ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិនមែន​ជា​ខេត្ត​របស់​ថៃ​នោះទេ គឺ​ជា​រឿង​ប្រឌិត​ទំនើប​របស់​ពាក្យ​សុវណ្ណ​ភូមិ (តពីលេខមុន)

13 ឆ្នាំ មុន

តើ​មានអ្នក​ណា​ម្នាក់​នៅ​ថៃ​ ឬ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ដែល​ដឹង​ថា រឿង​ព្រេង​ហ្នឹង​វា​ល្ងី​ល្ងើ​យ៉ាង​នេះ​ទេ? រឿង​ព្រេង​ហ្នឹង​បាន​បោះ​ពុម្ព​ដំបូង​បំផុត​ជា​​ភាសា​អង់​គ្លេស​ជាង​១០០​ ឆ្នាំ​មកហើយ គឺ​ក្នុង​បំណក​ប្រែ​អំពី​ មហាវំស ឆ្នាំ​១៩៧៨ របស់​លោក​ Wilhelm Geiger ។ ការ​ឃោស​នា​របស់​ថៃ​ពីរឿង​សោណ និង​ឧត្តរ ប្រហែលជា​ផ្អែក​លើ​ប្រភព​ជា​ភាសា​អង់​គ្លេស​​នេះ​ឯង ។ វា​ទំនង​ជា​ការ​ធម្មតា​ទេ បើ​អាន​អត្ថ​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​ វា​ពិតជា​ងាយ​ជាង​សិក្សា​ពី​ប្រភព​ជា​បាលី។ មាន​ប្រវត្តិ​​សាស្ត្រ​ថៃ​បែប​ប្រឌិត​ច្រើន​ណាស់ ដែល​ផ្តើម​ចេញ​ពី​ការ​ស្រាវជ្រាវ​របស់​ជន​ជាតិអឺរ៉ុប មើល​ទៅ​ដូច​ថ្មី​នៅ​សម័យ​នោះ ។ ជា​ការ​ពិត​​ហើយ​ចំពោះ​អ្នកដែល​គេ​ដឹង​ថា ​ប្រភព​ដើម​នៃ​រឿង​ប្រឌិត​ហ្នឹង​វា​ងងឹត​ងងុល​យ៉ាង​ណា ហើយ​វា​ហួស​ពី​ល្ងង់​ទៅ​ទៀត​ចំពោះ​ការ​ទៅ​បង្កើត​មនោគម​វិជ្ជា​នយោ​បាយ​ ផ្អែក​លើ​រឿង​ព្រេង ។

តើ​មានអ្នក​ណា​ម្នាក់​នៅ​ថៃ​ ឬ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ដែល​ដឹង​ថា រឿង​ព្រេង​ហ្នឹង​វា​ល្ងី​ល្ងើ​យ៉ាង​នេះ​ទេ? រឿង​ព្រេង​ហ្នឹង​បាន​បោះ​ពុម្ព​ដំបូង​បំផុត​ជា​​ភាសា​អង់​គ្លេស​ជាង​១០០​ឆ្នាំ​មកហើយ គឺ​ក្នុង​បំណក​ប្រែ​អំពី​ មហាវំស ឆ្នាំ​១៩៧៨ របស់​លោក​ Wilhelm Geiger ។ ការ​ឃោស​នា​របស់​ថៃ​ពីរឿង​សោណ និង​ឧត្តរ ប្រហែលជា​ផ្អែក​លើ​ប្រភព​ជា​ភាសា​អង់​គ្លេស​​នេះ​ឯង ។ វា​ទំនង​ជា​ការ​ធម្មតា​ទេ បើ​អាន​អត្ថ​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​ វា​ពិតជា​ងាយ​ជាង​សិក្សា​ពី​ប្រភព​ជា​បាលី។ មាន​ប្រវត្តិ​​សាស្ត្រ​ថៃ​បែប​ប្រឌិត​ច្រើន​ណាស់ ដែល​ផ្តើម​ចេញ​ពី​ការ​ស្រាវជ្រាវ​របស់​ជន​ជាតិអឺរ៉ុប មើល​ទៅ​ដូច​ថ្មី​នៅ​សម័យ​នោះ ។ ជា​ការ​ពិត​​ហើយ​ចំពោះ​អ្នកដែល​គេ​ដឹង​ថា ​ប្រភព​ដើម​នៃ​រឿង​ប្រឌិត​ហ្នឹង​វា​ងងឹត​ងងុល​យ៉ាង​ណា ហើយ​វា​ហួស​ពី​ល្ងង់​ទៅ​ទៀត​ចំពោះ​ការ​ទៅ​បង្កើត​មនោគម​វិជ្ជា​នយោ​បាយ​ផ្អែក​លើ​រឿង​ព្រេង ។

មាន​អ្នក​ស្រាវជ្រាវ​ខ្លះ​បាន​ជជែក​វែក​ញែក​ពី​ទីតាំង​នៃ​នាម​ឋាន ​ដែល​មាន​នៅ​ក្នុង​រឿង​ព្រេង​ហ្នឹង​ ប៉ុន្តែ​សំរាប់​ចំណាប់​អារម្មណ៍​ជាក់ស្តែង​របស់​យើង​នៅ​ទីនេះ​ ទីតាំង​ហ្នឹង​នៅ​ឯណា​វា​មិន​សំខាន់​ទេ ។ ពាក្យ​សុវណ្ណ​ភូមិ ដែលពោល​ក្នុង​រឿង​និទាន​ហ្នឹង​មិន​មែន​អ្វី​ទាក់ទង​នឹង​ប្រវត្តិ​សាស្ត្រ​របស់ថៃ និងទ្វីប​អាស៊ី​អាគ្នេយ៍​​ជា​ទូទៅ​ទេ  ។ រឿង​ព្រេង​​ហ្នឹង​ផ្ទាល់​គ្មាន​នរណា​មួយ​ដឹង​នៅ​ថ្ងៃ​រហូត​ដល់​តែ​រដ្ឋា​ភិបាល​សម័យ​ទំនើប​យក​វា​មកឃោស​នា ។
អញ្ចឹង​េហតុ​ម៉េច​បានជា​សិលា​ចារឹក​រលុបៗ​ជា​មួយ​នឹង​រឿង​ព្រេង​ដែល​មិន​មាន​នរណា​ដឹង​ក្នុង​ប្រទេស​ស្រី​លង្ការ​ មជ្ឈិម​សម័យ​ផ្តើម​ឱ្យ​មាន​ការ​ដាក់ឈ្មោះ​ព្រលាន​យន្តហោះ​មួយ​ដ៏​មមា​ញឹក​បំផុត​ក្នុង​លោក​? ការ​ឃោស​នា​ពីសុវណ្ណ​ភូមិ​កាន់​តែ​​សំខាន់​ឡើេងៗ​ក្នុង​បណ្តា​សង្គ្រាម​គ្រប​ដណ្តប់​​សតវត្ស​ទី​២០ ។​ ព្រះ​​អង្គ​ម្ចាស់​ដាំ​រ៉ុង (Damrong)បាន​សរសេរ​​ប្រវត្តិ​សាស្ត្រ​ប្រទេស​ថៃ​ ដោយ​គំនិត​ជាតិ​និយម និង​សាសន៍​និយម​ទាំង​ភ្លែន បង្កើត​ទៅ​ជា​រឿង​​ប្រឌិត​ថា ជន​ជាតិ​ថៃ​មាន​ដើម​កំណើត​ក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី ហើ​យធ្វើ​ចំណាក​ស្រុក​តាម​អាណា​ចក្រ​មួយនៅ​ Yunnan ។​ រឿង​ប្រឌិតនេះ​​សន្មត​ថា ជនជាតិ​ថៃ​ គឺជា​អ្នកគ្រប់​គ្រង​ និង​តាំង​​ទី​លំនៅ​​​ក្នុង​អាណាចក្រ Nan-Chao