ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​សម្រេច​ឃុំខ្លួន​​បុរសម្នាក់​​ពាក់ព័ន្ធ​​​ករណីចែកចាយ​គ្រឿងញៀ.ន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​បុរស​អ្នករ​ត់ម៉ូតូ​ឌុប​​ម្នាក់ កាលពីថ្ងៃទី​​​១៤ កក្កដា ​២០១១ ​ត្រូវ​សាលា​ដំបូង​​​​រាជធានីភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធនាគារ​​ជា​បណ្តោះអាសន្ន​​ពាក់ព័ន្ធ​​​ការចែក​ចាយគ្រឿងញៀន ។ ​បុរសអ្នក​​​រត់ម៉ូតូឌុប​​ម្នាក់​​​​នោះ​មានឈ្មោះ​វ៉ា សីហា…

រាជធានីភ្នំពេញ​​ ៖ ​​បុរស​អ្នករ​ត់ម៉ូតូ​ឌុប​​ម្នាក់ កាលពីថ្ងៃទី​​​១៤ កក្កដា ​២០១១ ​ត្រូវ​សាលា​ដំបូង​​​​រាជធានីភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធនាគារ​​ជា​បណ្តោះអាសន្ន​​ពាក់ព័ន្ធ​​​ការចែក​ចាយគ្រឿងញៀន ។ ​បុរសអ្នក​​​រត់ម៉ូតូឌុប​​ម្នាក់​​​​នោះ​មានឈ្មោះ​វ៉ា សីហា អាយុ​​​៣២​​ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​​លេខ​​​​៤Ez ផ្លូវលេខ​​១៣៤ សង្កាត់មនោរម្យ​ ខណ្ឌ​៧​មករា ។

គួររំលឹក​ថា កាលពីថ្ងៃទី​​១១ កក្កដា ​​​​២០១១ ​​សម​ត្ថ​កិច្ច​នគរបាល​​ផ្នែក​​ព្រហ្មទណ្ឌ​​ខណ្ឌ​ បាន​ឃាត់ខ្លួន​​បុរស​រូបនោះ​នៅចំណុច​​ផ្លូវ​លេខ​​១២៨ កែង​​១៣៩ ស្ថិត​ក្នុង​សង្កាត់មិត្ត​ភាព ​ខណៈ​រូប​គេ​​បម្រុង​​​យកថ្នាំ​​ញៀន​ចំនួន​​២កញ្ចប់​តូចទៅ​លក់​​ឱ្យ​អ្នក​ផ្សេង​ទៀត​​​នៅ​ម្តុំ​ផ្សារ​ស៊ីដនី ។ ក្រោយពី​​​ឃាត់ខ្លួន​​ជន​ជាប់​​សង្ស័យ​​បានសារ​ភាព​​ថា ថ្នាំ​ញៀន​​​២​កញ្ចប់​តូច​​នេះ​​គេទិញក្នុង​តម្លៃ​​​៧០​ដុល្លារ​ ហើយ​យកទៅលក់​​ចំណេញ​បានត្រឹមតែ​​​២​ដុល្លារ ​ប៉ុណ្ណោះ ។

ទោះជាយ៉ាង​ណា សមត្ថកិច្ច​​បាន​កសាង​សំណុំរឿង​​រួមទាំង​វត្ថុតាង​​​​គ្រឿងញៀន​​​២​កញ្ចប់​តូច​នោះទៅកាន់សាលា​ដំបូង​រាជធានី ភ្នំពេញ ​ទើបត្រូវ​តុលាការ​​សម្រេច​ឃុំខ្លួន​​ដាក់​ពន្ធនាគារ​​ជា​បណ្តោះ​អាសន្ន​ រង់ចាំ​ការ​​​​ស៊ើប​អង្កេត​​​បន្ត​មុននឹងបើក​សវនាការ​​​ផ្តន្ទាទោស​​​តាម​ផ្លូវ​ច្បាប់ ៕