ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កណ្តាល​​និង​ខេត្ត​អានយ៉ាង​បើកកិច្ច​ប្រជុំ​​BLOលើកទី3​​ស្តីអំពីបញ្ហា​គ្រឿង​​ញៀន​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខេត្ត កណ្តាល បានបើកកិច្ចប្រជុំលើកទី៣ ឆ្នាំ២០១១​ស្តីពីការអនុវត្តយន្តការទប់​ស្កាត់និងការកាត់​បន្ថយ​ បញ្ហាគ្រឿងញៀ.ន​រួមចំណែកឆ្ពោះ​ទៅ​ រក​អាស៊ានឆ្នាំ២០១៥ គ្មានគ្រឿងញៀ.នរវាង​ការិយា​ល័យBLOខេត្តកណ្តាលនៃព្រះរាជាណាចក្រ​កម្ពុជា

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខេត្ត   កណ្តាល បានបើកកិច្ចប្រជុំលើកទី៣ ឆ្នាំ២០១១​ស្តីពីការអនុវត្តយន្តការទប់​ស្កាត់និងការកាត់​បន្ថយ​បញ្ហាគ្រឿងញៀន​រួមចំណែកឆ្ពោះ​ទៅ​  រក​អាស៊ានឆ្នាំ២០១៥ គ្មានគ្រឿងញៀនរវាង​ការិយា​ល័យBLOខេត្តកណ្តាលនៃព្រះរាជាណាចក្រ​កម្ពុជា និងការិយាល័យBLOខេត្តអាន​យ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមការអញ្ជើញចូល​រួមពីតំណាងគណៈកម្មការត្រួតពិនិត្យគ្រឿង​ញៀនខេត្តកណ្តាល លោកវរសេនីយ៍ឯកលន់ សុផាត ស្នងការរងនគរបាលខេត្ត និង​ជាអនុ​ប្រធានប្រចាំការការិយាល័យBLO​ខេត្ត​ ព្រម​ទាំងមន្ត្រី​ស្ថាប័នពាក់ព័ន្ធ ចំណែកឯតំណាង​គណៈ​កម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តអាន​យ៉ាង​ដឹកនាំដោយលោកវរសេនីយ៍ឯក​ឡេ វ៉ាន់​ទៀន  ស្នងការរងខេត្តអានយ៉ាង​​និងជាប្រធាន​ការិយា​ល័យBLOខេត្តអានយ៉ាង ព្រមទាំង​មន្ត្រី​ជាច្រើនរូបដែលបានអមដំណើរ។

លោកវរសេនីយ៍ឯក លន់ សុផាត ឱ្យ​ដឹងថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង​ប្រឆាំង​បទល្មើសគ្រឿងញៀននៅតាមព្រំដែននិងបន្ត​កិច្ច​សហប្រតិបត្តិការឱ្យបានល្អរវាងខេត្ត​ទាំងពីរនៃ​ប្រទេសទាំងពីរ។ អង្គប្រជុំក៏បានខិតខំ​រកគ្រប់វិធី​ពិភាក្សាប្តូរយោបល់គ្នាដើម្បីកាត់​បន្ថយការប្រើ​ប្រាស់​និងការផ្គត់ផ្គង់គ្រឿងញៀន​និងគ្រប់គ្រង​មុខសញ្ញាចេញចូលធ្វើ​សកម្ម​ភាពបទល្មើសនៅ​តាមតំបន់ព្រំដែន ជាពិសេស​ពង្រឹង​សមត្ថភាព​មន្ត្រីនៅតាមច្រកព្រំដែននៃ​ខេត្តទាំងពីរក៏ដូចជា​ការកសាងភូមិឃុំតាម​តំបន់​ព្រំដែនមិនឱ្យកើត​មាន​បទល្មើសគ្រឿង​ញៀន។

បើយោងតាមរបាយ​ការណ៍បូកសរុបលទ្ធ​ផល​សកម្មភាពការងាររបស់ការិយាល័យBLO​ ឆមាសទី១ ឆ្នាំ២០១១​របស់ខេត្តកណ្តាល ប្រតិបត្តិការបង្ក្រាប​បទ​ល្មើសគ្រឿងញៀននៅ​តាមតំបន់ព្រំដែនបានចំនួន៨​ករណី ឃាត់ខ្លួន​​ជន​សង្ស័យ២៣នាក់ គឺមានស្រី៤នាក់ ក្នុងនោះជន​ជាតិខ្មែរ១៤នាក់​ ជនជាតិ​វៀត​ណាម៧នាក់ និង​ជនជាតិខ្មែរអ៊ិស្លាម​៧​នាក់។ វត្ថុតាងចាប់បាន​សរុបមានថ្នាំញៀន​ប្រភេទមេតំហ្វេតាមីនទម្ងន់​៦០,៤៥៥​ក្រាម ហេរ៉ូអុីនចំនួន១ តែប កញ្ឆា​ក្រៀម​ទំហំ​ប៉ុនមេដៃចំនួន២០០ដុំ ប្រាក់រៀល​២០០.០០០​រៀល ប្រាក់ដុល្លា១៥ដុល្លារ​​ និង​ប្រាក់ដុង​៦០០.​០០០​​ដុង ព្រម​​ទាំង​ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ៦គ្រឿង​ដាវ១ សម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ៕