ដែលជា​អា​ណាចក្រ​ពិត​ប្រាកដ​​នៅ Yunana ប៉ុន្តែ​គំនិត​ដែល​ថា មាន​ជនជាតិថៃ​រស់​នៅ​ទីនោះ​ គឺជា​រឿង​ប្រឌិត​សុទ្ធ​សាធ ដែល​មិន​មាន​​ភស្តុ​តាង​ណា​មួយ ដើម្បី​​បញ្ជាក់​បានទាល់តែ​សោះ ។ ហ្នឹង​មិនចាំ​បាច់​​និយាយ​ពី​ការ​គ្មាន​ភស្តុ​តាង​ណាបញ្ជាក់​ថា ជនជាតិ​ថៃ​មាន​តាំង​ទីលំនៅ​ក្នុង​​ម៉ុង​ហ្គោ​លីផង និយាយ​​ឱ្យ​ចំ​ទៅ​​គ្រប់​ភស្តុ​តាង​ទាំង​អស់ (ទាំង​ភាសា​ និង​បុរាណ​វិទ្យា) បញ្ជាក់​ថា ភាព​ផ្ទុយ​ពី​ការ​ប្រឌិត​ខាងលើ ។

ព្រះ​អង្គ​ម្ចាស់​ ដាំរ៉ុង ប្រឌិត​ទ្រឹស្តី​ហ្នឹង​ឡើង​ដោយ​អះ​អាង​ថា ជនជាតិ​ថៃ​ត្រូវ​បាន​រុញ​ច្រាន​ចេញពី Yunnan ក្នុង​ឆ្នាំ​១៤៣ មុន​គ្រឹះ​សករាជ ។ កាល​បរិច្ឆេទ​ប្រវត្តិ​សាស្ត្រ​បែប​លេង​សើច​បែប​នេះ ​គឺមក​ពី​ការ​យល់​សប្តិ​ច្បាស់​ក្រឡែត ដោយ​គ្មាន​ភស្តុ​តាង​តែ​បន្តិចក៏​គ្មានផង (មកដល់​​ឥឡូវ​ និងតាំង​ពីណា​មក​ មិនដែល​មាន​ភស្តុតាង​​បុរាណ​សាស្ត្រ​ណាដើម្បី​បញ្ជាក់​ពី​ការ​សន្មត​នេះ​ទេ) ។​ ខ្ញុំ​សូម​កត់សំគាល់​ទាំង​រង្គើស​ចិត្ត​ថា ឆ្នាំ​១៤៣ មុនគ្រឹះ​​សករាជ​ គឺនៅ​យឺត​ពេល​ទៅ​ហើយ សំរាប់​​ជន​ជាតិថៃធ្វើ​ចំណា​ក​ស្រុក​មក​ក្រោម​តាម​​បណ្តោយ​​ឆ្នេរ​សមុទ្រ​ ហើយ​មក​ស្វាគមន៍​បេសក​ជន​ដែលថា បញ្ជូន​មក​ដោយ​ព្រះ​ចៅ​អសោក ។ នេះ​បាន​ចំជា​ការ​ដាក់​កាល​កំណត់​ផ្តេស​ផ្តាស ហើយ​​ច្រើន​​តែ​ត្រូវ​បានមើល​រំលង បើ​ទោះ​ជា​យើង​ទទួលបាន​កំណត់​ប្រវត្តិ​សាស្ត្រ​បែប​របស់​ព្រះ​អង្គ​ម្ចាស់​​ ដាំ​រ៉ុង ក៏​ដោយ​ចុះ ការ​ដែល​ថា ជន​ជាតិ​ថៃ​បាន​ទទួល​យក​ព្រះ​ពុទ្ធ​សាសនា​ក្នុង​រជ្ជ​កាល​ព្រះ​ចៅ​អសោក របស់​ឥណ្ឌា​ គឺ​មិន​អាច​កើត​​មាន​​​បាន​ទេ ។ រឿង​ហ្នឹង​មិន​មានអ្វី​ថ្មី​ទេ ប៉ុន្តែ​ជាទូទៅ​គ្មាន​នរណា​ដឹង​ទេ ពេលដែល​ឃើញពាក្យ​សុវណ្ណ​ភូមិ​ដ៏អាថ៌​កំបាំង​មាននៅ​គ្រប់​កន្លែង ។ មានអ្នក​និពន្ធ​​ថៃ​ច្រើន​ដែរ​ ដែល​សរសេរ​រិះ​គន់​ប្រវត្តិ​សាស្ត្រ​តាក់តែង​ដោយ​ព្រះអង្គ​ម្ចាស់​ដាំរ៉ុង រួម​មាន​​លោក Nidhi Eoseewong ដែលប្រហែល​ជា​ប្រវត្តិ​វិទូ​ដ៏​ល្បី​ឈ្មោះ​ និងគួរ​ឱ្យ​គោរព​បំផុត​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ បើ​ចង​់​មើល​ពី​បទ​ស្រាវជ្រាវ​ល្អៗ​ពី​ប្រវត្តិ​សាស្ត្រ​ថៃ សូមអាន Charmavit Kasetsiri 1979 ក្រោម​ចំណងជើង​ថា «រូបា​វត្តិ​សាស្ត្រ​ថៃ​សម័យ​បុរាណ​ និងទំនើប​» ចុះ​ក្នុង​សៀវ​ភៅ «​យល់​ដឹង​ពី​អតីត​កាល​នៅ​អាស៊ីអាគ្នេយ៍» ដោយសមាគម​ពី​ការ​ស្រាវជ្រាវ​អាស៊ី​នៅ​អូស្ត្រាលី ។​ ថ្មីៗ​នេះ លោក Suriya Ratanakul (ពីសាកលវិទ្យាល័យ Mahidol ប្រទេស​ថៃ) បានបោះ​ផ្សាយ​អត្ថ​បទ​រិះ​គន់​ទ្រឹស្តី​កំណើត ជនជាតិថៃ ប្រើប្រាស់​ទស្សន​វិស័យ​​ភាសា​សាស្ត្រ ។ មាន​អ្នកស្រាវ​ជ្រាវ​ថៃ​ជា​ច្រើន ​បាន​ចូលរួម​ចំណែក​ទស្ស​ន​ទាន​លើ​បញ្ហា​ប្រវត្តិ​សាស្ត្រ​នៅ​ឯសន្និ​សីទ​អន្តរជាតិ​ស្តីពី​ការ​សិក្សា​​ប្រទេស​ថៃ ប៉ុន្តែ​ការ​រិះ​គន់​ទាំងនោះ ជា​ទូទៅ​ត្រូវបាន​ទទួល​យក​ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ និង​អ្នក​ឯកទេស ប៉ុន្តែ​មិន​បានក្លាយ​ជា​ការ​ឃោសនា​ ឬ​ក៏​មាន​ឥទ្ធិ​ពល​ខ្លាំង​ណាស់​ណា​លើ​ស្រទាប់​មហាជន​នោះទេ ។

ទ្រឹស្តី​ សុវណ្ណ​ភូមិ របស់​ព្រះ​អង្គ​ម្ចាស់​ ដាំរ៉ុង បាន​ចាប់​ផ្តើម ​ដោយ​ដំណើរ​រឿង​ដែល​ថា ប្រជា​ជន​ថៃ​បាន​ចាក​ចេញ​ពី​ប្រទេស​ចិន  (ដោយ​ទិស​ដៅ​ពីជើង​ទៅ​ត្បូង) ហើយ​បាន​ត្រួតត្រា​មួយ​ផ្នែក​ធំ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ។ ប្រយោជន៍​នយោ​បាយ​ ដែល​បាន​មក​ពី​ប្រវត្តិ​សាស្ត្រ​ដែល​បង្កើត​ឡើង​ដោយ​ព្រះ​អង្គ​ម្ចាស់​ ដាំ​រ៉ុង គឺ​ថា​ប្រទេស​​ថៃ​អាច​ផ្តល់​នូវ​េហតុ​ផល​សម​ស្រប​ក្នុង​ការ​ចាប់​ផ្តើម​នូវ​សង្គ្រាម​ ដើម្បីត្រួត​ត្រា​រដ្ឋ Shan (ដែល​គ្រប់​គ្រង​ដោយ​ភូមា) ហើយ​និង​ការ​ត្រួត​ត្រា​ចូលជ្រៅ​ទៅ​ទិស​​ខាង​ជើង​ប្រទេស​កំណើត​របស់​ខ្លួន​ក្នុង​ខេត្ត Yunnan ដែល​ពួក​គេ​ប្រឌិត​ឡើង ។ សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​របស់​ព្រះ​អង្គ​ម្ចាស់​ ដាំ​រ៉ុង ដែល​មាន​ភាព​ល្បី​ល្បាញ​ជាង​គេ​មាន​ចំណង​ជើង​ថា «​ថៃ​វាយ​ភូមា» ដែលត្រូវ​បាន​បោះពុម្ព​ផ្សាយ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩១៧ ។ ទ្រឹស្តី​ភាគ​ច្រើន​របស់ទ្រង់​មាន​បំណង​ប្រឆាំង​នឹង​ភូមា និង​ចិន ហើយ​មិន​មាន​ការ​ចាប់​អារម្មណ៍​អ្វី​ទាល់តែ​សោះ​ទៅ​លើ​ប្រទេស​កម្ពុជា (តាម​ការ​ពិត​ទៅ​កម្រ​មាន​​ការលើក​ឡើង​ណាស់​ ពី​ប្រទេស​​កម្ពុជា) ។

នៅ​​​ឆ្នាំ​១៩៣១ លោក Luang Wichi-tawathakan បាន​បោះ​ពុម្ព​ផ្សាយ​នូវ​សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​របស់​លោក ។ ពេលក្រោយ​មក​លោក​បាន​​ក្លាយជា​ប្រធាន​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ដែល​នៅ​ទីនោះ​ លោក​មិនត្រឹម​តែ​បំពេញ​នូវ​តួនាទី​របស់ខ្លួន​ត្រឹម​តែ​សរសេរ​សៀវ​ភៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ផលិត​​រឿង​ល្ខោន​សំរាប់​សំដែង​លើ​ឆាក និង​ចំរៀង​មួយ​ចំនួន​ដែល​ត្រូវ​​បាន​ចាក់​ផ្សាយ​​តាម​វិទ្យុ ។ ស្នា​ដៃ​របស់​លោក​បាន​ជះ​ឥទ្ធិ​ពល​សំខាន់​ទៅលើ​វប្ប​ធម៌​ប្រជាប្រិយ​​របស់ថៃ ក៏​ដូច​ជា​ចង្កោម​នៃ​ស្នា​ដៃ​វប្បធម៌​នៃ​សំណេរ​ប្រវត្តិ​សាស្ត្រ ។ មាន​ដំណើរ​​​ផ្លាស់​ប្តូរ​មួយ​ ពី​ប្រវត្តិ​សាស្ត្រ​ដែលបង្កើត​ឡើង​ដោយ​ព្រះ​អង្គ​ម្ចាស់​ដាំរ៉ុង ទៅ​ប្រវត្តិ​សាស្ត្រ​​ដែល​បង្កើត​ដោយលោក Luang Wichitwathanka នៅ​ក្នុង​​ទសវត្ស​ទី​៣០ ។ ទោះ​បី​ជា​សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​របស់​ព្រះអង្គ​ម្ចាស់​ ដាំ​រ៉ុង ត្រូវបាន​បន្ត​ប្រើ​ប្រាស់​នៅ​តាម​សាលា​រៀន​យ៉ាង​ណា​ក៏​​ដោយ ក៏​ទ្រង់​នៅគិត​ថា