ​ការពារ​​ក្លឹប​ Liverpool ​បាន​សម្រេច​​ចិត្ត​ផ្ញើ​​អនាគត​​ក្នុង​​ទឹកដី​​​អេនហ្វីល ​ដោយ​បន្ត​កិច្ច​​សន្យា​ថ្មី​រយៈពេល​​​​៤​ឆ្នាំ។ ចំណែក​​លោក​ដា​មៀន​ កូម៉ុលលី នាយក​បាល់​ទាត់​​របស់​​ក្លឹប​ Liverpool មាន​​ភាព​​​ត្រេក​អរ​ដែល​កីឡាករ​​ផ្លា​ណាហ្គេន​​ សម្រេច​ចិត្ត​​ផ្ញើ​​​អនាគត​​ជាមួយ​ក្លឹប​ ដោយ​​លោក​បាន​​​បញ្ជាក់​​​ដូច្នេះ​​ថា «​​កីឡាករ​​ផ្លា​ណាហ្គេន​ មាន​កិច្ច​សន្យា​​ ​ចាស់​រយៈពេល​​យូរ ប៉ុន្តែ​យើង​មាន​អារម្មណ៍​​​ថា ការ​​បន្ត​កិច្ចសន្យា​​ថ្មី​ជារឿង​ដែ​ល​ត្រូវ​​​អនុវត្ត​ ដើម្បី​​​ផ្តល់​​​រង្វាន់​​​ពីលទ្ធ​ផល​​​នៃការ​​ប្រកួត​​​របស់​គេ​ ​យើង​ត្រូវ​​​រង់​ចាំ​មើល​​​ពីការ​វិវឌ្ឍន៍​​របស់​គេ​តើ​មាន​​​លទ្ធផល​បែប​ណា​ទៅ​ថ្ងៃអនាគត ៕​

​*​កីឡាករ​​ហេល​ម៉េស ប្រកាស​ថា នឹង​ពិសោធសមត្ថ​ភាព​​របស់​ខ្លួន​​នៅក្នុង​ក្លឹប​​ Wolfsburg ​បន្ត​

​កីឡាករ​​ប៉ាទ្រិក ហេល​ម៉េស​ ខ្សែ​​ប្រយុទ្ធ​​​ក្រុម​​ជម្រើសជាតិ​​​អាល្លឺម៉ង់​​របស់​ក្លឹប​​ Wolfs​burg ក្នុង​ក្រប​ខណ្ឌ​​​ Bundesliga​​ប្រកាស​ថា​ នឹង​តស៊ូ​ប្រជែង​យក​​តំណែង​​​កីឡាករ​​ជម្រើសដំបូង​​​នៅក្នុង​​ក្លឹប​បន្ត ទោះបីជា​ទើប​​ផ្លាស់​​​​មកពី​​ក្លឹប​ Lewerkusen ​ក៏ដោយ​ ។ កីឡា​ករ​ហេល​ម៉េស បាន​ផ្លាស់​​​ចេញ​ពី​ក្លឹប​ Lewer kusen ក្នុង​តម្លៃ​​ខ្លួន​៤,៥​​លាន​ផោន​ ក្នុង​អំឡុង​​​ខែមករា ​កន្លងមក ប៉ុន្តែ​រំពឹង​ថា​ ​គេ​នឹង​​​​ក្លាយ​​ជា​​កីឡាករ​​បម្រុង​នៅរដូវ​កាល​​ថ្មី​២០១១-២០១២​។​ ​សាមីខ្លួន​បានបន្ត​ថា «ខ្ញុំ​​​មាន​​ជំនឿ​​ចិត្ត​​ថា អ្នក​​ដឹកនាំ​ក្លឹប​​​ពិត​ជា​​ដឹងថា​​ ខ្ញុំ​ជា​​មនុស្ស​មាន​​ការ​ហាត់​សម​​ដ៏​ខ្លាំងក្លា​ មិន​​​រាថយ និង​មិន​​ចាក​ចេញ​ពីក្លឹប​ ព្រោះ​​បច្ចុប្បន្ន​​នៅសល់​​​កិច្ច​សន្យា​​រយៈ​ពេល​​៣​ឆ្នាំ​ ដោយ​​រំពឹង​​​ថា នឹង​ក្លាយ​ជា​កីឡា​ករ​​ជម្រើស​ដំបូង​​របស់​​ក្លឹប​​នៅ​ពេល​អនាគត ៕​