ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​​​ចម្លែក​​របស់​ព្រះ​អង្គ​ម្ចាស់​​​ ALBERT​ ម៉ូណាកូ​​និង​ម្ចាស់ក្សត្រី ​CHARLENE​ ក្រោយ​រៀប​អភិសេក​ហើយ

12 ឆ្នាំ មុន

​ពិត​ជា​ចម្លែក​មែន​ក្នុង​ដំណើរ​​​ក្រេប​ទឹក​​​ឃ្មុំ​សម្រាប់​​នាង CHARLENE WITTSTOCK ​ដែល​ក្លាយ​ជា​ម្ចាស់​ក្សត្រី​​មួយសបា្តហ៍​​ក្រោយ​​រៀប​​អភិសេក​​ ហើយ​ជាមួយ​ព្រះ​អង្គម្ចាស់ ALBERT ទី២ ​របស់ម៉ូណាកូ ​ព្រោះ​​ម្ចាស់ក្សត្រី​រូបនេះ​ពេល​មកកាន់​ដែនដី​កំណើត​​​អាហ្វ្រិក​ខាង​ ត្បូង​​រួម​ជាមួយ​ព្រះស្វាមី​​បែរ​ជា​មានឥរិយាបថ​​​​ចម្លែក​មួយ​ទៅវិញ​​ ដោយ​អ្នកទាំង​

​ពិត​ជា​ចម្លែក​មែន​ក្នុង​ដំណើរ​​​ក្រេប​ទឹក​​​ឃ្មុំ​សម្រាប់​​នាង CHARLENE WITTSTOCK ​ដែល​ក្លាយ​ជា​ម្ចាស់​ក្សត្រី​​មួយសបា្តហ៍​​ក្រោយ​​រៀប​​អភិសេក​​ ហើយ​ជាមួយ​ព្រះ​អង្គម្ចាស់ ALBERT ទី២ ​របស់ម៉ូណាកូ ​ព្រោះ​​ម្ចាស់ក្សត្រី​រូបនេះ​ពេល​មកកាន់​ដែនដី​កំណើត​​​អាហ្វ្រិក​ខាង​ ត្បូង​​រួម​ជាមួយ​ព្រះស្វាមី​​បែរ​ជា​មានឥរិយាបថ​​​​ចម្លែក​មួយ​ទៅវិញ​​ ដោយ​អ្នកទាំង​២​​មិន​បាន​ដេកនៅ​​ជុំគ្នា​​ក្នុង​សណ្ឋាគារ​​ឡើយ ។

​បន្ទាប់ពីប្រារព្ធ​​ពិធី​រៀប​​អភិសេក​​ម្តង​ទៀត​​​នៅអាហ្វ្រិក​​ខាងត្បូង​ដោយ​អញ្ជើ្​​ញ​មិត្តភក្តិ​​ទាំង​ឡាយ​​ដែលពុំ​បាន​ទៅ​ចូលរួម​ពិធី​អភិសេក​​ផ្លូវ​ការ​​ព្រះ​អង្គ​ម្ចាស់​ ALBERT និង​ម្ចាស់​ក្សត្រី​​ CHA-RLENE បែរ​ជា​​សម្រេច​​មិនស្នាក់​នៅជាមួយ​​​​គ្នា​​ក្នុងសណ្ឋាគារ​តែមួយ​ឡើយ ។ ទីភ្នាក់​ងារ​​ព័ត៌​មាន​ក្នុងស្រុក​ NEWS-24 បានដក​ស្រង់​ការ​អះ​អាងរបស់​លោក JOANNE HAYES អ្នក​នាំ​ពាក្យ​របស់សណ្ឋាគារ​ OYSTER BOX HOTEL នៅ​ UMHLANGA ROCKS ​ជា​​កន្លែង​​ដែលអ្នក​ទាំង​២​ត្រូវស្នាក់​រួម​គ្នា ។ លោក JOANNE HAYES អះអាង​ថា ​ម្ចាស់​​ក្សត្រី CHARLENE ពិត​ណាស់​បាន​ទៅស្នាក់​ប៉ុន្មាន​​យប់ក្នុង​សណ្ឋាគារ BUTHELEZI ដោយពុំ​មាន​​ការអះ​អាង​ពីវត្ត​មាន​របស់ព្រះអង្គ​ម្ចាស់ ALBERT ក្នុង​សណ្ឋាគារ​នេះឡើយ ។​ តាមពិត ​ព្រះ​អង្គ​ម្ចាស់ ALBERT បែរ​ជា​ទៅ​​ស្នាក់​ក្នុង​សណ្ឋាគារ HILTON នៅ DURBAN ចម្ងាយ​​​ដាច់ពីគ្នាប្រមាណ​ជា​១៥គ.ម ។

​យោង​តាម​​​ពួកអ្នក​សង្កេត​ការណ៍​​អាហ្វ្រិក​ខាង​ត្បូង​​ជា​ច្រើន​ថា គូស្នេហ៍​​រាជវង្ស​នេះ​មាន​ឥរិយាបថ​​ច​ម្លែក​​ ។ ក្នុង​ពេលពិធីជប់លៀង​មួយ​​ដែល​ទាំង​២​​ជួបជាមួយ​ប្រធានាធិបតី​​អាហ្វ្រិក​​​ខាង​ត្បូងលោក JACOB ZUMA អ្នក​ទាំង​២​​ទៅ​កាន់​ពិធី​ជប់លៀង​នោះ​ដោយជិះរថយន្ត​​មួយ​ជាមួយគ្នា​ ក៏ប៉ុន្តែ​បែកគ្នា​នាពេលយប់​ដោយ​ឡើង​ជិះ​រថយន្ត​២ផ្សេងគ្នា ។ ពេល​​ពួកអ្នក​កា សែត​ថត​រូប​ស្នើ​​អ្នកទាំង២​ឱ្យអោបថើប​​គ្នា​ ម្ចាស់​ក្សត្រី​ CHAELENE ​ងាកក្បាល​ ហើយព្រះ​អង្គ​​ម្ចាស់ ALBERT ថើប​ថ្ពាល់ ៕