ទ្រង់​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ដំណើរ​ការ​នយោបាយ​បន្ទាប់​ពី​ឆ្នាំ​១៩៣២ ដោយសារ​ថា ស្នា​ដៃ​ទ្រង់​មិន​បាន​បង្ហាញ​ពី​គំនិត​ថ្មីៗ​ ដែល​កាន់តែ​មាន​ប្រជា​ប្រិយ​ភាព​ ហើយ​ដែល​ត្រូវ​បានគេ​យក​មក​ប្រើ​ប្រាស់​​ច្រើន​ ក្នុង​ការ​ឃោសនា​របស់ថៃ​​នៅ​​សម័យ​នោះ (ដូចជា «លទ្ធិកុម្មុយនីស្ត» «លទ្ធិ​ប្រជា​ធិប​តេយ្យ») ។

ជា​ទូទៅ​​ មិន​មាន​កិច្ច​ខិត​ខំ​ប្រឹង​ណា​មួយ​ក្នុង​ការ​បង្កើត​នូវ​ដំណើរ​រឿង​​ឱ្យ​ត្រូវ​គ្នា​ទាក់​ទិន​នឹង​ប្រទេស​កម្ពុជា​​ឡើយ ហើយ​ថា ជន​ជាតិ​ខ្មែរ​ជា​អ្នក​ណា​នោះ​ទេ ឬ​ក៏​ថា​ហេតុ​អ្វី​បាន​​ជា​ក្រុង​មួយ​ចំនួន​ដូចជា Lopburi (ដែលមាន​ទីតាំង​នៅ​ចំ​កណ្តាល​​ប្រទេស​ថៃបច្ចុប្បន្ន​) មាន​លក្ខណៈ​ដើម​ច្បាស់​លាស់​ជា​ខ្មែរ​សម័យ​បុរាណ​នោះ​​ដែរ ។ នៅ​ក្នុង​​សម័យ​ដើម​នោះ ការបែង​ចែក​ឱ្យ​ច្បាស់​លាស់​​រវាង​ជន​ជាតិ​ខ្មែរ​ និងថៃ​មិន​មែនជា​ប្រយោជន៍​សំខាន់​នៃ​ប្រវត្តិ​សាស្ត្រ​ជាតិ​និយម ឬ​ក៏​បញ្ហា​ជាតិ​សាសន៍​ក្នុង​ប្រទេស​ថៃ​នោះទេ ។ ផ្ទុយ​ទៅវិញ មានការ​បែង​ចែក​​ច្បាស់​លាស់​ទៅ​លើ​ប្រទេស​ចិន និ​ងភូមា​ថា ជា​អរិយ​ធម៌​ពីរ​ដែល​សត្រូវ​នឹង​ប្រទេស​ថៃ ។ ប៉ុន្តែ​វានៅតែ​មាន​ភាព​មិនច្បាស់​លាស់​ទាល់តែ​សោះ​ទាក់​ទិន​ទៅនឹង​តួនាទី​របស់​ប្រទេស​ឡាវ និង​កម្ពុជា នៅ​ក្នុង​ការ​រៀប​រាប់​ប្រវត្តិ​សាស្ត្រ​នោះ ។ មានការ​អះ​អាង​ដែលមាន​លក្ខណៈ​ស្រពិច​ស្រពិល​មួយ​ចំនួន​ថា ឡាវ ថៃ និង​កម្ពុជា ជា​ជាតិ​សាសន៍​ដើម​តែ​មួយ​ ហើយ​ថៃ ជា​ជាតិសាសន៍​មួយ​ដែល​មាន​លក្ខណៈ​ខ្ពស់​ជាង​សាសន៍​ពីរទៀត ហើយ​​បាន​ត្រួត​ត្រា​លើ​ជាតិ​សាសន៍​ទាំង​ពីរ​នោះ​នៅ​ក្នុង​​ដំណើរ​ផ្លាស់​ប្រទេស​របស់​ពួក​គេ​ ប៉ុន្តែ​ការ​អះ​អាង​នោះ​ ឃើញ​មាន​តែ​នៅ​ក្នុង​២-៣​កថា​ខណ្ឌ​នៃ​អំណេះ​អំណាង​ដែល​​គ្មាន​ភាព​ច្បាស់​លាស់​ដដែល ។ (នៅមានត​)